ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៤មានសភាពស្ងប់ស្ងាត់ ខណៈ​ផ្លូវ​ល្បឿន​​លឿនចាប់បើកដំណើរ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់-ព្រះសីហនុ ៖ ក្រោយ​ពីមានការ​បើកឱ្យ​​ដំណើរការ​សាកល្បងលើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-ខេត្ត​ព្រះ​សីហ​នុ ការ​ធ្វើ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤វិញ គឺ​​ហាក់​​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយកាត់​បន្ថយ​ការ​ធ្វើ​ចរាចរ​ណ៍​ជាង​សព្វ​ដង មិន​ថា​រថយន្ត​ធុន​តូច ​រថយន្ត​ធុន​​ធំ ​នោះទេ…

ស្រុក​ព្រៃ​នប់-ព្រះសីហនុ ៖ ក្រោយ​ពីមានការ​បើកឱ្យ​​ដំណើរការ​សាកល្បងលើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-ខេត្ត​ព្រះ​សីហ​នុ ការ​ធ្វើ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤វិញ គឺ​​ហាក់​​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយកាត់​បន្ថយ​ការ​ធ្វើ​ចរាចរ​ណ៍​ជាង​សព្វ​ដង មិន​ថា​រថយន្ត​ធុន​តូច ​រថយន្ត​ធុន​​ធំ ​នោះទេ ។

តាមអ្នកយកព័ត៌មាន​យើង​បានឱ្យ​ដឹងថា ស្ថានភាព​​​បែប​នេះ បើសំឡឹង​មើល​នៅ​តាម​អាហារ​ដ្ឋា​ន មួយ​ចំនួន​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ឬ​​នៅ​ទី​ប្រជុំជន​វាល​រេញនោះ គឺ​មាន​សភាព​ស្ងប់​ស្ងាត់​ទៅ​តាម​នោះ​ផងដែរ ។

​ប្រភពបន្តថា​ គឺក្រៅ​តែ​ពី​អ្នក​នៅ​ក្នុង​មូលដ្ឋាន​ គឺ​មិនសូវ​មាន​អ្នក​ចំងាយ​ឡើយ ស្រប​ពេល​ដែល​​ការ​បើក​ដំណើរការ​សាកល្បងផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ចំ​ថ្ងៃ​ឈប់​សំរាក​(​សៅរ៍​-អាទិត្យ​) រាល់ដង ​នៅលើ​ផ្លូវជាតិ​លេខ​៤​មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន មក​លេង​ខេត្ត​ព្រះ​សីហ​នុ ហើយ​នៅ​តាម​អាហារ​ដ្ឋា​ន ក៏​មាន​សភាព​អូ​រអរ​​ដែរ ។

​​សូមរំលឹកថា​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២២​ គឺ​ការ​បើក​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០១ ខែតុលា​។ ផ្លូវ​នេះ​មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ភ្ជាប់​មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦​កន្លែង មាន កន្លែង ឈប់​សម្រាក ៣​កន្លែង និង​ចំណតរថយន្ត​១​កន្លែង​ផង​ដែរ​។

អត្ថបទសរសេរ ដោយ