ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករនិយោជិតវិស័យកាត់ដេរ១២៨ភាគរយពេញចិត្តពីការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចូលនិវត្តន៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ចំនួន​១២៨​ភាគរយ​បាន​ពេញចិត្ត​ពី​ការ​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ពេល​ពួក​គេ​ចូល​និវត្តន៍​បើ​ធៀប​នឹង​សមាជិក​ប​.​ស​.​ស​។ លោក អ៊ុ​ក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​ជូន​ដល់​ក្រសួង​ស្ថាប័ន…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ចំនួន​១២៨​ភាគរយ​បាន​ពេញចិត្ត​ពី​ការ​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ពេល​ពួក​គេ​ចូល​និវត្តន៍​បើ​ធៀប​នឹង​សមាជិក​ប​.​ស​.​ស​។

លោក អ៊ុ​ក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​ជូន​ដល់​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍​សមាគម​និយោជក សហជីព និង​តំណាង​កម្មករនិយោជិត នា​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ភ្នំពេញ​ថា ជា​លទ្ធផល​មាន​កម្មករនិយោជិត​ចំនួន​១ ០៧២៤២៥​នាក់ បាន​ទទួល​ការ​ផ្សព្វផ្សាយ​ដែល​ស្មើនឹង ៧៣​ភាគរយ បើ​ធៀប​ទៅ​នឹង​សមាជិក​ប​.​ស​.​ស​សរុប ហើយ​បើ​ធៀប​នឹង​ចំនួន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ គឺ​ស្មើនឹង​១២៨​ភាគរយ​។

លោក​សង្កត់ធ្ងន់​ថា នេះ​ជា​ភាព​ជោគជ័យ​លើស​ពី​ផែនការ​ដែល​បាន​គ្រោងទុក​។ ហើយ​តាម​រយៈ​ការ​ចុះ​ផ្សព្វផ្សាយ​នេះ គឺ​មានការ​សារ​ទរ​ពី​សំណាក់​ភាគី​និយោជក ម្ចាស់​-​សហគ្រាស​គ្រឹះស្ថាន និង​ភាគី​បងប្អូន​កម្មករនិយោជិត ដោយ​ពួក​គាត់​បាន​បង្ហាញ​ពី​ភាព​ពេញចិត្ត និង​សប្បាយ​រីករាយ​ដែល​រាជរដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ព្រមទាំង​បាន​ស្ម័គ្រចិត្ត​ក្នុង​ការ​ចូលរួម​បង់​ភាគទាន​ជា​ចំណែក​របស់​ខ្លួន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ពេល​ចូល​និវត្តន៍​ទៀត​ផង​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​លើក​ឡើង​ថា ប្រព័ន្ធ​សន្តិសុខ​សង្គម ដែល​ពេញលេញ គឺជា​ប្រព័ន្ធ​មួយ​ដែល​ត្រូវ​រួមចំណែក​ពេញ​មួយ​វដ្ដ​នៃ​ជីវិត​របស់​យើង​រួម​មាន កើត ចាស់ ឈឺ ស្លា​.​ប់ ហើយ​ជា​ការ​ឆ្លើយ​តប ដើម្បី​ឈាន​ទៅ​រក​ប្រព័ន្ធ​សន្តិសុខ​សង្គម​ពេញលេញ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជា​ប្រតិបត្តិ​ករ​សន្តិសុខ​សង្គម​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រាល​នូវ​ទុក្ខ​លំបាក​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាំងពី​ពេល​ចាប់កំណើត ដោយ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​អាច​ឱ្យ​បងប្អូន​ជា​សមាជិក ប​.​ស​.​ស​. ទៅ​ពិនិត្យ​ផ្ទៃពោះ​មុន និង​ក្រោយ​សម្រាល​ការ​ព្យាបាល​ជំងឺ និង​ការ​ទទួល​បាន​ប្រាក់​បំណាច់​រយៈពេល​៩០​ថ្ងៃ​នៅ​ពេល​សម្រាកលំហែ​មាតុភាព​ព្រមទាំង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។

ឯកឧត្តម​ថា​នៅ​ពេល​ចូល​ដល់​វ័យ​ធ្វើការ កម្មករនិយោជិត​ទទួល​បានការ​ធា នា​រ៉ាប់រង​ដោយ​មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ បង្ការ​ពេល​ជួប​គ្រោះ​ថ្នា ក់​ការងារ​ជាយថាហេតុ ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​សេវា​ព្យាបាល ការ​ផ្តល់​សេវា​ស្តារ​នី តិ​សម្បទា ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ​ពី​ការ​អាក់ខាន​ការងារ ប្រាក់​ធនលាភ​ពី​ការ​បា ត់​បង់ សមត្ថភាព​បំពេញការងារ និង​ករណី​ដែល​ជួប​គ្រោះថ្នាក់​ការងារ​រហូត​បាត់បង់​អាយុជីវិត គ្រួសារ ឬ​អ្នក​ចាត់ចែង​បុណ្យ នឹង​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​។ ដោយឡែក​នៅ​ពេល​ដែល​បងប្អូន​ជា​សមាជិក ប​.​ស​.​ស​. ចូល​ដល់​វ័យ​ចំណាស់ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​ការ​គាំពារ ដោយ​បាន​បង្កើត​ឱ្យ​មាន របប​សន្តិសុខ សង្គម​ផ្នែក​ប្រាក់​សោធន ហើយ​នៅ​ចុងបញ្ចប់​នៃ​ជីវិត គឺ​សេចក្ដីស្លាប់ គ្រួសារ ឬ​អ្នក​ចាត់ចែង បុណ្យ នឹង​ទទួល​បាន​នូវ​ប្រាក់​វិភា​ជន៍​បូជាសព ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​អ្នក​ដែល​រស់នៅ​ក្នុង​បន្ទុក ទៅ​តាម​ផ្នែក​នី មួយ​ៗ​ដូច​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ដែល​នេះ​គឺជា​ការ​គាំពារ​ពេញ ១​វដ្ដ​ជីវិត ពោល​គឺ​ចាប់តាំងពី​ពេល​ចាប់កំណើត​រហូត​ដល់​ស្លា​.​ប់​។

ឯកឧត្តម​រដ្ឋមន្ត្រី លើក​ឡើង​បន្ថែម​ថា ជា​លទ្ធផល​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនងរ បប​សន្តិសុខ​សង្គម​ពេញ​មួយ​វដ្ត​ជីវិត​នេះ អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មាន ប​.​ស​.​ស​. ជា​ប្រតិបត្តិ​ករ បាន​អនុវត្ត​ជា​ជំហាន​ៗ រួម​មាន​៖ នៅ​ឆ្នាំ​២០០៨ បាន​ដាក់​ឱ្យ​អនុវត្ត​ផ្នែក​ហានិភ័យ​ការងារ នៅ​ឆ្នាំ​២០២១ ផ្នែក​នេះ​បាន​ដំណើរ ការ​សម្រាប់​មន្ត្រី​សាធារណៈ​។ ក្នុង​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរ ការ​ផ្នែក​ថែទាំ​សុខភាព សម្រាប់​កម្មករនិយោជិត​វិស័យ​ឯកជន និង​ឆ្នាំ​២០១៨ សម្រាប់​ម ន្ត្រី​សាធារណៈ ដោយ​ធ្វើការ​ធានា​រ៉ាប់រង​សុខភាព ២៤​ម៉ោង លើ​២៤​ម៉ោង ជា​រួម​មិន​ថា​ក ម្មករ​និយោជិត ឬ​មន្ត្រី​សាធារណៈ សុទ្ធតែ​មានការ​ធានា​រ៉ាប់រង​សន្តិសុខ​សង្គម​ដូច​គ្នា​ៗ​។ ដោយឡែក​បើ​យើង​និយាយ​ពី​ប្រាក់​ចូល​និវត្តន៍​វិញ កាលពីមុន​ប្រាក់​សោធន​មាន​តែ ចំពោះ​មន្ត្រីរាជការ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ទទួល​បាន តែ​សម្រាប់​បងប្អូន​កម្មករនិយោជិត ក្នុង​វិស័យ ឯកជន​វិញ ពុំ​ធ្លាប់​ទទួល​បានការ​ធានា​រ៉ាប់រង​ប្រាក់​សោធន​នេះ​ទេ ហើយ​នេះ​ជា​ប្រ​វ ត្តិ​សាស្ត្រ​របស់​កម្ពុជា​ហើយ ដែល​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​ឯក ជន​ទទួល​បាន របប​សន្តិសុខ​សង្គម​នេះ​។

សូម​ជម្រាប​ថា​ការ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ស​ម្រា ប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ ជូន​ដល់​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍ សមាគម​និយោជក សហជីព និង​តំណាង​កម្មករនិយោជិត​នឹង​ត្រូវ​ចាប់ ផ្តើម​នៅ​ខែតុលា​ខាង​មុខ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ