ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រតិកម្ម​ខ្លាំងជាមួយ​អេ​ឡិច ចាន់​ត្រា ​រឿង​​​ញ៉ែម សំអូន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្ទុះ​ប្រតិកម្ម​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​អេ​ឡិច ចាន់​ត្រា ដែល​​អះអាង​ថា ខ្លួន​នឹង​​មិន​អនុញ្ញាត្ត​ឱ្យ​​តារា​របស់​ខ្លួន​ ចេញ​ច្រៀង​ឱ្យ​​កម្មវិធី​ដែល​រៀបចំ​ដោយ​លោក​យ៉ែ​ម សំ​អូន ឡើយ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​​ត្រូវ​បាន​​សង្ស័យ​អ្នកទាំង​ពីរ កំពុងមាន​​​ទំនាស់​យ៉ាង​ស្រួច​ស្រាល​ក្នុង​មុខរបរ​​រកស៊ី​ ។

រាជធានីភ្នំពេញ ៖ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្ទុះ​ប្រតិកម្ម​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​អេ​ឡិច ចាន់​ត្រា ដែល​​អះអាង​ថា ខ្លួន​នឹង​​មិន​អនុញ្ញាត្ត​ឱ្យ​​តារា​របស់​ខ្លួន​ ចេញ​ច្រៀង​ឱ្យ​​កម្មវិធី​ដែល​រៀបចំ​ដោយ​លោក​យ៉ែ​ម សំ​អូន ឡើយ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​​ត្រូវ​បាន​​សង្ស័យ​អ្នកទាំង​ពីរ កំពុងមាន​​​ទំនាស់​យ៉ាង​ស្រួច​ស្រាល​ក្នុង​មុខរបរ​​រកស៊ី​ ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ពាក្យ​សម្តី​ដែល​បាន​លើក​ឡើង​ពី​សំណាក់​លោក អេ​ឡិច ចាន់​ត្រា ពាក់​ព័​ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ ហើយ​ព័ត៌មាន​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សា​ធារ​ណៈ​ ​តាម​សារព័ត៌មាន​ក្នុងស្រុក​ផង​ដែរ ​។

តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ឆ្លើយ​តប​ទៅ​កាន់​លោក​អេ​ឡិច ចាន់​ត្រា​ ចំពោះ​បញ្ហា​នេះ​ថា បើ​រឿង​នេះ​ ពិត​មែន ចង្អៀតចង្អល់​ពេក​​ហើយ ធ្វើ​ជា​អ្នកសិល្បៈ​ បើ​មិន​ចេះ​រួបរួម​គ្នា​ទេ​ សូមកុំ​ប្រឹង​ស្រែក​អង្វរ​ឱ្យ​ទស្សនិកជន​គាំទ្រ​ខ្លួន​អី ព្រោះ​សូ​ម្បី​តែ​មិត្ត​រួមការ​ងារ ​ក៏​មិន​គាំទ្រ​គ្នា​ផង​ តើ​ឱ្យ​​អ្នកដ​​ទៃ​ មក​គាំទ្រ​យើង​ម្តេច​នឹង​កើត? ក្រែង​ស្គាល់​របៀបរបប​រៀបចំ​កម្មវិធី​សិល្បៈ​កម្សាន្ត​​ពី​អ្នក​​ណា​? អ៊ីចឹង​​តើ ​បាន​គេ​សុខចិត្ត​បោះ​សាច់​ឱ្យស៊ី​ តែ​មិន​បង្ហាញ​ព្រៃ បើ​បង្ហាញ​ គឺ​វាត់​កន្ទុយអ៊ីចឹង ​។

ចំពោះ​អ្នក​រកស៊ី​ គេ​និង​មិន​ហ៊ាន​សហការ​ការងារ​ជាមួយ​ទេ​ បើ​យើង​មាន​ច​រិ​ត​បែប​នេះ ព្រោះ​មិន​មាន​ភាព​​ស្មោះត្រង់ គេ​អាច​​និង​​រអា​ថា​ ថ្ងៃក្រោយ​យើង​អាច​ត្របាក់​ការងារ​របស់​គេ​ទាំងអស់​បាន​ ។ បើ​តាម​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​គំនិត​បង្រួបបង្រួម​របស់ខ្ញុំ​ទេ មិន​​មាន​បំណង​ផ្សេង​ឡើយ ហើយ​អ្នក​ទាំង​ពីរ​មាន​ទំនាស់​អ្វី​បាន​ដល់​ថ្នាក់​នេះ​? មាន​អ្វី​មិន​សប្បាយចិត្ត​និង​គ្នា ​គួរ​ហៅ​គ្នា​មក​និយាយ​តទល់ វា​ល្អ​ជាង​ប្រកាស​ជា​ព័ត​មាន តើ​ប្រយោជន៍​បាន​ទៅ​អ្នក​ណា ​បើ​សិស្ស​ប្អូន​ហ៊ាន​ប្រកាសសង្គ្រាម​ជា​ចំហ​​ចំពោះ​សិស្ស​ច្បង ? ហើយ​កម្រៃ​ឈ្នួល​របស់​ប្អូន​ឱ្យ​​ថ្លៃ​ដល់​ក្រុមការងារ​ខ្ពស់​ប៉ុណ្ណា​ បានជា​ប្អូន​ហ៊ាន​ដាក់​កំហិត​ឱ្យ​​គេ​ដល់​ម្លឹ​ង ? បើ​អ​ញ្ចឹ​ង​មែន ​អូន​គួរ​ធ្វើ​កុងត្រា​​លាយ​ល័​ក្ស​អក្សរ និងឱ្យ​​ប្រាក់ខែ​ប្រចាំ​ដូច​ក្រុមហ៊ុន​ធំ​ៗ​តែ​ម្តង​ទៅ លុយ​អូន​ពិតជា​មាន​អំណាច​មែន កុំ​គិត​ថា​ លុយ​អាច​ទិញ​ទឹកចិត្ត​មនុស្ស​បាន​គ្រប់​គ្នា និង​គ្រប់ពេល​អោយ​សោះ !!!! ប្រើ​អំណាច​អ​ញ្ចឹ​ង​បង​ខ្លាច​ណាស់ ច​រិ​ត​ភ្នំ​២ មិន​អាច​មាន​ខ្លា២អ៊ីចឹង​​នោះ លុយ​អូន​មាន​អំណាច​ពេក​ហើយ​ ។