រាជធានីភ្នំពេញ ៖ អ្នកទាំងអស់គ្នាប្រាកដជាបានទស្សនាហើយ តាមរយៈកំប្លែងនៅស្ថានីយទូរទស្សន៍ CTN នោះ បើនិយាយទៅដល់តារាកំប្លែងស្រីដ៏ល្បីឈ្មោះមួយរូបអ្នកនាង ស្រីអ៊ីត មហាជនជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែង ស្រី អ៊ីត មានកូនស្រីម្នាក់ឈ្មោះ ង៉ា ស្រីណាន។ ដោយសារតែជាកូនអ្នកសិល្បៈ ធ្វើឱ្យ ស្រីណាន ក៏មានទេពកោសល្យផ្នែកសិល្បៈមិនចាញ់ម្ដាយប៉ុន្មានដែរ គ្រាន់តែ ស្រីអ៊ីត ជាអ្នកកំប្លែង តែស្រីណានវិញ នាងមានជំនាញផ្នែកចម្រៀងតែប៉ុណ្ណោះ ហើយតារាស្រីរូបនេះ បានប្រឡូកចូលនៅក្នុងសិល្បៈមកជាច្រើនឆ្នាំមកហើយ និងមានប្រជាប្រិយភាពខ្លាំងទទួលបានការស្រលាញ់គាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនជាច្រើន។
ដោយឡែក បើយើងក្រឡេកមកដឹងឃើញថា រំលងតែប៉ុន្មានឆ្នាំសោះ ពេលនេះកូនស្រីតារាកំប្លែងអ្នកនាងស្រីអ៊ីត គឺមានឈ្មោះថា កញ្ញា ង៉ា ស្រីណាន ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែធំពេញក្រមុំ ពេញរូប ពេញរាង មើលសឹងតែមិនស្គាល់នោះទេ ជាពិសេសបើមើលពីមុខមាត់វិញ ក៏កាន់តែស្រស់ស្អាតឡើង រូបរាងស្រឡូន សាច់.សខ្ចី មិនចាញ់អ្នកម៉ាក់ប៉ុន្មានទេ គួរជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជនមិនណយនោះឡើយ។
យ៉ាងណាមិញ បើងាកមកមើលអំពីជីវិតឯកជនរបស់តារាកំប្លែងអ្នកនាង ស្រីអ៊ីត និងកូនស្រីវិញ ពេលនេះអ្នកទាំងពីរកំពុងតែរស់នៅយ៉ាងមានសេចក្ដីសុខសុភមង្គលខ្លាំងណាស់ ដោយរស់នៅជាមួយនឹងផ្ទះដ៏ធំៗស្កឹមស្កៃ និងរថយន្តទំនើបជិះមិនធម្មតានោះឡើយ មិនតែប៉ុណ្ណោះថែមទាំងចាយសម្រស់ជាអ្នកមេម៉ាយជាមួយនឹងកូនស្រីប្រៀបដូចជា បងប្អូនស្រីនឹងគ្នាអញ្ជឹងតែម្ដង ឃើញហើយមហាជនសរសើរមិនដាច់ពីមាត់។
ជាក់ស្ដែង អ្វីដែលធ្វើអោយហ្វេនៗ ក៏ដូចជាមហាជន មិត្តៗយុវវ័យដែលនិយមលេងនៅក្នុងបណ្ដាញសង្គមនាំគ្នាភ្ញាក់ផ្អើលស្រឡាំងកាំងបើកភ្នែកធំៗមិនស្ទើរទៅវិញនោះ កាលពីពេលថ្មីៗនេះ គេបាននាំគ្នាប្រទេះឃើញ ស្រាប់តែស្ងាត់ៗកូនស្រីរបស់តារាកំប្លែងអ្នកនាង ស្រីអ៊ីត គឺនាងតូចកញ្ញា ង៉ា ស្រីណាន បានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវីធីប្រឡងជ្រើសរើសបវរកញ្ញាដ៏ល្បីមួយដែលមានឈ្មោះថា «Miss Teen International Cambodia 2023»។
រហូតទប់លែងជាប់ ក៏បានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងតែម្ដង និងបានជូនពរនាងមិនតិចនោះឡើយ ក្មុងនោះផងដែរ ដោយពួកគេនាំគ្នាចូលទៅខមិនព្រោងព្រាតថា «សុំកក់ម្កុដអោយម្នាក់នឹងហើយ អាយដលតាំងពីមិនទាន់ចូលប្រកួតសម្រស់ សមត្ថភាព និងភាពក្លាហានពេញខ្លួន» «ស៊ូៗណា ក្មួយសម្លាញ់» «ជូនពរអោយអាយដលជោគជ័យណានប់ចិត្ត» «ស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត សមត្ថភាពក៏មិនអន់ ដឹងតែគាំទ្រពេញទំហឹងហើយពេលនេះ» «អ្វីដែលខំទន្ទឹងរង់ចាំ ពេលនេះបានមកដល់ហើយ»៕
ចែករំលែកព័តមាននេះ