ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចំ ទុក្ខំ អនត្តា ​ជា​ធម៌​លួង​ចិត្ត​ចាស់

1 ឆ្នាំ មុន

បើ​ទោះជា​ដឹង​ថា រូប​កាយ​យើង​នេះ​រមែង​ស្ថិត​ក្នុង​សាមញ្ញលក្ខណ​ធម៌ គឺ អនិច្ចំ ទុក្ខំ អនត្តា យ៉ាងណា​ក៏​ដោយ ក៏​អ្នកខ្លះ​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់​ឡើយ នៅ​ពេល​នឹក​ដល់​រឿង​ចាស់​ពេល​ណា​ក៏​កើតទុក្ខ ព្រោះ​ខ្លាច​អស់​ស្អាត…

បើ​ទោះជា​ដឹង​ថា រូប​កាយ​យើង​នេះ​រមែង​ស្ថិត​ក្នុង​សាមញ្ញលក្ខណ​ធម៌ គឺ អនិច្ចំ ទុក្ខំ អនត្តា យ៉ាងណា​ក៏​ដោយ ក៏​អ្នកខ្លះ​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់​ឡើយ នៅ​ពេល​នឹក​ដល់​រឿង​ចាស់​ពេល​ណា​ក៏​កើតទុក្ខ ព្រោះ​ខ្លាច​អស់​ស្អាត ខ្លាច​គេ​លែង​ស្រឡាញ់ ហើយ​ក៏​ខំព្យាយាម​បិទ​បាំង​នូវ​សភាព​ចាស់​របស់​ខ្លួន ប្រឹងប្រែង​កែ​ច្នៃ​ប៉ះប៉ូវ​សព្វបែបយ៉ាង ​ដើម្បី​បិទ​បាំង​ភ្នែក​អ្នក​ដទៃ​ឱ្យ​គេ​មើលឃើញ​នៅ​តែ​ស្អាត នៅ​តែ​ក្មេង ប៉ុន្តែ​តាម​ពិត​សុទ្ធតែ​ជា​រឿង​កាឡៃ​សោះ ទីបំផុត​ភាព​អនិច្ចតា គឺ​ការ​ប្រែប្រួល មិន​ទៀង ចាស់​គឺ​នៅ​តែ​ចាស់​ដដែល ហេតុនេះ​ទើប​លោក​ពោល​ថា ធម៌​ទាំង​បី​នេះ​គ្រាន់តែ​ជា​ធម៌​លួង​ចិត្ត​ចាស់​កុំឱ្យ​កើតទុក្ខ​ខ្លាំង​ប៉ុណ្ណោះ ។

រូបតំណាង

តាម​ពិត​ទៅ​ខ្លួនប្រាណ​យើង​នេះ​កំពុង​ចាស់​គ្រប់​ដង្ហើម ចាស់​ជា​និច្ច​ចាប់តាំងពី​ខ្លួន​កើតមក​ពេល​ណា​គឺ​យើង​ចាយ​អាយុ​រហូត​ចាយ​ទាល់តែ​អស់​ពោល​គឺ កំពុង​តែ​សន្សឹម​ៗ​ទៅ​រក​ឈាបនដ្ឋាន​គ្រប់​គ្នា មិន​មាន​អ្នក​ណា​ម្នាក់​គេច​ចាស់ គេច​ស្លាប់​រួច​ឡើយ ទោះជា​ព្រះពុទ្ធ និង​ព្រះអរហន្ត​ទាំងឡាយ​ក៏​ស្ថិត​នៅ​ក្នុង​ធម៌​បី​នេះ​ដែរ ។

ត្រូវ​ដឹង​ថា អ្នក​ដែល​កើតមក​យូរហើយ អាយុ​របស់​ខ្លួន​កំពុង​ស្រកស្រុត​ចុះ​ទៅ​ជា​លំដាប់ គឺ​កាន់តែ​អស់​ទៅ​បន្តិច​ម្តង​ៗ ប្រៀប​ដូច​ដាក់​ទឹក​មួយ​កែវ​នៅ​កណ្តាល​ថ្ងៃ ពី​មួយ​ខណៈ​ទៅ​មួយ​ខណៈ​ទឹក​នោះ​នឹង​ស្រក​បន្តិច​ម្តង​ៗ​យ៉ាងណា អាយុជីវិត​របស់​មនុស្ស​យើង​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ ព្រោះ​ជរា​រួមរឹត​រាង​កាយ​នេះឯង​។

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ធម៌​បី​ប្រការ​គឺ អនិច្ចំ ទុក្ខំ អនត្តា គឺជា​ច្បាប់ធម្មជាតិ ជា​ធ​ម៍​ពិត​មិន​ប្រែប្រួល សព្វ​សត្វលោក​ត្រូវ​ជួប ត្រូវ​ទទួលយក​គ្រប់​ៗ​គ្នា តាម​ហេតុ បច្ច័យ ពី​មុន​ក៏​អ៊ីចឹង ក្រោយ​ក៏​ក៏​អ៊ីចឹង មនុស្ស​ក៏​អ​ញ្ចឹ​ង ពួក​សត្វ អមនុស្ស​ក៏​អ​ញ្ចឹ​ង គឺ​ស្មើ​ៗ​គ្នា ។

រូបតំណាង

១. អនិច្ចំ ប្រែ​ថា សេចក្តី​គ្រប់យ៉ាង​មិន​ទៀងទាត់ ត្រូវ​តែ​ប្រែប្រួល អ​ញ្ចឹ​ង​ហើយ​វត្ថុ​គ្រប់យ៉ាង​ក្នុង​លោក​កុំ​សង្ឃឹម​ពេក ត្រូវ​ល្មម​ៗ​ក្នុង​ចិត្ត ទៅ​បាន​ហើយ ព្រោះ​គង់តែ​ប្រែប្រួល​ទេ កុំ​ប្រកាន់​ពេក ។អនិច្ចំ ៖ ហេតុ​អ្វី​បានជា​អ្វី​ៗ​ទាំងអស់​ក្នុង​លោក​សុទ្ធតែ​ជា​អនិច្ចំ (​មិន​ទៀង ប្រែប្រួល​) ? អនិច្ចំ គឺជា​ហេតុផល​តែ​មួយ​គត់ ដែល​បង្កើត​លោក​នេះ​ឡើង​។ បើ​អ្វី​ៗ​ទាំងអស់​ក្នុង​លោក​សុទ្ធតែ​ទៀង មិន​ប្រែប្រួល មិន​ផ្លាស់​ប្តូរ​នោះ​ចក្កវាឡ​នេះ​នឹង​ជាប់​គាំង​នឹង​មិន​អាច​វិល​វិ​វ​ឌ្ឍ​កើត​។ ចំណែកឯ​ពេលវេលា​ក៏​នឹង​មិន​ដើរ ព្រោះ​ពិភពលោក​មានដំណើរ​ផ្លាស់​ប្តូរ​ពី​ខណៈ​មួយ​ទៅ​ខណៈ​មួយទៀត ទើប​បង្កើត​បានជា​ពេលវេលា បង្កើត​បានជា​អតីត បច្ចុប្បន្ន និង​អនាគត​។

រូបតំណាង

២. ទុក្ខំ អ្វី​ៗ​លើ​លោក​គឺជា​សេចក្តី​ទុក្ខ ឈឺចិត្ត សោកសង្រេង មិន​ពេញចិត្ត ខកបំណង សុទ្ធតែ​ជា​សេចក្តី​ទុក្ខ ។ទុក្ខំ​៖(​ភាព​បែកធ្លាយ ភាព​មិន​អាច​តាំងនៅ​បាន​) ទុក្ខំ គឺ​សភាព​មិន​អាច​តាំងនៅ​បានជា​អចិ​ន្រៃ្ត​យ៍ ។ ទុក្ខ​មិនមែន​មាន​ន័យ​ត្រឹមតែ​ជា​សេចក្ដី​ព្រួយ សេចក្ដី​លំបាក​នោះ​ទេ​។ តាម​ការ​ពិត​ក្នុង​អ្វី​ៗ​ដែល​យើង​រាប់​ថា​ជា​វត្ថុ​ធាតុ​ក្នុង​អ្វី​ៗ​ដែល​យើង​នាំ​គ្នា​យល់​ថា មាន​ក្នុង​លោក​នេះ គ្រាន់តែ​ជា​អនិច្ចំ​តែ​ប៉ុណ្ណោះ​។

រូបតំណាង

៣. អនត្តា មាន​ន័យ​ថា គ្រប់យ៉ាង​មិនមែន​របស់​ខ្លួន យើង​មិន​អាច​ឃាត់ មិន​អាច​បញ្ជា​ឡើយ ចឹ​ង​កុំ​ហួងហែង​ពេក ពេល​ណា​គេ​យក​ទៅ​វិញ គេ​យក​ហើយ លោក​នេះ​គឺ​អ​ញ្ចឹ​ង ។អនត្តា ៖ អ្វី​ណា​មិន​ទៀង អ្វី​នោះ​ជា​ទុក្ខ​។ អ្វី​ណា​ជា​ទុក្ខ អ្វី​នោះ​ឯង​គឺជា​អនត្តា​។ មិន​មាន​អ្វី​នៅ​ក្នុង​លោក​នេះ​មានខ្លួន​វា​ជា​តួខ្លួន​វា​ទោល​ដាច់​ដោយឡែក ហើយ​កើតឡើង​តែឯង​ដោយ​ខ្លួន​វា​បាន​ទេ​។ នៅ​ក្នុង​វា និង​ភាព​ជា​វា គឺ​សុទ្ធតែ​ផ្សំ​ចេញពី​អ្វី​ៗ​ផ្សេង​ៗ​ទៀត​ទាំងអស់ ហើយ​នៅ​ក្នុង​អ្វី​ផ្សេង​ៗ​ទៀត​ដែល​ផ្សំ​ជា​វា​នោះ ក៏​សុទ្ធតែ​កើត​ចេញពី​អ្វី​ផ្សេង​ៗ​ទៀត​ត​ៗ​គ្នា ដោយ​មិន​មានខ្លួន​វា​ឡើយ​។

ធម៌​ទាំង​បី​យ៉ាងនេះ លោក​ហៅ​ថា សាមញ្ញលក្ខណ​ធម៌ មាន​ន័យ​ថា​ជា​ធម៌​កើត​មាន​ដល់​សព្វ​សត្វ​ជា​ធម្មតា មិន​ប្រែប្រួល មិន​លម្អៀង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ