ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្លា.ប់ ទាំងដៃជាប់ខ្នោះ ត្រូវគេប្រទះ​ឃើញ នៅស្រុកបុរីអូរស្វាយសែនជ័យ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ស.ពបុរសម្នាក់ ត្រូវគេប្រទះឃើញ វេលាម៉ោង ១៥ និង០០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវាទូរស័ព្ទ…

ខេត្តស្ទឹងត្រែង៖ ស.ពបុរសម្នាក់ ត្រូវគេប្រទះឃើញ វេលាម៉ោង ១៥ និង០០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវាទូរស័ព្ទ ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

យោងតាមប្រភពព័ត៌មាន ស.ពបុរសម្នាក់នោះ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ក្រវ៉ាត់ខ្សែក្រវ៉ាត់ពណ៌ខ្មៅ នៅក្បែរសាកស.ព​មានស្បែកជើងផ្ទាត់មួយគូ។ សាកស.ព ស្លា.ប់ដោយដៃទាំងសងខាងជាប់ខ្នោះ។

ប្រភពព័ត៌មានបឋមពីសមត្ថកិច្ច អោយដឹងថា ជនរង​គ្រោះ ស្លា.ប់ដោយអំពើឃា.ត.កម្ម ដោយមាន​ស្លាក​ស្នាម​ផុងលលាដ៍ក្បាល ផ្នែកខាងក្រោយ និងបាក់.ក។

ប្រភពដដែលបន្តថា ជន​រងគ្រោះឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកោះ កី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជ័យ។

សមត្ថកិច្ចអោយដឹងថា ​សាច់ញាត្តិបានប្រាប់ថា ជនរង​គ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌​ត្រួយ​ចេក ចេញពីផ្ទះ តាំងពីថ្ងៃទី១៦កញ្ញាមកម្លះ ពុំបានត្រឡប់ទៅផ្ទះវិញឡើយ ទើបនៅរសៀល​ថ្ងៃនេះ ក្រុមគ្រួសារ ទទួលដំណឹងថា ស្លា.ប់។ ចំណែកម៉ូតូកញ្ចាស់របស់​ជនរងគ្រោះ ក៏ត្រូវបាត់ផងដែរ។

​ការវិភាគរបស់សមត្ថកិច្ច លើហេតុការណ៍ ក្រៅផ្លូវការ បង្ហាញថា ករណីខាងលើ ជាអំពើឃា.តកម្ម ច្រើនជាងអំពើប្លន់សម្លា.ប់ ហើយជនរងគ្រោះអាច​ស្គាល់គ្នាជាមួយជនដៃដល់ និងពេលធ្វើសកម្មភាព​ជនដៃដល់ អាចមានគ្នាលើសពី ២នាក់ឡើងទៅ ព្រោះ​បើមួយទល់នឹងមួយ ជនដៃ ដល់ពុំអាចមានឱកាសដាក់ខ្នោះដៃជនរងគ្រោះ បាន និងវាយពីក្រោយ រហូតដល់បាក់ឆ្អឹងកង.ក និងផុងលលាដ៍ក្បាលនោះឡើយ។

នគរបាល និងគ្រូពេទ្យ បានពិនិត្យសាកស.ព ហើយសន្និដ្ឋានថា ករណីខាងលើនេះ ជាករណីឃា.តកម្ម។ ក្រោយការពិនិត្យសាកស.ព និងធ្វើកំណត់ហេតុរួចរាល់ ដោយ​មានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស.ពត្រូវបានប្រគល់​អោយសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ