ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​នៅ​ក្រុង​សំរោង បំផ្លាញ​ផ្ទះ​២៦​ខ្នង និង​សាលារៀន​១​ខ្នង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​កក់ខែ​មួយ​មេ​ធំ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​លំនៅ​ឋាន​ពលរដ្ឋ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកុម្ភៈ …

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​កក់ខែ​មួយ​មេ​ធំ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​លំនៅ​ឋាន​ពលរដ្ឋ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ បណ្តាល​ឱ្យ​២៦​ខ្នង​នៅ​ក្នុងភូមិ​២ គឺ​ភូមិ​ពោធិ៍​វង្ស និង​ភូមិ​អូរ​បាត់​ដាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង រង​ការ​ខូចខាត​យ៉ាងដំណំ ។

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​ឃើញ​មាឃ​ឡើង​ពពក​ខ្មៅ បន្តិច​ក្រោយមក​ក៏​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​លំនៅ​ឋាន​ពលរដ្ឋ បណ្តាល​ឱ្យ​ខូចខាត​ជា​ច្រើន​ខ្នង ។

ក្រោយ​ពី​កើតហេតុ​ដោយ​គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា លំនៅ​ឋាន​ដួល​រលំ​រង​ការ​ខូចខាត​ទាំងស្រុង​ចំនួន​៧​ខ្នង​ផ្ទះ និង​រង​ការ​ខូចខាត​ប៉ើង​ដំបូល​ចំនួន​១៩​ខ្នង​ផ្ទះ រួម​ទាំង​សាលារៀន​មួយ​ខ្នង​ផង​ដែរ ។

អាជ្ញាធរ​មូលរ​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​បំផ្លាញ​ផ្ទះ​នេះ អាជ្ញាធរ​បាន​ដកស្រង់​ចំនួន ហើយ​ធ្វើ​ជា​របាយការណ៍​បញ្ជូន​ទៅ​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះ​ជួយ​ធ្វើការ​សង្គ្រោះ​ដោយ​ផ្ដល់​នូវ​សម្ភារៈ​ប្រើប្រាស់ និង​ស្បៀងអាហារ​ជាបឋម​សម្រាប់​ដោះស្រាយ​ជីវភាព ៕