ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី​ចាស់វស្សា យុគ ចិន្ដា មិន​លើកទឹកចិត្ត​កូនស្រី​ចូល​សិល្បៈ ដោយ​ហេតុផល​មួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទោះបី​ខ្លួន​ជា​អ្នកសិល្បៈ​ឆ្នើម និង​បាន​សាង​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា រហូត​មាន​អ្នក​ស្គាល់​ទូ​ទាំង​ប្រទេស​ក្ដី តែ​ពិធី​ការិនី​ចាស់វស្សា យុគ ចិន្ដា មិន​ជំរុញ​កូន​អោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ បែរជា​លើកទឹកចិត្ត​អោយធ្វើ​ជា​

រាជធានី​ភ្នំពេញ ៖ ទោះបី​ខ្លួន​ជា​អ្នកសិល្បៈ​ឆ្នើម និង​បាន​សាង​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា រហូត​មាន​អ្នក​ស្គាល់​ទូ​ទាំង​ប្រទេស​ក្ដី តែ​ពិធី​ការិនី​ចាស់វស្សា យុគ ចិន្ដា មិន​ជំរុញ​កូន​អោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ បែរជា​លើកទឹកចិត្ត​អោយធ្វើ​ជា​អ្នកជំនួញ​ទៅ​វិញ ។

ប្រាកដ​ណាស់ អ្នក​នាង យុគ ចិន្ដា គឺជា​ពិធី​ការិនី​ជើង​ចាស់​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​ទទួល​បានការ​គាំទ្រ និង​ការ​គោរព​ស្រលាញ់​យ៉ាងច្រើន​លើសលុប​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​សមត្ថភាព​ទេព​កោសល្យ​ដ៏​ប៉ិនប្រសព្វ​របស់​អ្នក​នាង​ក្នុង​វិស័យ​សិល្បៈ​។ មិនតែប៉ុណ្ណោះ អ្នក​នាង​បាន​កសាង​ស្នាដៃ​ជា​ច្រើន​ជូន​ប្រទេស​ជាតិ និង​បាន​ជួយ​ដល់​អ្នកសិល្បៈ ដែល​ជា​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ជា​ច្រើន អោយ​មានឱកាស​ក្នុង​ការ​សម្ដែង​លើ​ឆាក​អន្តរជាតិ​។

យ៉ាងណាមិញ អ្នក​នាង យុគ ចិន្ដា ក៏​មានកូន​ស្រី​ឃ្យូ​ត​គួរ​អោយ​ស្រលាញ់​ធំ​ពេញរូបពេញរាង​ម្នាក់ ដែល​មានឈ្មោះ​ថា អម នាង ដែល​ជា​កូនស្រី​តែ​មួយ​ដែល​អ្នក​នាង​ស្រលាញ់​ស្មើរ​ជីវិត​ផង​ដែរ​។ ចំពោះ​ក្មេង​ស្រី អម នាង ដែល​ជា​កូន​អ្នក​នាង យុគ ចិន្ដា ដើម​ឡើយ ត្រូវ​បាន​មហាជន​សម្គាល់ និង​ជឿជាក់​ថា អាច​ក្លាយជា​អ្នកសិល្បៈ​បន្តវេន​ពី​ម្ដាយ ព្រោះ​ក្មេង​ស្រី​រូប​នេះ​ក៏​មាន​ដុ​ង​ខាង​ផ្នែក​សិល្បៈ​ដូច​ជា​ម្ដាយ​របស់​នាង​។

តួយ៉ាង តាម​ការ​កត់សម្គាល់​តាំងពី​កូនស្រី​ពេញវ័យ​មក ពិធី​ការិនី​ឆ្នើម​រូប​នេះ តែងតែ​បណ្ដើរ​កូនស្រី​ទៅ​ចូលរួម​កម្មវិធី​តូច​ធំ​របស់​អ្នកសិល្បៈ និង​កម្មវិធី​មង្គលការ​នានា​ជា​ច្រើន ជា​ពិសេស​នោះ កូនស្រី​អ្នក​នាង តែងតែ​នាំ​មោទនៈភាព និង​កសាង​កេរ្តិ៍ឈ្មោះ​ល្អ​ៗ​ជា​ច្រើន​ជូន​ដល់​ម្ដាយ រួម​ទាំង​ក្រុម​គ្រួសារ​ទាំងមូល តាម​រយៈ​ការ​បង្ហាញខ្លួន​នៅ​លើក​ឆាក​ទទួល​ពានរង្វាន់ ពី​កម្មវិធី Asia Pacific Arts Festival ដែល​ប្រារព្ធ​ឡើង​ក្នុង​ទឹកដី​ខេត្តសៀមរាប និង​ការងារ​តូច​ធំ​ជា​ច្រើន​ផ្សេង​ទៀត​។

ដោយឡែក បើ​ទោះបីជា​អ្នក​នាង យុគ ចិន្ដា តែងតែ​នាំ​កូនស្រី​ដើរ​តាម​ចូល​ក្នុង​ចង្កោម​អ្នកសិល្បៈ តាម​រយៈ​កម្មវិធី​តូច​ធំ​ក្ដី តែ​មើលទៅ​ពិធី​ការិនី​ឆ្នើម​រូប​នេះ ហាក់​មិន​ចង់ឱ្យ​កូនស្រី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ប៉ុន្មាន​ឡើយ តែ​បែរជា​ចង់​ជំរុញ​កូនស្រី​ទៅ​លើ​ផ្នែក​មុខ​ជំនួញ​ច្រើន​ជាង ព្រោះថា​បច្ចុប្បន្ន​នេះ មាន​ជំនួញ​ជា​ច្រើន​ដែល​ក្ដោប​ក្ដាប់​ក្នុង​ដៃ​អ្នក​នាង តែ​ភាគច្រើន​សុទ្ធសឹងតែ​ដាក់​ឈ្មោះ​របស់​កូនស្រី​។ តួយ៉ាង ហាង​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់ ភោជនីយដ្ឋាន និង ជំនួញ​ផ្សេង​ទៀត​។

ជាក់ស្ដែង​កាលពី​ថ្មី​ៗ​នេះ ពិធី​ការិនី​ឆ្នើម​រូប​នេះ បែរជា​មិន​ជំរុញ​អោយ​កូន​ចូល​សិល្បៈ តែ​ចង់អោយ​ធ្វើ​ជា​អ្នកជំនួញ​វិញ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​រូបភាព​កៀកកើយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​កូនស្រី​បណ្ដូលចិត្ត​យ៉ាងច្រើន​សន្លឹក អ្នក​នាង យុគ ចិន្ដា ក៏​បាន​ភ្ជាប់​មក​ជាមួយ​សារ​មួយ​ឃ្លា​ថា «​ថៅកែ អម ចង់​ក្លាយជា​តារា តែ​ម្ដាយ​ប្រាប់​ថា ធ្វើ​ជា​អ្នកជំនួញ​វិញ​ល្អ​ជាង​ណា​កូន​… អារម្មណ៍​ថៅកែ អម យ៉ាងណា​ដែរ​…»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ