ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ណូ​ម័​រ ត្រូវ​ម្ដាយតាម​ស្ទើរ​គ្រប់​ជំហាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពេល​នេះ​តារា​សម្តែង​កញ្ញា​ណូ​ម័​រ មានការ​ងារ​សិល្បៈ​ច្រើន តែ​នាង​មិន​ទាន់​ពេញចិត្ត​ទេ ព្រោះ​ចង់បាន​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ជួយ​ក្រុម​គ្រួសារ ។ សំខាន់​ណូ​ម័​រ​ចង់ឱ្យ​ម្តាយ​មាន​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពេល​នេះ​តារា​សម្តែង​កញ្ញា​ណូ​ម័​រ មានការ​ងារ​សិល្បៈ​ច្រើន តែ​នាង​មិន​ទាន់​ពេញចិត្ត​ទេ ព្រោះ​ចង់បាន​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ជួយ​ក្រុម​គ្រួសារ ។ សំខាន់​ណូ​ម័​រ​ចង់ឱ្យ​ម្តាយ​មាន​សុភមង្គល​តាម​រយៈ​រូប​នាង​រក​ប្រាក់​បាន​ច្រើន​ជួយ​ផ្គត់ផ្គង់ ។

តារា​សម្តែង​ស្រី​អន រ៉ា​ស៊ី​សុ​មេត្តា ហៅ​ណូ​ម័​រ កាន់តែ​លេចធ្លោ​ខ្លាំង​ជាមួយនឹង​អាជីព​សិល្បៈ ពិសេស​ក្រោយ​ពី​នាង​ទទួល​បានការ​ងារ​ច្រើន​ទាំង​សម្តែង​និង​ពិធីករ​។ ផ្ទុយ​ពី​ការ​សប្បាយ​ចិត្តនឹង​ការងារ​រីក​ចម្រើន​នេះ តារា​ស្រី​ណូ​ម័​រ​នឹក​អាណិតម្តាយ​ដែល​ដើរ​តាម​មើលថែ​នាង​ស្ទើរ​គ្រប់​ជំហាន​ទាំង​យប់​ទាំង​ថ្ងៃ ។ ការងារ​សិល្បៈ​របស់​ណូ​ម័​រ ងើបឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ឆ្នាំ​នេះ​នាង​បាន​សម្តែង​ភាពយន្ត​ថ្មី​ចំនួន​៤​រឿង​សុទ្ធ​សឹង​ជា​តួអង្គ  សំខាន់ ។ រឿង​ទាំង​៤​នោះ​មានរឿង «​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​» រឿង «​ម្តាយក្មេក​រើស​កូនប្រសា​» រឿង «​កំលោះ​យំ​ក្រមុំ​សើច​» និង​រឿង «​ទេពធីតា​សំរាម​» ។ រឿង​ខ្លះ​ត្រូវ​ថត​ទាំងថ្ងៃទាំងយប់ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ណូ​ម័​រ​នឹក​អាណិតម្តាយ គឺ​ម្តាយ​តែងតែ​តាម​នាង​ពេល​ទៅ​ថត​គ្រប់​ទីកន្លែង ។

កញ្ញា​ណូ​ម័​រ និយាយ​ថា «​អារម្មណ៍​របស់​នាង​ខ្ញុំ​ពិតជា​អាណិតម្តាយ​ដែល​មាន​វ័យ​៥៧​ឆ្នាំ​ហើយ គួរតែ​បាន​នៅ​សម្រាក​នៅផ្ទះ​ឲ្យ​បាន​ស្រួលខ្លួន តែ​បែរជា​ត្រូវ​មក​តាម​កូនស្រី​គ្រប់​ច្រកល្ហក ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដែល​នាង​ខ្ញុំ​ចូល​សិល្បៈ ម្តាយ​នាង​ខ្ញុំ​តាម​ស្ទើរ​គ្រប់​ជំហាន ។ នាង​ខ្ញុំ​យក​ម្តាយ​តាម​ខ្លួន​គ្រាន់​បានជា​គ្នា​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា មិនមែន​នាង​ខ្ញុំ​នៅ​ក្មេង​ទេ ហើយ​ក៏​មិន​បង្ក​ការ​លំបាក និង​ឲ្យ​ម្តាយ​ជួយ​ការងារ​អ្វី​ទេ សូ​ម្បី​តែ​យួរ ឬ​កាន់​សម្លៀក​បំពាក់ ។ ពេល​ខ្លះ​ការ​ចេញ​ទៅ​ខេត្ត ម្តង​ៗ​ក៏​ជា​ឱកាស​ដែល​អាច​នាំ​ម្តាយ​សម្រាកលំហែ​ផង​ដែរ ។ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​កាន់តែ​អាណិត និង​នឹក​គុណ​ម្តាយ គឺ​គាត់​តែង​តាម​មើលថែ​នាង​ខ្ញុំ ដូច​នាង​ខ្ញុំ​កាលពី​ក្មេង និង​តែង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​នាង​ខ្ញុំ​ជា​និច្ច​គ្រា​ដែល​នាង​ខ្ញុំ​លំបាក​ចិត្ត ។

នាង​ខ្ញុំ​សន្យា​ថា ជួយ​គ្រួសារ​ឱ្យ​ល្អ​រឹង​មាំ​សិន​ចាំ​គិត​រឿង​គូគាប់ ឬ​គូ​អនាគត​ដើម្បី​យឹតយោង​អ្នក​ផ្ទះ​ទោះជា​ពេល​នេះ​មាន​កន្លង់​ចោម​សុំ​ស្នេហ៍​ច្រើន តែ​នាង​ខ្ញុំ​មិន​ទាន់​ប្រើ​ពាក្យ​អូ​ខេ​នៅឡើយ​ទេ​» ៕