ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ចោរ​គាស់​ផ្ទះមន្ត្រី​នគរបាល ត្រូវ​តុលាការ​សម្រេច​ហើយ​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ លោក អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលា

ខេត្ត​កណ្តាល ​៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ លោក អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ចោរ​គាស់​ផ្ទះ​នគរបាល ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​លួច​មាន​ស្ថាន​​ទម្ងន់​ទោស» តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង១១​និង​៣០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​ទី​១​-ឈ្មោះ​ប៉េង ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទី​២​ឈ្មោះ​យ៉ុ​ន ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​លេខ​១(​ក​) សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទី​៣​ឈ្មោះ​ខន សុ​ដា​និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​។

នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ថា សុ​ជាតិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​នគរបាល​ មាន​ទីលំនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ព្រមទាំង​ក្រុម​គ្រួ​សារបាន​ចាក​ចេញពីផ្ទះ​ដោយ​បាន​ចាក់សោរ​ទ្វារផ្ទះ​ត្រឹមត្រូវ រួច​ធ្វើដំណើរ​ទៅ​មើល​ដីចំការ​នៅ​តាម​ខេត្ត​បាត់​ទៅ​។

លុះដល់​វេលា​កើត​ហេតុ​ខាង​លើ ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​ធ្វើសកម្មភាព​គាស់​ផ្ទះ​របស់​ជន​រង​គ្រោះ​លួច​យក​ទ្រព្យសម្បត្តិ​ដូច​ខាង​លើ​ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​ទៅ​។

រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឆ្នាំ​ដដែល ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​បាន​ឃើញ​ទ្វារផ្ទះ​ត្រូវ​បាន​ក្រុម​ចោរ​កាត់​សោរ​ចូល​រើ​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​អស់ ក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ​ចុះ​ទៅ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​កំណត់​មុខសញ្ញា​បាន​រួច​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១៤​ទើប​ឃាត់​មុខសញ្ញា​បាន​ចំនួន​៣​នាក់​រួម​ទាំង​វត្ថ​តាង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ