ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ឈើ​ចោល​តាម​ចិត្ត​រាន​យក​ដី

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ទៅ​ហើយ ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរ ក្ស​ជា​ច្រើន​កន្លែង ក្នុង​ក្រុងប៉ៃលិន កំពុង​ទទួល​រង​នូវ​ការ​វិនាស​សកម្ម គួរ​ឱ្យ​ព្រួយបារម្ភ ដោ យ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ និង​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ទៅ​ហើយ ព្រៃឈើ​នៅ​ក្នុង​ដែន​តំបន់​អភិរ ក្ស​ជា​ច្រើន​កន្លែង ក្នុង​ក្រុងប៉ៃលិន កំពុង​ទទួល​រង​នូវ​ការ​វិនាស​សកម្ម គួរ​ឱ្យ​ព្រួយបារម្ភ ដោ យ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ និង​មន្ត្រីរាជការ​មួយ​ចំនួន ក៏​បាន​បន្ត​កាប់​បំផ្លាញ​ព្រៃ​រាន​យក​ដី​ដាំ​ដំណាំ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង​ដែរ ។  ជា​ពិសេស​ព្រៃឈើ​នៅ​តំបន់​ភូមិ​ភ្នំ​ដំបង ភូមិ​ក្រចាប់ ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រហូត​មក​ដល់​ភូមិប​ហ៊ុយ ភូមិ​អូរ​ច្រា​កើត សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ទទួល​រង​ការ​កាប់​បំផ្លាញ​ជិត​ខ្ទេចខ្ទី​អស់រលីង​ទៅ​ហើ យ ទើប​ក្រោយមក​ខាង​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​សហការ​ជាមួយ​មន្ត្រី​យោធា​មួយ​ចំនួន បាន​ចុះ​បង្ក្រាប​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ ខាង​មន្ត្រី​របស់​លោក​បាន​សហការ​ជាមួយ​មន្ត្រី​យោធា​ចុះ​ធ្វើការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ ធនធានធម្មជាតិ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​នៅ​ត្រង់​ចំណុច​អូរ​តា​ផៃ ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ហើយ​​បាន​ប្រទះ​ឃើញ​កន្លែង​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្បែរ​ដី​ដែល​មាន​ម្ចាស់​ឈ្មោះ យាយ ម៉ៅ ត្រង់​ក្បែរ​ចំការ​ខ្លឹម​ច័ន្ទ​គ្រឹ​ស្នា ក្នុងភូមិ​ខាងលើ ។ លោក​បន្ត​ទៀត​ថា ក្រោយមក​ខាង​មន្ត្រី​បាន​ស៊ើបសួរ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​នោះ គេ​ប្រាប់​ថា ជា​ដី​របស់​យោធា​ម្នាក់ ឈ្មោះ សឿ​ន ភា​រុន រស់នៅ​ក្រុងប៉ៃលិន ជា​អ្នក​កាប់ ដោយ​បាន​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ ទៅ​អារ​ផ្តួលរំលំ​ដើមឈើ​អស់​ជា​ច្រើន​ផង​ដែរ ។