ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖ ​អ្នក​ជឿ​តាម​ឃោសនា​មេខ្លោង​នៅ​ក្រៅប្រទេស​មិន​សង​លុយ​ធនាគារ​នឹង​ត្រូវ​អូស​ទ្រព្យសម្បត្តិ​មុនគេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ជា​សាធារណៈ​ថា មុខសញ្ញា​ណា​ដែល​ជឿ​តាម​ការ​ឃោសនា​របស់​មេខ្លោង​នៅ​ក្រៅប្រទេស​កុំ​ឲ្យ​សង​លុយ​ធនាគារ គឺ​ត្រូវ​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​មុនគេ​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ជា​សាធារណៈ​ថា មុខសញ្ញា​ណា​ដែល​ជឿ​តាម​ការ​ឃោសនា​របស់​មេខ្លោង​នៅ​ក្រៅប្រទេស​កុំ​ឲ្យ​សង​លុយ​ធនាគារ គឺ​ត្រូវ​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​មុនគេ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​៣ តុលា​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ​សន្យា​ថា ពេល​ដែល​ឈ្នះ​ឆ្នោត​ធ្វើ​មេឃុំ​កុំ​សង​លុយ​ធនាគារ​ដែល​នេះ​ហើយ​ជា​មុខសញ្ញា​។

សម្ដេច​បន្ត​ថា ៖​ខ្លួនឯង​ជា​មេខ្យល់​ខ្ចី​លុយ​ធនាគារ​យក​ទិញ​ម៉ូតូ​ជិះ ឬ​យក​ទៅ​លេងល្បែង​អស់ រួច​ហើយ​ទៅ​ដើរ​ឃោសនា​ថា បើ​ឈ្នះ​ឆ្នោត គឺ​កុំ​សង​លុយ​ធនាគារ​។

សម្ដេច​តេ​ជោ បន្ថែម​ថា ពេល​ដែល​កម្ពុជា​ជួប​វិបត្តិ​កូ​វី​ដ​១៩ រូប​សម្ដេច​នេះ​ហើយ​ដែល​ជា​អ្នក​អំពាវនាវ​ស្នើ​សុំ​ឲ្យ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​ការ​យោគយល់​ចំពោះ​អ្នក​ជំពាក់​ប្រាក់ ដោយ​សុំ​កុំ​ឲ្យ​ធ្វើការ​រឹបអូស​ក្នុង​ពេល​នោះ ហើយ​និង​ផ្ដល់​ការ​យោគយល់​រៀបចំ​ឥណទាន​សារ​ជា​ថ្មី​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​យ៉ាង​ធ្ងន់​ៗ​ថា​៖«​យើង​កំពុង​តែ​អំពាវនាវ​អាហ្នឹង ស្រាប់តែ​មាន​ចលនា​នៃ​បក្សនយោបាយ​គេ​ហៅ​ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ពី​ខាងក្រៅ​ថា កុំ​សង​ប្រាក់​ចឹ​ង​ខ្ញុំ​ប្រកាស​តែ​ម្ដង មើល​មុខ​អ្នក​ណា​ដែល​ចេញ​ធ្វើ​អាហ្នឹង សូម​លើកទឹកចិត្ត​ឲ្យ​រឹបអូស​តែ​ម្ដង​«…»​ចេះ​ស្ងាត់​ដែរ​តើ បើ​ដឹង​ថា អ្នកឯង​តាម​មេខ្លោង​របស់​អ្នកឯង ញុះញង់​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​រឹបអូស​តែ​ម្តង​ទៅ​»​។

សម្ដេច​លើក​ឡើង​ទៀត​ថា បើ​កុំ​សង​លុយ ខ្ញុំ​ប្រកាស​តែ​ម្ដង​ថា មុខសញ្ញា​ណា​ដែល​តាម​មេខ្លោង​ពី​ខាងក្រៅ​ប្រទេស​ដែល​មិន​ឲ្យ​សង​រឹបអូស​អាហ្នឹង​មុនគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ