ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ខ្សែភាពយន្ត​«​មុន​ដំបូង​ខ្មែរក្រហម​សម្លា.ប់​ប៉ា​របស់ខ្ញុំ​»

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សន្និសីទ​សារព័ត៌មានមួយ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​មហាសណ្ឋាគារ​អង្គរ​មុខ​ព្រះរាជ​ដំណាក់ ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ សន្និសីទ​សារព័ត៌មានមួយ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​មហាសណ្ឋាគារ​អង្គរ​មុខ​ព្រះរាជ​ដំណាក់ ក្នុង​ក្រុង​សៀមរាប ។

សន្និសីទ​សារព័ត៌មាន​នេះ មាន​អ្នក​ចូល​ជា​អ្នក​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​មក​ពី​អង្គភាព​ផ្សេង​ៗ​ដែល​មានការ​ចាប់អារម្មណ៍​ជុំវិញ​ការ​សម្ពោធ​បញ្ចាំង​ខ្សែភាពយន្ត​រឿង​«​មុន​ដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដែល​ដឹកនាំ​ផលិត​ដោយ​លោកស្រី អេ​ន​ចេ​លី​ណា ជូ​លី ។

ខ្សែភាពយន្ត​នេះ ត្រូវ​បាន​ចាក់​បញ្ចាំង​លើកដំបូង​នៅ​ខេត្តសៀមរាប​សម្រាប់​រយៈពេល​២ថ្ងៃ គឺ​ថ្ងៃ​ទី​១៨-១៩ ខែកុម្ភៈ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​វររាជ​មាតា ។

ទោះជា​យ៉ាងណា ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ជា​លើក​ដំបូង មិន​បាន​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី​ឡើយ ដោយ​អ្នក​ដែលចូលរួម​ទស្សនាការ​ចាក់​បញ្ចាំង​ត្រូវ​បាន​កំណត់​ចំនួន​គឺ​មាន​ជាង​១​ពាន់​នាក់ នៅ​ទីលាន​ប្រជល់​ដំរី ។

លោកស្រី អេ​ន​ចេ​លី​ណា ជូ​លី ព្រមទាំង​កូន​ៗពិសេស​គឺ​ម៉ា​ដុក​ជា​កូន​ខ្មែរ​ដែល​លោកស្រី​យក​ធ្វើ​ជា​កូនចិញ្ចឹម ព្រមទាំង​ក្រុម​ផលិតករ និង​តួ​សម្តែង​សំខាន់​ម្នាក់​គឺ​អ្នក​នាង ស្វែង សុជាតា ក៏​បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ នៅព្រះរាជ​ដំណាក់ ដោយ​ភាព​រំភើប​រីករាយ​ផង ដែរ ៕