ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បដិសេធ​ដាច់អហង្ការ​ថា លោក​គ្មាន​ហ្វេ​ស​ប៊ុ​កផ្ទាល់​ខ្លួន​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ …

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ជូនដំណឹង​ជា​សាធារណៈ​ថា «​រូប​លោក​ពុំដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ទេ គឺ​មាន​តែ​ផេ​ក​ហ្វេ​ស​ប៊ុ​ក (Facebook Page) ផ្លូវការ​របស់​អង្គភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​មួយ​ប៉ុណ្ណោះ មានឈ្មោះ​ថា Phnom Penh Gendarmerie ដែល​ខ្ញុំ​អនុញ្ញាត​ឱ្យ​ក្រុមការងារ​បង្កើត​ឡើង ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន និង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ការងារ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​» ។

ក្នុង​លិខិតផ្លូវការ​របស់​លោក​បាន​បន្ត​ថា រយៈពេល​ថ្មី​ៗ​នេះ មាន​ជន​មិន​ស្គាល់​មុខ​បាន​យកឈ្មោះ «​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង​» ដាក់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ពី​មហាជន​ទូទៅ ។ ដូច្នេះ​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង សូម​បដិសេធ​ដាច់អហង្ការ​ថា គ្រប់​គណនី​ហ្វេ​ស​ប៊ុ​ក ឬ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ​ណា​ដែល​មាន​ដាក់​ឈ្មោះ​របស់​លោក គឺជា​គណនី​ក្លែងក្លាយ​១០០​ភាគរយ ។

យ៉ាងណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍ឯក មិន​បាន​ដាក់​ពាក្យ​ប្តឹង ដល់​អ្នក​ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​យកឈ្មោះ និង​រូប​លោក​បង្ហោះ​ព័ត៌មាន​ផ្សេង​ៗ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ទេ ៕