ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បា​វ៉ា​រី​យ៉ា​របស់​អា​ល្លឺ​ម៉​ង់ ត្រៀម​ចេញ​ច្បាប់​ហាម​ស្ដ្រី​មូ​ស្ល៊ី​មពាក់​ក្រណាត់​រុំ​មុខ​នៅ​សាលារៀន​និង​នៅ​ទីតាំង​រដ្ឋ

7 ឆ្នាំ មុន

«Reuter» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រដ្ឋ​បា​វ៉ា​រី​យ៉ា ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រៀម​ចេញ​ច្បាប់​ហាម​ស្ដ្រី​មូ​ស្លុ​ី​ម​ឃ្លុំ​ក្បាល​បិទ​បាំង​ផ្ទៃមុខ​នៅ​មហាវិទ្យាល័យ ទីកន្លែង​រដ្ឋ និង​អង្គភាព​បោះ​ឆ្នោត ។ គោលនយោបាយ​នោះ​

«Reuter» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រដ្ឋ​បា​វ៉ា​រី​យ៉ា ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រៀម​ចេញ​ច្បាប់​ហាម​ស្ដ្រី​មូ​ស្ល៊ីម​ឃ្លុំ​ក្បាល​បិទ​បាំង​ផ្ទៃមុខ​នៅ​មហាវិទ្យាល័យ ទីកន្លែង​រដ្ឋ និង​អង្គភាព​បោះ​ឆ្នោត ។ គោលនយោបាយ​នោះ​បាន​ស្នើ​ឡើង​មុន​ពេល​មានការ​បោះ​ឆ្នោត​ទូទៅ​នៅ​អា​ល្លឺ​ម៉​ង់ រយៈពេល​៧​ខែ​ខាង​មុខ ដោយ​រំពឹង​ថា បញ្ហា​ជនភៀសខ្លួន គឺជា​ករណី​ដ៏​សំខាន់​ក្នុង​ការ​លើកយក​មក​ពិភាក្សា ។ គណបក្ស​«Christian Social Union» (CSU) រដ្ឋ​បា​វ៉ា​រី​យ៉ា កំពុង​បារម្ភ​ថា គណបក្ស​អាច​បាត់បង់​សំឡេង​ទៅ​គណបក្ស​ជម្រើស​អា​ល្លឺ​ម៉​ង់​(AFD) ដែល​មាន​នយោបាយ​ប្រឆាំង​លើ​ជនភៀសខ្លួន ។ លោក​ថូ​អា​ឃី​ម ហ៊ឺ​ម៉ា​ន រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ រដ្ឋ​បា​វ៉ា​រី​យ៉ា ផ្ដល់​បទ​សម្ភាសន៍​ថា «​សម្ព័ន្ធភាព​មិន​បាន​កើតឡើង​ពី​ការ​ប្រើ​ភាសា​ប៉ុណ្ណោះ​ទេ គឺ​រួម​ទាំង​និមិត្ដរូប​នៅ​ផ្នែក​ខាងក្រៅ ដូច​ជា​ទឹកមុខ​និង​ឥរិយា​បទ ក្រោយ​ពី​រដ្ឋបាល​ក្នុង​មូលដ្ឋាន មាន​មតិ​យល់​ស្រប​លើ​សេច​ក្ដី​ព្រៀងច្បាប់​ហាម​បុគ្គលិក​រដ្ឋ​ជា​មូ​ស្ល៊ី​ម​ពាក់​ក្រណាត់​ឃ្លុំ​មុខ រួម​ទាំង​ហាម​ប្រើ​ក្រណាត់​រុំ​នៅ​ទី​សាធារណៈ ។ នេះ​ជា​ការ​មាន​សម្ព័ន្ធភាព​ជាមួយ​អ្នក​ដទៃ និង​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរីភាព ខណៈ​ពេល​ការ​បិទមុខ​រមែង​មិន​ស្រប​តាម​គន្លង​វប្បធម៌​នៃ​ទាក់ទង​ទេ​» ។

លក្ខខណ្ឌ​នោះ​បាន​កើតឡើង​ពី​ភាព​ភ័យ​ខ្លាច​ចំពោះ​ជនភៀសខ្លួន​ជាង​១​លាន​នាក់ ដែល​ហូរ​ចូល​អា​ល្លឺ​ម៉​ង់​ក្នុង​អំឡុង​២​ឆ្នាំ​កន្លង​មក ។ ម្យ៉ាងទៀត​ពលរដ្ឋ​អា​ល្លឺ​ម៉​ង់​ភ័យ​ខ្លាច​ពី​ការ​វាយប្រហារ​របស់​សកម្មជន​មូ​ស្ល៊ី​ម ដែល​កើត​ឡើងជា​ច្រើន​លើក​កាលពី​ឆ្នាំ​មុខ ។

នៅ​ប្រទេស​បារាំង និង​បែ​ល​ហ្ស៊ិ​ក មានច្បាប់​ហាម​ស្ដ្រី​មូ​ស្ល៊ី​ម​ពាក់​ក្រណាត់​បិទមុខ ឬ​ហៅ​ថា​«Burqa» រួម​មក​ហើយ ចំណែក​នៅ​តំបន់​ឡុ​ម​បាទី ភាគ​ខាងជើង​ប្រទេស​អុ​ី​តា​លី ហាម​ប្រើ​ក្រណាត់​រុំ​ក្បាល​បែប​នេះ​នៅ​មន្ទីរពេទ្យ និង​ទីតាំង​របស់​រដ្ឋ ។

រដ្ឋមន្ដ្រី​ដដែល​បញ្ជាក់​ទៀត​ថា លោក​សង្ឃឹមថា សភា​នៅ​ក្នុង​រដ្ឋ​បា​វ៉ា​រី​យ៉ា ដែល​គណបក្ស​CSU មាន​សំឡេង​ភាគច្រើន និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នៃ​រដូវក្ដៅ​នេះ ៕