រាជធានីភ្នំពេញ ៖ អតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៧ ប៊ី សុធារី បានសម្តែងការហួសចិត្ត ក្នុងពេលដែលនាងបានលេចលឺព័ត៌មានពីការដាក់ពាក្យចូល casting (ការសម្តែង) តម្រូវឲ្យបង់ប្រាក់ជាមុន ខណៈពេលដែលករណីនេះ នាងមិនដែលបានជួបកន្លងមកឡើយ តាំងពីចូលប្រឡូកក្នុងវិស័យនេះប្រមាណជា១០ឆ្នាំ។
ដោយមិនបានបញ្ចេញថា ជាកម្មវិធីណាមួយនោះ ស្រីស្អាត ប៊ី សុធារី គ្រាន់តែក្រើនរំលឹក និងដាស់តឿនទៅកាន់យុវវ័យដែលមានបំណងចង់ចូលប្រឡូកក្នុងវិស័យដើរម៉ូតនេះ កុំឲ្យមានការចាញ់បោ.កគេ ត្បិតគោលការណ៍បង់លុយនេះ គឺមិនមានឡើយទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ស្រីស្អាត ប៊ី សុធារី បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «តាំងពីធ្វើតារាម៉ូឌែល១០ឆ្នាំមកនេះ មិនដែលចេះទៅ casting កម្មវិធីណា៎អស់លុយទេ មានតែជាប់ ហើយដើរម៉ូតបានលុយទៀត លឺគេថាឥឡូវមានកម្មវិធី casting ត្រូវទិញពាក្យបង់លុយ, like what? ត្រូវចំណាយទាំងកម្លាំង ចំណាយទាំងពេលវេលា ហើយមិនដឹងថា ជាប់អត់ផង ហើយត្រូវអស់លុយទៀត0x017d7»។
នាងបញ្ជាក់ថា «ចាំណាបងប្អូន ស្រលាញ់វិស័យបង្ហាញម៉ូត សូម្បីស្រុកគេក៏មិនមានដែរ អារបៀប casting អស់លុយនឹង បំណងល្អពីខ្ញុំ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់ និងមានបទពិសោធ៍មកច្រើនឆ្នាំហើយ មិនថាដើរក្នុងស្រុក ឬក្រៅស្រុក ខ្ញុំមិនដែលអស់លុយមួយកាក់មួយសេនថ្លៃ casting ទេ មានតែបានលុយមកវិញ ករណីដើរម៉ូតអត់បានលុយ មានតែដើរ volunteer ក្នុងកម្មវិធីសប្បុរធម៌ ឬស្ម័គ្រចិត្តដើរ ព្រោះខាងកម្មវិធីគេបានប្រាប់មុនថា មិនមាន budged អាន ហើយគិតពិចារណាទៅ កុំអោយខាតទាំងលុយ ខាតទាំងកម្លាំង និងពេលវេលា»។
ស្រីស្អាត ប៊ី សុធារី បន្ថែមថា «និយាយនេះ មិនចង់មានបញ្ហាជាមួយអ្នកណាទេ តែលឺហើយវាហួសចិត្ត ខ្លាចប្អូនៗដែលស្រលាញ់ចូលចិត្តវិស័យដើរម៉ូតត្រូវបានខាតបង់ ព្រោះបងគ្មានប្រវត្តិ casting ដើរម៉ូតអស់លុយទេ១ ០ឆ្នាំមកនេះ បើមិនជឿទៅសួររៀមច្បង Model ផ្សេងទៀត ក៏បាន»។
យ៉ាងណា សារដែលស្រីស្អាត ប៊ី សុធារី បង្ហោះនាពេលនេះ ក៏ត្រូវបានមហាជនមួយចំនួនសម្តែងការគាំទ្រយល់ស្រប និងអរគុណដល់រូបនាងដែលបានចែករំលែកបទពិសោធន៍ទាំងអស់រឿងរ៉ាវពាក់ព័ន្ធបញ្ហាខាងលើនេះ៕









ចែករំលែកព័តមាននេះ