ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយមហាជនរិះគន់ស្ពឹកមុខ រឿងដើរលេងមិនចេះគិតមុនចេញ ទៅប្រកួត១ខែ ស្រាប់តែEngfaចេញមុខបកស្រាយទាំងទឹកភ្នែក

1 ឆ្នាំ មុន

អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ច្រើន​ប្រាកដជា ស្គាល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ ចាប់តាំងពី​ទទួល​តំណែង​ជា​ម្ចាស់​មកុដ Miss Grand Thailand 2022 រួច​មក គេ​នាំ​គ្នា​គាត់​សម្គាល់​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​ភាព​លេចធ្លោរ​ប្រជាប្រិយភាព​របស់​បវ​កញ្ញា…

អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ច្រើន​ប្រាកដជា ស្គាល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ ចាប់តាំងពី​ទទួល​តំណែង​ជា​ម្ចាស់​មកុដ Miss Grand Thailand 2022 រួច​មក គេ​នាំ​គ្នា​គាត់​សម្គាល់​ឃើញ​ថា សន្ទុះ​នៃ​ការ​គាំទ្រ​ភាព​លេចធ្លោរ​ប្រជាប្រិយភាព​របស់​បវ​កញ្ញា Engfa Waraha ហាក់​កាន់តែ​ហក់​ឡើង​ខ្លាំង​ៗ​ថែម​មួយ​កម្រិត​ទៀត រហូត​ធ្វើ​អោយ​មហាជន​ថៃ មាន​ក្ដី​សង្ឃឹម​ចំពោះ​នាង​គ្រប់​ៗ​គ្នា ។
ដោយសារ​តែ​នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត ក្រមិចក្រមើម​រួសរាយ​រាក់ទាក់ មុខមាត់​មាន​មន្ត​ស្នេហ៍​គួរ​អោយ​ស្រលាញ់ ក៏​ដូច​ជា អត្ត​ចរិត​របស់​នាង ព្រម​ជាមួយនឹង​សមត្ថភាព​ទេព​កោសល្យ​នៅ​ក្នុង​សិល្បៈ​ជា​ច្រើន​ទៀត​ដែល​នាង​មាន​ផង​ដែរ​។

ដោយឡែក បន្ទាប់​ពី​ជិត​ដល់​ថ្ងៃ​ឈាន​ជើង​ចូល​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ពិតមែន តែ​តារា​ស្រី​គ្រាប់ពេជ្រ​របស់​ថៃ Engfa រូប​នេះ នាង​នៅ​តែ​នៅ​មិន​បោះបង់​ចោល​ឱកាស​ការងារ​ដែល​ហូរ​ចូល​មក​ឡើយ ពោល គឺ​នាង​តែងតែ​ឆ្លៀតពេល​ហាត់​សមជា​និច្ច​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​ផង មិន​ចេះ​នៅ​ទំនេរ​នោះ​ទេ មិនតែប៉ុណ្ណោះ ដោយសារ​តែ​លទ្ធផល​គាំទ្រ​បែប​នេះ​ហើយ​ទើប​ធ្វើ​អោយ​លោក Nawat ដែល​ជា​ស្ថាបនិក​របស់​កម្មវិធី Miss Grand តែងតែ​លើក​សរសើរ​ពី​នាង​មិន​ដាច់​ពី​មាត់​នោះ​ទេ សូ​ម្បី​តែ​មហាជន​អ្នកគាំទ្រ និង​តារា​ល្បី​ៗ​ទាំងប្រុស​ទាំងស្រី​នៅ​ក្នុង​សិល្បៈ​ជា​ច្រើន​ក៏​នាំ​គ្នា​សរសើរ​ពី​នាង​គ្រប់​ៗ​គ្នា​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​មហាជន​នាំ​គ្នា​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ​នោះ កំពុង​តែ​សាង​នៅ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សុសសាយ​ផង ស្រាប់តែ​ថ្មី​ៗ​នេះ​បែរជា​ផ្ទុះ​កក្រើក​ពាសពេញ​បណ្ដាញ​សង្គម​ទៅ​លើ​ម្ចាស់​មកុដ Miss Grand Thailand 2022 រូប​នេះ​ទៅ​វិញ​ដោយ​មាន​អ្នកខ្លះ​បាន​ចូល​ទៅ​រិះគន់​ខម​មិន​ដាក់​ទៅ​ចំ​ៗ​គ្មាន​ទុក​មុខ​អោយ​បែប​នេះ​ថា​« មុន​ទៅ​ប្រឡង​គិតតែ​ដើរ​លេង មិន​គិត​ហាត់រៀន​ហាត់​បន្ថែម​ទេ​» មិច​ក៏​ធ្វើខ្លួន​បែប​នេះ​ជា​បវ​កញ្ញា​ផង ដើរ​លេង​ពេញ​ផ្សារ​អ​ញ្ជឹ​ង​មិន​ចេះ​ខ្មាស​គេ​ទាល់តែ​សោះ​»​។

ក្រោយ​ឃើញ​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ​នាំ​គ្នា​រិះគន់​ខ្លាំង​ពេក មិន​ទុក​ចាំ​យូរ Engfa ក៏​បាន​ចេញ​មុខ​មក​ឡាយ​វី​ដេ​អូ​និយាយ​បកស្រាយ អោយ​បានដឹង​យ៉ាង​ដូច្នេះ​ថា «​គ្មាន​ថ្ងៃ​ណា​ដែល​នាង​ឈប់​អភិវឌ្ឍន៍​ខ្លួនឯង​នោះ​ទេ នាង​ហាត់​នៅ​ក្នុង​ខុន​ដូ​ជាមួយនឹង​គ្រូ​ក្បែរ​ខ្លួន​នាង​រហូត គ្រាន់តែ​នាង​មិន​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ តែ​គ្រប់​គ្នា​បែរជា​បន្ទោស​នាង ក្រុមហ៊ុន និង​អ្នក​ក្បែរ​ខ្លួន​ទៅ​វិញ​។នាង​ពិតជា​សុំ​ទោស​ដល់​ប្រធាន​ក្រុមហ៊ុន Miss Grand និង​អ្នក​ជិត​ស្និទ្ធ​ជុំវិញ​ខ្លួន​ដែល​ត្រូវ​មក​ទទួល​រង​ការ​ជេរ​ប្រមាថ​ដោយសារ​តែ​នាង​។

លើស​ពី​នេះ​ទៅ​ទៀត Engfa បញ្ជាក់​ជា​លើក​ចុង​ក្រោយ​ថា នាង​មិន​បាន​ទៅ​ដើរហើរ​ផឹកស៊ី ឬ​ទៅ​ណា​ដូច​អ្វី​ដែល​មហាជន​គិត​នោះ​ទេ ហើយ​នាង​ក៏​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​យល់ចិត្ត​នាង​នៅ​ក្បែរ​លើក​កម្លាំងចិត្ត​នាង តាំងពី​ថ្ងៃ​ចាប់ផ្តើម​រហូត​មក​ទល់​ពេល​នេះ​ផង​ដែរ អគុណ​ពិតមែន​ស្រលាញ់​បងប្អូន​ទាំងអស់​គ្នា​ខ្លាំង​ណាស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បវ​កញ្ញា​Engfa នាង​មាន​អាយុ ២៧​ឆ្នាំ ជា​អ្នកចម្រៀង​អាជីព​មួយ​រូប និង​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ពិធី​បួស​បុរស​ក្នុង​ព្រះពុទ្ធ​សាសនា​ផង​ដែរ Engfa នាង​ធំ​ឡើង​ពី​គ្រួសារ​ក្រីក្រ ប៉ុន្តែ​នាង​ជា​មនុស្ស​រឹង​មាំ​ខ្លាំង​ណាស់ ហើយ​បាន​ជួយ​គ្រួសារ​ក្នុង​អាជីព​ផ្សេង​ៗ​ទៀត​ផង តាំងពី​នាង​នៅ​កុមារភាព​រហូត​ធំ​ដឹងក្ដី នាង​ក៏​ទទួល​បាន​ជោគជ័យ​ដោយ​ក្លាយ​ខ្លួន​ជា Miss Grand Thailand 2022 ហើយ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​អ្នកគាំទ្រ និង​ទទួល​បានការ​ចាប់អារម្មណ៍​ភ្លុក​ទឹក​ភ្លុក​ដី​៕ ដោយ ៖ សុភា ដាណេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ