ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល ២​គ្រា.ប់​ទៅ​សមុទ្រ​ខាងកើត ខណៈ​ភាព​តានតឹង​កំពុង​កើតឡើង

1 ឆ្នាំ មុន

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​មិន​ជាក់លាក់​ឆ្ពោះទៅ​កាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត នៅ​ថ្ងៃ​សៅរ៍ ទី ១ ខែតុលា​នេះ ដែល​ជា​ការ​បា​.​ញ់​លើក​ទី ៤ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ខណៈ​ភាព​តានតឹង​កំពុង​កើនឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​។…

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​មិន​ជាក់លាក់​ឆ្ពោះទៅ​កាន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត នៅ​ថ្ងៃ​សៅរ៍ ទី ១ ខែតុលា​នេះ ដែល​ជា​ការ​បា​.​ញ់​លើក​ទី ៤ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ខណៈ​ភាព​តានតឹង​កំពុង​កើនឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​។

ការ​បា​.​ញ់​របស់​របប​ព្យុ​ង​យ៉ាង កើតឡើង​បន្ទាប់​ពី​កងទ័ពជើងទឹក​របស់​កូរ៉េ​ខាងត្បូង អា​មេ​រិ​ក និង​ជប៉ុន បាន​ធ្វើ​សមយុទ្ធ​ត្រីភាគី​ប្រឆាំង​នាវាមុជទឹក​កាលពី​ថ្ងៃ​សុក្រ និង​បន្ទាប់​ពី​ដំណើរ​ទស្សនៈកិច្ច​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោកស្រី Kamala Harris ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។

ឆ្មាំ​សមុទ្រ​ជប៉ុន​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ទីក្រុង​ព្យុ​ង​យ៉ាង​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក ២​គ្រាប់​។កាសែត​ជប៉ុន​ចុះ​ផ្សាយ​ថា មី​ស៊ី​ល​ទី ២ បាន​ធ្លាក់​នៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន​។

លោក Leif-Eric Easley សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ Ewha ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា«​ទោះបី​មាន​ភាព​ទន់ខ្សោយ​ផ្ទៃក្នុង និង​ភាព​ឯកោ​អន្តរជាតិ​ក៏​ដោយ កូរ៉េ​ខាងជើង​កំពុង​ធ្វើ​ទំនើប​កម្ម​អា​វុ​.​ធ​យ៉ាង​ឆាប់រហ័ស និង​ទាញ​យក​ប្រយោជន៍​ពី​ពិភពលោក​ដែល​បែងចែក​ដោយ​គូប្រជែង​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​ការ​បញ្ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​របស់​រុ​ស្ស៊ី» ។

លោក​បន្ថែម​ថា «​របប​លោក គី​ម ក៏​កំពុង​លេង​បាល់​ជាមួយនឹង​រដ្ឋបាល​របស់​លោក Yoon ផង​ដែរ ខណៈ​នយោបាយ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រំខាន​ដោយ​ការ​ប៉ះទង្គិច​គ្នា»​។

ជុំវិញ​ការ​បា​.​ញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នេះ យោធា​កូរ៉េ​ខាងត្បូង មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ កម្ពស់ និង​ល្បឿន​នៃ​មី​ស៊ី​ល​នោះ​ឡើយ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ