ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សិស្សសម្តេច​ឪ យក​​ស្នាដៃ​​ផលិត​​រឿង​ខ្លួន​បញ្ចាំង​​លើទឹក​ដី​ខេត្ត​​​ប​ន្ទាយ​​​មាន​​​​ជ័យ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​អតីត​សិស្ស​វិទ្យាល័យ​សម្តេចឪ​ ខេត្តបន្ទាយមានជ័យ​ លោក​ហ៊ុយ យ៉ា​ឡេ​ង​ អ្នកដឹកនាំ​រឿង​ «​វិកលចរិត​»​បាន​សម្រេច​យក​ស្នាដៃ​របស់​ខ្លួន​ ទៅ​ចាក់​បញ្ចាំង​នៅ​ខេត្តបន្ទាយមានជ័យ​ ចាប់ពី​ថ្ងៃ​ទី​២៤​ ​រហូត​ដល់​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​ដោយ​​រឿង​រ​ប​ស់​លោក​ កំពុង​តែ​ល្បីល្បាញ​រហូត​បាន​ពានរង្វាន់​ផង​ដែរ​ ។

រាជធានីភ្នំពេញ ៖ ​​អតីត​សិស្ស​វិទ្យាល័យ​សម្តេចឪ​ ខេត្តបន្ទាយមានជ័យ​ លោក​ហ៊ុយ យ៉ា​ឡេ​ង​ អ្នកដឹកនាំ​រឿង​ «​វិកលចរិត​»​បាន​សម្រេច​យក​ស្នាដៃ​របស់​ខ្លួន​ ទៅ​ចាក់​បញ្ចាំង​នៅ​ខេត្តបន្ទាយមានជ័យ​ ចាប់ពី​ថ្ងៃ​ទី​២៤​ ​រហូត​ដល់​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​ដោយ​​រឿង​រ​ប​ស់​លោក​ កំពុង​តែ​ល្បីល្បាញ​រហូត​បាន​ពានរង្វាន់​ផង​ដែរ​ ។

ស្នាដៃ​ដែល​កំពុង​តែ​មានការ​ជក់ចិត្ត​នៃ​ខ្សែភាពយន្ត​រឿង​ «​វិកលចរិត​»​ ដែល​ជា​ស្នាដៃ​របស់​ផលិតកម្ម​មា​តុ​ចក្រ​ បាន​បន្តដំណើរ​យុទ្ធ​​​​នា​ការ​របស់​ខ្លួន ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួ​យ ស​ម្រាប់​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​តាម​ខេត្ត​​ ដើម្បី​ស្វែង​យល់​អត្ថន័យ​ និង​បច្ចេក​ទេស​ថត​របស់​កូន​ខ្មែរ​ ។ 

យ៉ាងណាមិញ​ពេល​នេះ​ រឿង ​«​វិកលចរិត​» ​បាន​ពង្រីក​ខ្លួន​មក​ដល់​ខេត្ត​ថ្មី​មួយទៀត ​នៃ​ខេត្តបន្ទាយមានជ័យ​ សម្រាប់​អ្នក​ចង់​ទស្សនា​​អាច​មក​ទស្សនា​បាន​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ ឆ្នាំ​២០១៧​ តទៅ ​។

ដោយសារ​តែ​ស្រឡាញ់​ការងារ​សិល្បៈ​ភាពយន្ត​ និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ក្រុង​លោក​ហ៊ុយ យ៉ា​ឡេ​ង​ ចាងហ្វាង​ផលិតកម្ម​
មា​តុ​ចក្រ ​ដែល​បាន​ផលិត​ខ្សែ​រឿង ​«​វិកលចរិត​»​ ឡើង​រហូត​មានការ​ទទួលស្គាល់​ពី​សំណាក់​ទស្សនិកជន​ទាំង​ក្រុង​ និង​ក្រៅ​ស្រុក​បាន​សម្រេចចិត្ត​យក​ស្នាដៃ​របស់​ខ្លួន​ចាក់​បញ្ចាំង​នៅ​ខេត្តបន្ទាយមានជ័យ​ដើម្បី​បាន​ទស្សនា​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង ​តាម​រយៈ​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ លោក​ហ៊ុយ យ៉ា​ឡេ​ង​ អ្នកដឹកនាំ​រឿង​មាន​ចិត្ត​តស៊ូ​ក្នុង​ការ​ផលិត​កុន​ខ្មែរ ​រហូត​មានការ​ឲ្យ​តម្លៃ​ពី​សំណាក់​បងប្អូន​បាន​ថ្លែង​ថា​ លោក​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​រួច​រាល់​ហើយ​សម្រាប់​ជូនដំណឹង​ទៅ​ដល់​បងប្អូន​អ្នក​នៅ​ខេត្តបន្ទាយមានជ័យ​ផ្ទាល់ ​អាច​មក​ទស្សនា​រឿង​«​វិកលចរិត​»​ដែល​មក​ដល់​កៀក​ផ្ទះ​បងប្អូន​បន្ទាប់​ពី​ឮ​ត​គ្នា​ថា​ រឿង​នេះ​បែប​នេះ​​បែប​នោះ​ អាច​មក​មើល​ និង​ស្វែង​យល់​ពិត​ៗ​តែ​ម្តង​ថា​ សាច់​រឿង​បែប​ណា​។

លោក​បន្ត​ទៀត​ថា​ ការណ៍​ពិត​ថា​ សាច់​រឿង​មាន​ភាព​អាថ៌​កំបាំង​និង​ប្រទាក់ក្រឡា​បែប​ណា​ មាន​តែ​មក​ទស្សនា​នោះ​ទេ​ ទើប​ដឹង​លោក​​មិន​ហ៊ាន​ថា​រឿង​របស់​លោក ​ពិសេស​ឬ​មិន​ពិសេស​ឡើយ ​គឺ​អាស្រ័យ​លើ​ទស្សនិកជន​វាយតម្លៃ​ប៉ុណ្ណោះ​ ។ ​រឿង​«​វិកលចរិត​»​នឹង​បញ្ចាំង​៥​ថ្ងៃ​នៅ​រោង​KL3D​ផ្លូវទឹក​ស្អាត ​ហើយ​លោក​បាន​សំណូមពរ​ដល់​លោកគ្រូ​អ្នកគ្រូ​សិស្ស​នៃ​វិទ្យាល័យ​សម្តេចឪ​ព្រមទាំង​ប្រជាពលរដ្ឋ​ នា​តំបន់​ក្បែរ​ថៃ​ មក​ទស្សនា​ចូលរួម​លើកទឹកចិត្ត​ផលិតករ​ខ្មែរ​ស្នាដៃ​កូន​ខ្មែរ​ ពិសេស​លោកគ្រូ​ អ្នកគ្រូ​ សិស្ស​វិទ្យា​ល័យ​សម្តេចឪ​ ដោយ​លោក​ធ្លាប់​រៀនសូត្រ​ និង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ទីនោះ​ ដើម្បី​ចង់​ដឹង​ថា​អតីត​សិស្ស​វិទ្យាល័យ​សម្តេចឪ​ មាន​ស្នាដៃ​បែប​ណា ​ក្រោយ​ឃ្លាតឆ្ងាយ​ពី​ភូមិ​ស្រុក​។

គួរ​បញ្ជាក់​ដែរ​ថា ​រឿង​«​វិកល​ច​រិ​ក​»​ កាលពី​ចុងឆ្នាំ​២០១៦​ រឿង​នេះ​ទទួល​បាន​ពានរង្វាន់​ Screening Award ​ពី​ប្រទេស​ចិន​ ដែល​នា​មហោស្រព​នៅ​ប្រទេស​ចិន​នោះ​ មានការ​ចាប់អារម្មណ៍​រឿង​នេះ​​។​ ក្រៅពី​នៅ​ស្រុក​ចិន​ ក៏​​បាន​បញ្ចាំង​នា​រោង​ភាពយន្ត​អំឡុង​​ពេល​ចេញផ្សាយ​មាន​ទស្សនិកជន​ច្រើន​នាក់​រួច​មក​ហើយ​ បាន​ចូលរួម​ទស្សនា​តាម​រោង​ភាពយន្ត​នានា​នៃ​រាជធានី​ភ្នំពេញ​មាន​ទាំង​មន្ត្រី​រាជការ​សិស្ស​និស្សិត​​ ។