ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរយកទឹកមាត់ត្រចៀក​កាំ កំពុងរីកដុះ​ដាលក្នុង​ក្រុង​​កំពង់​ចាម​

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កាល​ដើមឡើេយ គេ​ឃើញ​ទីតាំង​រោង​សម្រាប់​ឱ្យ​ហ្វូង​ត្រចៀក​កាំ​យក​ទឹកមាត់​នោះ​​ មានតែ​មួយ​​កន្លែង​ទេ គឺ​ស្ថិត​ក្នុងភូមិ​ទី​៩ សង្កាត់​កំពង់ចាម តែ​ក្រោយមក ក៏​មាន​រោង​២​កន្លែង​ទៀត ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ខេត្តកំពង់ចាម ៖ កាល​ដើមឡើេយ គេ​ឃើញ​ទីតាំង​រោង​សម្រាប់​ឱ្យ​ហ្វូង​ត្រចៀក​កាំ​យក​ទឹកមាត់​នោះ​​ មានតែ​មួយ​​កន្លែង​ទេ គឺ​ស្ថិត​ក្នុងភូមិ​ទី​៩ សង្កាត់​កំពង់ចាម តែ​ក្រោយមក ក៏​មាន​រោង​២​កន្លែង​ទៀត ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

យើងដឹងហើយថា សំបុក​ត្រចៀកកាំ​នេះ ត្រូវ​បាន​គេ​យក​ទៅ​កែ​ច្នៃ ធ្វើ​ជា​អាហារ​ដ៏​មាន​រស់ជាតិ​ សម្រាប់​ឱ្យមនុស្ស​ចាស់​​ពិសារ​ ដើម្បីប៉ូវ​​កម្លាំង​ឱ្យមានភាព​​រឹង​មាំនោះ​។

ដោយឡែក លោក​ស៊ិ​ន យ៉េន អាយុ​៥៨​ឆ្នាំ រស់នៅ​ឃុំ​កោះសូទិន ស្រុក​កោះ​សូ​សិន​បានឱ្យ​កោះសន្តិភាព​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ថា ​តែ​​​រយៈ​ជាង​២​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង​ពេល​ដែល​បាន​​ផ្លាស់​មក​កាន់​ទីតាំង​ថ្មី​នោះ ក៏​ស្រាប់តែ​​ឃើញ​គេ​ធ្វើ​ទីតាំង​សំបុក​​ នៅ​ជាន់​លើ​បង្អស់​ផ្ទះថ្ម​ល្វែង ក្នុងភូមិ​ទី​៩ សង្កាត់​កំពង់​ចាម ក្រុង​កំពង់ចាម ដោយ​មាន​ចាក់​ជា​សម្លេង​ស្រែក​ស្តាប់​មើលទៅ​ដូច​សត្វ​ត្រចៀកកាំ​១០០%  គឺ​ចាក់​សម្រាប់​ទាក់​ហៅ​សត្វ​ត្រចៀកកាំ​ទាំង​ហ្វូង ដែល​ហើរ​មក​ពី​គ្រប់​ទិស​ទី​ឱ្យមក​ចូល​ជ្រក​ទុំ​នៅ​រោង​ជាន់​ទី​៣​នៃ​ផ្ទះថ្ម​ល្វែង ។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ម្ចាស់​រោង​​បាន​ចាក់​សម្លេង​នោះ  ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ទៅ​ដល់​ប្រជា​ពលរ​ដ្ឋ​រស់នៅ​ក្បែរ​នោះ ក៏​ត្រូវ​ម្ចាស់​បិទ​មិន​ឱ្យ​ឮជា​សម្លេង​បន្ត​។ ជួន​ក្នុង​រយៈពេល​១​ខែ ឃើញ​ម្ចាស់​គេ បាន​មក​ឡើង​ទៅ​ប្រមូល​យក​ទឹកមាត់​ត្រចៀកកាំ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​លាមក​សត្វ​ត្រចៀកកាំ ក្នុង​១​ឆ្នាំ​ទើប​ប្រមូល​ម្តង​ឮ​ថា​ លក់​បាន​ថ្លៃ​ផង​ដែរ ។  រាល់ថ្ងៃ​គាត់​គ្រាន់តែ​បើកទឹក​បង្ហូរ​ឡើង​ទៅ​ដាក់​នៅ​ក្នុង​រោង​ផ្ទះ​ជាន់​លើ​នោះ សម្រាប់​ឲ្យ​សត្វ​ត្រចៀកកាំ​ផឹក​តែ​ប៉ុណ្ណោះ  ពេល​ម្ចាស់​គេ​យក​គ្រាន់តែ​ផ្តល់​លុយ​ខ្លះ សម្រាប់​ទិញ​នំ​នេ​ក​ពិសារ ។

អ្នកស្រី​ហួរ សុធី អាយុ​៣៦​ឆ្នាំ នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា គាត់​មាន​ទីតាំង សម្រាប់​យក​ទឹកមាត់​ត្រចៀកកាំ​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​មិន​ទៀត​នោះ​ទេ ជួន​លើស​ពី​១​ខែ ក្នុង​ករណី​ដែល​កូន​ត្រចៀកកាំ​មិន​ទាន់​ញាស់  គឺ​ត្រូវ​តែ​បង្អង់​យូរ​ជាង​នេះ​ទៀត ត្រូវ​បាន​ទៅ​ប្រមូល​យក​សំបុក​ទឹកមាត់​ត្រចៀកកាំ​។

មិន​ត្រូវ​យក​ទាំង​អស់នោះ​ទេ ក្រោយ​ពី​កូន​ញាស់​ហើយ នឹង​ត្រូវ​ប្រមូល​យក​ម្តង ។ ដោយ​បាន​យក​ទៅ​កែ​ច្នៃ​សម្អាត​ឲ្យ​ស្អាត សម្រាប់​​លក់​នៅ​លើ​ទីផ្សារ​មាន​ពេល​ខ្លះ​កូន​ៗ  នាំ​គ្នា​ទិញ​ជូន​អ្នក​មានគុណ​ពិសារ​ឲ្យ​មាន​កម្លាំង ។ បើ​តាម​ដែល​គាត់​ធ្លាប់​បាន 
ដឹង គឺ​នៅ​ប្រទេស​ចិន គេ​យក​ទៅ​កែ​ច្នៃ​លាយ​ធ្វើ​ជា​ស៊ុប​ពិសារ ដ៏​មាន​រសជាតិ​ឆ្ងាញ់​សម្រាប់​បង្កើន​ឋា​ម​ពល​ឲ្យ​បាន​មាំមួន ។   

ដោយសារ​តែ​របរ​នេះ​ បាន​ជួយ​សម្រាល​នូវ​បន្ទុកគ្រួសារ​នោះ ទើប​គាត់​ចេះ​តែ​ថែរក្សា​សំបុក​ចិញ្ចឹមសត្វ​ត្រចៀកកាំ បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ។