ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ឯក មនោ​សែន ចុះ​សួរសុខទុក្ខ​សិស្ស​នាយ និង​នាយ​នគរបាល​រង សាលា​នគរបាល​ជាតិ​ភូមិភាគ​៦

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោ​សែន អនុប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​លើក​ឡើង​ថា រដ្ឋ​បាន​ជ្រើសរើស​ប្អូន​ៗ​មក​ទី​នេះ

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោ​សែន  អនុប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​លើក​ឡើង​ថា រដ្ឋ​បាន​ជ្រើសរើស​ប្អូន​ៗ​មក​ទី​នេះ ដើម្បី​បម្រើ​ប្រទេស​ជាតិ សូម​ចូលរួម​អបអរសាទរ ដែល​ប្អូន​ៗ​បាន​ប្រឡង​ជាប់​ឈ្នះ​មនុស្ស​រាប់​ម៉ឺន​នាក់ តែ​ប្អូន​ៗ មិន​ប្រាកដ​ថា អាច​យកឈ្នះ​នៅ​ទី​នេះ​បាន​ទេ​។ ឯកឧត្តម ថ្លែង​បែប​នេះ ក្នុង​ពិធី​សំណេះ សំ​ណា​ល និង​សាកសួរ​សុខទុក្ខ សិស្ស​នាយ​នគរបាល និង​នាយ​នគរបាល​រង “​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​” ចំនួន​២៥០​នាក់ (​នារី​៧៤​នាក់​) នៅ​សាលា​នគរបាល​ជាតិ ភូមិភាគ​៦ មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោ​សែន បាន​បន្ត​ថា នៅ​សាលា​នេះ មាន​កាតព្វកិច្ច​មួយ​គឺ​ត្រូវ​កែប្រែ​ប្អូន​ៗ ពី​ស៊ី​វិល មក​ជា​កងកម្លាំង​នគរបាល​ជាតិ ដែល​មាន​វិន័យ​ល្អ សីលធម៌​ល្អ និង​ម៉ឺងម៉ាត់​ចំពោះ​ការងារ ពេល​ត្រលប់​ចេញពី​សាលា​នេះ​ទៅ​។ ថ្ងៃនេះ​ដោយ​ទទួល​បានការ​អនុញ្ញាត្តិ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង ផ​ល្លី ប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ដើម្បី​ស្វែង​យល់ និង​សាកសួរ​សុខទុក្ខ និង​ទទួល​នូវ​សំណូមពរ​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រឹងប្រែង​រៀនសូត្រ​ក្នុង​ន័យ​ជម្រុញ​ឲ្យ​ការ​បណ្តុះបណ្តាល​ទទួល​បាន​លទ្ធផល​ល្អ ទទួល​បាន​មន្ត្រី​នគរបាល​ជាតិ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មានចំណេះ​ដឹង អំពី​ចំណេះវិជ្ជា​នគរបាល​កម្រិត​បឋម មានការ​យល់​ដឹង​អំពី​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច របស់​កងកម្លាំង​មាន​ស្មារតី ទទួលខុសត្រូវ​លើ​ការងារ គោរព​ប្រតិបត្តិ​ច្បាប់ គោរព​វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និង​គោរព​សិទ្ធិ​មនុស្ស មុន​ត្រូវ​បាន​តែងតាំង​ស៊ុប​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​។

ក្រោម​កិច្ច​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  បណ្ឌិតសភា​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​កម្មវិធី​កំណែទម្រង់​លើ​ការងារ​សំខាន់​ៗ​រួម​មាន ការងារ​ដឹកនាំ​គ្រប់គ្រង​ការ​អភិវឌ្ឍន៍​កម្មវិធី​អប់រំ ការ​អភិវឌ្ឍន៍​សមត្ថភាព​គ្រូបង្រៀន ការ​ពង្រឹង​វិន័យ និស្សិត​សិក្ខាកាម សិស្ស​នាយ​នគរបាល និង​សិស្ស​នាយ​នគរបាល​រង ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ការ​បង្កើត​ឲ្យ​មាន​យន្តការ​ធានា​គុណភាព​អប់រំ​ផ្ទៃក្នុង ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​គុណភាព​ការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​សិក្សា ការ​ពង្រឹងសមត្ថភាព ស្រាវជ្រាវ វេជ្ជសាស្ត្រ​នគរបាល សំដៅ​លើកកម្ពស់ គុណភាព​នគរបាល​ជាតិ​ស្រប​តាម​ទិស​ដៅ របស់​ក្រសួងមហាផ្ទៃ និង​គោលនយោបាយ​កំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​។

ក្នុង​ពី​ធី​សំណេះ សំ​ណា​ល​សាកសួរ​សុខទុក្ខ​នោះ​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា ក៏​បាន​នាំ​យក​អំណោយ មាន​កុំព្យូទ័រ និង​គ្រឿង​ឧ​ឃោស​នៈ​សព្ទ័​ប្រគល់​ជូន​ដល់​សាលា និង​ចុះ​ត្រួតពិនិត្យ កន្លែង​ស្នាក់​នៅ និង​អាហារ​ដ្ឋា​ន​របស់​សាលា​នគរបាល​ជាតិ ភូមិភាគ​៦​ផង​ដែរ​៕                   .