ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ពិបាក​ម្ល៉េះ លោក​ម្ចាស់ !

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ពី​សំណាក់​អាជីវករ​ក្រុង​សែន​មនោ​រម្យ​ម្នាក់ និង​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ត​ៗ​គ្នា​ពាក់ព័ន្ធ​នឹង​ក្រដាស់ប្រាក់​១​សែន​រៀល (១០​ម៉ឺន​រៀល​) ថា

ខេត្តមណ្ឌលគិរី ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ពី​សំណាក់​អាជីវករ​ក្រុង​សែន​មនោ​រម្យ​ម្នាក់ និង​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ត​ៗ​គ្នា​ពាក់ព័ន្ធ​នឹង​ក្រដាស់ប្រាក់​១​សែន​រៀល (១០​ម៉ឺន​រៀល​) ថា អគ្គិសនី​មណ្ឌលគិរី​មិន​ព្រម​ទទួល​ទូទាត់​ឲ្យ​ក្រដាសប្រាក់​ប្រភេទ​នេះ ដល់​អតិថិជន ខណៈ​កូនបំណុល​ទៅ​បង់ថ្លៃ​ចំណាយ​លើ​ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំខែ​របស់​ខ្លួន ។ ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

អតិថិជន​ម្នាក់​បាន​ឲ្យ​អ្នកកាសែត​ឱ្យ​ដឹង​ថា គាត់​បាន​ទៅ​បង់ថ្លៃ​ចំណាយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​បញ្ជរ​បង់ប្រាក់​របស់​អគ្គិសនី​ខេត្តមណ្ឌលគិរី ដែល​មាន​ទីតាំង​ក្នុង​ក្រុង​សែន​មនោ​រម្យ​។ នៅ​ពេល​ទៅ​ដល់​លោក​បាន​បង់​ក្រដាស់ប្រាក់​១​សែន​រៀល ទៅ​បុគ្គលិក​អគ្គិសនី​ជានា​រី​ម្នាក់​។ ពេល​នោះ​នារី​ជា​បុគ្គលិក​នោះ​ឆ្លើយ​តប​ថា ក្រដាស់​នេះ គេ​មិន​ចាយ​នោះ​ទេ ហើយ​ក៏​មិន​ទទួល​ក្រដាស​១​សែន​រៀល​នេះ​ដែរ​។

នៅ​ពេល​ឮ​ពាក្យ​បែប​នេះ​លោក ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ប្តូរ​យក​ក្រដាស់ប្រាក់​ផ្សេង​ទៅ​បង់​ជំនួស​ក្រដាស់ប្រាក់​១​សែន​រៀល ហើយ​ភ្នាក់ងារ​ដដែល​នោះ បាន​ទទួលយក​ជា​ធម្មតា ដោយឡែក​តែ​ក្រដាស​១​សែន​រៀល​របស់​លោក​ចាយ​មិន​ដាច់​។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ អនុប្រធាន​អគ្គិសនី​មណ្ឌលគិរី​ម្នាក់ បាន​ឆ្លើយ​តប​ថា គ្រប់​ក្រដាសប្រាក់​រៀល​ទាំងអស់ គឺ​ខាង​អគ្គិសនី​នឹង​ទូទាត់​ឲ្យ​អតិថិជន​ទាំងអស់​។ ប៉ុន្តែ​ករណី​ក្រដាស​១​សែន​រៀល របស់​អតិថិជន​ដែល​មក​បង់ប្រាក់​នៅ​ព្រឹក​មិ​ញ​នោះ គឺ​មាន​ស្នាម​ប្រេះ បិត​បង់​ស្អិត ថែម​ទាំង​មាន​ស្នាម​ទឹកប៊ិច​ថែម​ទៀត ដូច​ច្នេះ បុគ្គលិក​អគ្គិសនី​គេ​មិន​ទទួល​នោះ​ទេ​។

ទោះជា​យ៉ាងណា ក្រដាសប្រាក់​១​សែន​រៀល ដែល​អ​ថិ​ជន​យក​ទៅ​បង់​នៅ​បញ្ជរ​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៧ នោះ បើ​យើង​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់​នោះ​ឃើញ​មាន​ស្នាម​ដូច​អនុប្រធាន​អគ្គិសនី​លើក​ឡើង​ពិតប្រាកដ​មែន​។

យ៉ាងណា​ក៏​ដោយ អ្នក​យក​ព័ត៌មាន​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំ​នៅ​ខេត្តមណ្ឌលគិរី​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ ។ ចំណែក​បញ្ហា​ការ​ចរាចរណ៍​សាច់ប្រាក់​នៅ​ខេត្តមណ្ឌលគិរី សព្វថ្ងៃ​ត្រូវ​គេ​មើលឃើញ​ថា សូ​ម្បី​ក្រដាស​១០០៛ ក៏​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទូទាត់ ឬ​ចាយ​ក្នុង​តំបន់​នេះ​ដែរ ខណៈ​ក្រដាស​១០០៛ អាច​ចាយ​បាន​នៅ​តាម​ស្ថានីយ៍​ប្រេង និង​ផ្សារ​ម៉ាត​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ខេត្តមណ្ឌលគិរី​។