ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគមនារី ឃុំ​ស្រែ​ថ្មី កើត​ជំងឺ​ចម្លែក អំពាវនាវ​សប្បុរសជន និង​ប្រមុខ​រដ្ឋាភិបាល​ជួយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ចម្លែក​(​ហើម​ដៃ​)​មើល​មិនជា ហើយ​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន​ទៀត ស្ត្រី​មេម៉ាយ និង​ជា​ប្រធាន​សមាគមនារី​ឃុំ​ …

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ចម្លែក​(​ហើម​ដៃ​)​មើល​មិនជា ហើយ​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន​ទៀត ស្ត្រី​មេម៉ាយ និង​ជា​ប្រធាន​សមាគមនារី​ឃុំ​ស្រែ​ថ្មី បាន​លើកដៃ​សំពះ សូម​អំពាវនាវ​រក​សប្បុរសជន និង​គ្រូពេទ្យ​ជំនាញ មេត្តា​ជួយ​ព្យាបាល​រូប​គាត់​ផង ព្រោះ​សព្វ​ថ្ងៃនេះ​ទ្រព្យសម្បត្តិ​របស់​គាត់​បាន​លក់​អស់ហើយ​ដើម្បី​ព្យាបាល​ជំងឺ នៅ​តែ​មិនជា ។

ស្ត្រី​មេម៉ាយ​មាន​ជម្ងឺ​ចម្លែក​រូប​នោះ ឈ្មោះ លឿង ផា​ន្នី អាយុ​៦៣​ឆ្នាំ ជា​ប្រធាន​សមាគមនារី ឃុំ​ស្រែ​ថ្មី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ  ។ គាត់​បាន​រៀបរាប​ថា គាត់​មានកូន​៣​នាក់ បែក​មាន​ប្តី​ប្រពន្ធ​អស់​២​នាក់ សល់​ម្នាក់​មាន​ប្តី​ប្រពន្ធ​រស់នៅ​មើលថែ​គាត់​រាល់ថ្ងៃ ។

ស្ត្រី​រូប​នោះ​បាន​រម្លឹក​ពី​ប្រវត្តិ​ជំងឺ​ក្នុង​ខ្លួន​គាត់​ថា កាលពី​ជាង​៨​ឆ្នាំ​មុន គាត់​បាន​កើត​ជំងឺ​ដុំ​គីស​លើ​ដោះ​ខាងស្តាំ កាល​ណោះ​គ្រូពេទ្យ​បាន​សម្រេច​កាត់​ដោះ​គាត់​ចោល​ដើម្បី​ព្យាបាល ហើយ​បានជា​សះស្បើយ តាំងពី​នោះ​រហូត​មក​មិន​ដែល​មាន​ហេតុភេទ​អ្វី​ទេ គាត់​អាច​ធ្វើការ​ធ្ងន់​ស្រាល​បាន ។ ស្រាប់តែ​នៅ​ខែឧសភា ឆ្នាំ​២០១៦ ដៃ​ខាងស្តាំ​របស់​គាត់​បាន​ចាប់ផ្តើម​ពើត​ចុកចាប់ និង​ហើម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​សព្វថ្ងៃ​ដៃ​គាត់​ហើម​ប៉ុន​ជើង​ទៅ​ហើយ ។ គាត់​បាន​ទៅ​ព្យាបាល​ជំងឺ​ជា​ច្រើន​កន្លែង​ដែរ​តែ​មិនជា គ្រូពេទ្យ​ថា មិនដឹង​ឈឺ​អី​ឲ្យ​ប្រាកដ​ដែរ ។ ចាប់តាំងពី​កើត​ជំងឺ​ហើម​ដៃ និង​ពើត​ចុកចាប់​មក គាត់​បាន​លក់​ស្រែ លក់​មាសប្រាក់​អស់រលីង​ពី​ខ្លួន នៅ​តែ​មិន​អាច​ព្យាបាល​ដៃ​គាត់​ជា ។ ពេល​នេះ​គាត់​អស់​លទ្ធភាព​ហើយ មាន​តែ​លើកដៃ​សំពះ​សូម​អំពាវនាវ​ដល់​សប្បុរសជន អាជ្ញាធរ​ខេត្ត ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​រក​គ្រូពេទ្យ​ណា​ជួយ​ព្យាបាល​រូប​គាត់​ផង ។ 

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ លោកគ្រូ​ពេទ្យ​សប្បុរសធម៌​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ជួយ​ចាក់​ថ្នាំ​បំបាត់​ការ​ចុកចាប់​ឲ្យ​ស្ត្រី​ខាងលើ ដោយ​គាត់​បាន​បញ្ជាក់​ថា ជំងឺ​ស្ត្រី​រូប​នោះ​មិន​ច្បាស់​ថា​កើត​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​តាម​ដឹង​គាត់​ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ រួច​ហើយ​នៅ​តែ​មិនជា ។
លោកគ្រូ​ពេទ្យ​រូប​នោះ​បញ្ជាក់​ថា ជំងឺ​នេះ​មិនមែន​ជា​ជំងឺមហារីក​ទេ តែ​លោក​សង្ស័យ​អាច​ស្ពៀត​សរសៃឈាម​ណាមួយ ទើប​បណ្តាល​ឲ្យ​ហើម​ដៃ​ធំ​បែប​នេះ តែ​នេះ​ជា​កា​សង្ស័យ​របស់​គាត់​ប៉ុណ្ណោះ បើសិន​គាត់​ឬ​មាន​សប្បុរសជន​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ​ៗ​ល្បី​ៗ គាត់​អាច​នឹង​ជា​ឡើង​វិញ ៕