ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា វ៉ាង ស្រី​ណូ ត្រូវ​មហាជន​រិះគន់​ចំ​ៗ​រឿង​សុំ​លុយ 300$ ពី​អ្នក​វេរ​លុយ​ច្រ​ទ្បំ​ចូល​កុង​របស់​នាង

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ទាំងអស់​គ្នា​ប្រាកដជា​ស្គាល់​ហើយ បើ​ទោះជា​មិន​បាន​វិល​ត្រឡប់​មក​កាន់​វិ​ថី​សិល្បៈ​វិញ​ក៏​ពិតមែន ប៉ុន្តែ​អតីត​តារា​សម្តែង​កញ្ញា វ៉ាង ស្រី​ណូ ក៏​នៅ​តែ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ

រាជធានី​ភ្នំពេញ ៖ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​ស្គាល់​ហើយ បើ​ទោះជា​មិន​បាន​វិល​ត្រឡប់​មក​កាន់​វិ​ថី​សិល្បៈ​វិញ​ក៏​ពិតមែន ប៉ុន្តែ​អតីត​តារា​សម្តែង​កញ្ញា វ៉ាង ស្រី​ណូ ក៏​នៅ​តែ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​តែងតែ​ចាប់​ក្រសែភ្នែក ចង់​ដឹង​ពី​ជីវិត​ឯកជន​របស់​កញ្ញា​ផង​ដែរ បន្ទាប់​ពី​មួយ​រយៈ​ក្រោយ​នេះ វ៉ាង ស្រី​ណូ បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​របស់​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​។

ដោយឡែក បើ​យើង​ក្រឡេក​មក​ដឹង​ឃើញ​ថា ក្រោយ​ពី​ផ្តាច់ខ្លួន​ក្នុង​ការ​សម្តែង​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកនេះ កញ្ញា វ៉ាង ស្រី​ណូ ក៏​បាន​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន​ដោយ​ការ​នាំ​ចូល​ផលិតផល​ថែ​សម្រស់ និង​របស់​ប្រើប្រាស់​ប្រ៊េ​ន​ៗ សេរី​អភិជន ដូច​ជា កាបូប ស្បែកជើង ខ្សែក្រវាត់ ទឹកអប់​ពី​បរទេស ជាដើម លក់​លើ​ទីផ្សារ​អន​ឡាញ​នៅ​កម្ពុជា ដោយ​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​។

បើ​ទោះជា​មិន​ស្ថិត​ក្នុង​វិស័យ​សិល្បៈ​ទៀត តែ​កញ្ញា វ៉ាង ស្រី​ណូ កំពុង​តែ​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ពី​ញើស​ឈា​.​ម​នៃ​របរ​រកស៊ី​អន​ឡាញ​របស់​ខ្លួន ដោយ​មក​ដល់​ពេល​នេះ កញ្ញា វ៉ាង ស្រី​ណូ ត្រូវ​បាន​មហា​ជន​ឃើញ​ថា នាង​បាន​ចាយ​វា​.​យ​ប្រាក់​កាក់​ទិញ​ផ្ទះ​វីឡា​ជា​ច្រើន​ខ្នង និង រថយន្ត​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង​។ ហើយ​បើ​និយាយ​ពី​ការ​តុបតែង​ខ្លួន​វិញ ពេល​ចេញ​ក្រៅ​ជា​ប្រចាំ​ថ្ងៃ​របស់​កញ្ញា វ៉ាង ស្រី​ណូ ក៏​ហា​យ​សូ​ខ្លាំង​ណាស់​ដែរ ក៏​ព្រោះ​សម្ភារៈ​ប្រើប្រាស់​លើ​ខ្លួន​របស់​នាង​ពេល​ចេញ​ដើរ​ម្តង​ៗ​ដូច​ជា កាបូប ស្បែកជើង គឺ​មាន​តម្លៃ​មិន​ក្រោម​ពាន់​ដុល្លារ​នោះ​ឡើយ​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​មហាជន​នឹក​ស្មាន​មិន​ដល់ និង​ស្ទើរតែ​មិន​គួរ​អោយ​ជឿ​ទៅ​វិញ​នោះ ថ្មី​ៗ​នេះ​ស្រាប់តែ​អតីត​តារា​សម្ដែង​រូប​នេះ បាន​បង្ហោះ​វី​ដេ​អូ​ដោយ​ភ្ជាប់​ជាមួយ​សារ​រៀបរាប់​បែប​នេះ​ថា «​រឿង​ហួសចិត្ត ធ្វើ​គុណ​ហើយ បែរជា​មិន​បាន​គុណ​សោះ​! អ្នក​ណាខ្លះ​ធ្លាប់​ចឹ​ង? គេ​បាញ់​លុយ​ចូល​មក​ខុស​ចូល​កុង​យើង គេ​តេ​មក​ពីរ​បី​ដង​អោយ​បាញ់​អោយ​គេ​វិញ ដល់​ពេល​យើង​បាញ់​ចូល​វិញ បាន​លុយ​ស្ងាត់ជ្រាប អត់​មាន​តេ​មក​ប្រាប់​ថា ចូល​ហើយ ឬ​មិន​ចូល ឬ​តេ​មក​អរគុណ​មួយ​ម៉ាត់​ក៏​គ្មាន​ផង​! កុំអោយ​បាញ់​ខុស​ចឹ​ង​ម្តងទៀត​ណា អ្នក​ផ្សេង​ចិត្ត​គេ​មិន​ដូច​ខ្ញុំ​ទេ ប្រហែល​តែ​លេខ គេ​មិន​ទុក​អោយ​តេ​ចូល​ផង កុំ​ថា​ដល់​បាញ់​អោយ​វិញ ហើយ​ចាំ​ទៅ​តវ៉ា​នៅ ABA ទៅ រ៉ាប់​ខែ​មិនដឹង​បាន​លុយ​វិញ​អត់​»​។

បន្ទាប់​ពី​ឃើញ​ដូច្នេះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​រើស​បាន​តាម ABA ? ទាំង​គេ​ទាំង​យើង បើសិនជា​លុយ​នេះ​ជា​លុយ​ក្រុមហ៊ុន​វិញ ហើយ​ម្នាក់​បាញ់​ច្រឡំ​នឹង​គ្រាន់តែ​ជា​បុគ្គលិក​ធម្មតា បាន​ប្រាក់ខែ 500$ ក្នុង​មួយ​ខែ ហើយ​លុយ 14,000$ ដែល​គាត់​បាញ់​ច្រឡំ​នឹង​សំរាប់​ទូទាត់​បំណុល​ក្រុមហ៊ុន​ដែល​គាត់​ធ្វើការ តើ​គាត់​ម្នាក់​នឹង​ទៅ​ជា​យ៉ា​ណា​វិញ? សាក​ស្រ​ម៉ៃ​មើល​ៗ បង?​» ។ «​លុយ​កម្លាំង​ញើស​ឈា​.​ម​គេ ចង់បាន​ម៉េ​ស​មីង 300$ មិនមែន​តិច​ណា បើ​យើង​ធ្វើបុណ្យ​ចង់អោយ​គេ​វិញ កុំ​ចង់បាន​សា​គុណ គឺ​ត្រូវធ្វើ​ចេញពី​ចិត្ត កាត់​គេ 300$ ហើយ ចង់អោយ​គេ​អរគុណ​ទៀត​» និង​នៅ​មាន​ខ​មិនជា​ច្រើន​ទៀត ដែល​មិន​អាច​រៀបរាប់​អស់​។

ក្នុង​នោះ​ផង​ដែរ កញ្ញា វ៉ាង ស្រី​ណូ ក៏​បាន​ទ្បា​យ​បកស្រាយ​បន្ត​ទៀត​ថា ការ​បាញ់​លុយ​ខុស​ចូល​កុង​របស់​នាង គឺ​សំណាង​ហើយ បើ​អ្នក​ផ្សេង​គេ​មិន​ចិត្ត​បុណ្យ​ដូច​នាង​ទេ ហើយ​បើ​ទៅ​សួរ​ខាង​ធនាគារ មិនដឹង​ថា យក​លុយ​នឹង​បាន​មក​វិញ​អត់ ទោះជា​បាន​ក៏​អស់​កម្រៃជើងសា​ដូច​គ្នា​ដែរ ។ នាង​បញ្ជាក់​ថា លុយ​ដែល​បាញ់​ចូល​នោះ ជា​លុយ​ដែល​នាង​រើស​បាន ចឹ​ង​ប​ល​នាង​អោយ​វិញ​ទាំងអស់ វា​នឹង​ស៊យ ចឹ​ង​ទើប​នាង​សុំ 300$ ដើម្បី​កុំអោយ​ស៊យ​ដល់​រូប​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ