ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្មភ្នំ​បាក់​សង្កត់​លើផ្ទះអ្នកភូមិ ខណៈ​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នងក្នុង​ចំណោម​ច្រើន​ខ្នង​ដែល​សង់​នៅ​ក្បែរ​ជើងភ្នំ​កេស​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កេស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ថ្មភ្នំ​បា.ក់រ​លំហូរ​លាយឡំ​ជាមួយ​នឹង​ទឹកភ្លៀងសង្កត់ពីលើ បណ្តាល​ឱ្យ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ខណ​:​ពេល​ភ្លៀង​១​មេ​យ៉ាង​ធំ​មាន​រយ​:​ពេល​យូរដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​០២…

ខេត្ត​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នងក្នុង​ចំណោម​ច្រើន​ខ្នង​ដែល​សង់​នៅ​ក្បែរ​ជើងភ្នំ​កេស​ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កេស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ថ្មភ្នំ​បា.ក់រ​លំហូរ​លាយឡំ​ជាមួយ​នឹង​ទឹកភ្លៀងសង្កត់ពីលើ បណ្តាល​ឱ្យ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ខណ​:​ពេល​ភ្លៀង​១​មេ​យ៉ាង​ធំ​មាន​រយ​:​ពេល​យូរដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២២​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ខាងលើ ទី​១-ឈ្មោះ លន់ ខឿន ភេទប្រុស អាយុ​៦៣​ឆ្នាំ ប្រពន្ធឈ្មោះ អ៊ឹម យឿ​ន អាយុ​៦៥​ឆ្នាំ រង​ការ​ខូចខាត​ផ្ទះ​ទទឹង​ប្រវែង​៤​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ អណ្តែត​ឆ្នាំង ចាន អង្ករ បែក​ពាង​អស់​៤ ខូចខាត​ដំណាំ​ដំឡូង​មី​អស់​២​ហិ​កតា ខូច​ម៉ូតូ​១​គ្រឿង ។ ទី​២-ឈ្មោះសឿ កឿ​ន ភេទប្រុស អាយុ​៥៤​ឆ្នាំ ប្រពន្ធម៉ៅ ផា​ន អាយុ​៥២​ឆ្នាំ បែក​ពាង​អស់​២ អណ្តែត​ចានឆ្នាំ និង​អណ្តែត​សម្ភារ​​ផ្ទះបាយ​ចានឆ្នាំង​សម្លៀក​បំពាក់​ផង​ដែរ​ ។  

បើ​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់ឈ្មោះ អ៊ឹម យឿ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ ខណ​:​មេឃ​កំពុង​តែ​ភ្លៀង​ខ្លាំង គាត់​បានឮ​សម្លេង​ផ្ទុះ​ថ្មភ្នំ​នៅ​ផ្នែក​ខាងលើ​យ៉ាង​ខ្លាំង ស្រាប់តែ​មួយសន្ទុះ ក្រោយមក​មាន​ដុំ​ថ្ម​ហូរ​លាយឡំ​ជាមួយនឹង​ទឹក​មក​សង្កត់​លើ​ផ្ទះ​របស់​គាត់ ស្ទើរតែ​ស្ទុះ​រត់​ចេញ​មិន​ទាន់​ ។ គាត់​បន្ត​ទៀត​ថា ពេល​នោះ​ទឹកភ្លៀង​ចាប់ផ្តើម​ជន់​លិចលង់​ក្នុងភូមិ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ក្រុមការងារ​ជម្លៀស​ពួក​គាត់​ឱ្យ​រក​ទីទួល​សុវត្ថិភាព ដោយ​មិន​ឱ្យ​បន្ត​ស្នាក់​នៅ​ក្នុងផ្ទះ​ក្បែរ​ភ្នំ​កេស​ទៀត​ឡើយ​។ 

បើ​តាម​ប្រភព​ពី​លោក សៀ សុខុម អភិបាលរង​ស្រុក​សាលា​ក្រៅបានឱ្យ​ដឹង​ថា ក្រោយ​ពេលភ្លៀង​ខ្លាំងទឹកបាន​ហូរ​ចូល​ក្នុងផ្ទះ បណ្តាល​ឱ្យ​ខូចខាត​សម្ភារ​ប្រើប្រាស់​ជា​ច្រើន និង​ខូច​ផលដំណាំ​ផ្សេង​ៗ ទី​១-ភូមិ​វាល ទឹក​ហូរ​ចូល​ផ្ទះ​ចំនួន​៧​ខ្នង ខូចខាត​ដំឡូង​មី​១០​ហិតា​។ ទី​២-ភូមិ​ភ្នំ​ស្តង់ ទឹក​លិច​ខូចខាត​ដំឡូង​មី​៥​ហិត​តា ទី​៣-ក្នុង​ផ្សារ​សាលា​ក្រៅ ទឹក​ហូរ​ចូល​ក្នុង​ផ្សារ ខូចខាត​សម្ភារៈ​អាជីវករ​មួយ​ចំ​នួន ។ ទី​៤-ភូមិ​អូរ​ឬ​ស្សី​លើ ទឹក​ហូរ​ចូល​ផ្ទះ​០៦​ខ្នង ទី​៥- ភូមិ​ថ្នល់កែង​ទឹក​ហូរ​ចូល​ផ្ទះ​១៨​ខ្នង ខូចខាត​សម្ភារៈ​មួយ​ចំនួន និងទី​៦-ភូមិ​ថ្នល់ទទឹង​ហូរ​ចូល​ផ្ទះ​១២​ខ្នង ខូចខាត​សម្ភារ​មួយ​ចំនួន​ផង​ដែរ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ភ្នំ​កេស​ម្នាក់​ៗ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងពី​សុវត្ថិភាព ខណ​:​ដែល​មេឃ​បន្ត​ធ្លាក់​ភ្លៀង ហើយ​ដី​ភ្នំ​ក៏​ប្រេះស្រាំ ក្រែង​រលំ​សង្កត់​នា​ពេលដេក​សម្រាន្ត​ពេល​យប់​នាំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ ៕ ​

អត្ថបទសរសេរ ដោយ