ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អចលនទ្រព្យមាន​សុទិដ្ឋិនិយម​ពី​ទីផ្សារការិយាល័យ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ថា ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នៅ​តែ​មាន​សក្តានុពល និង​ជោគជ័យ​ក្នុង​ការ​វិនិយោគ ស្រប​ពេល​ការ​ចូល​មក​ដល់​របស់​ក្រុមហ៊ុន​អន្តរជាតិ និង

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ថា ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នៅ​តែ​មាន​សក្តានុពល និង​ជោគជ័យ​ក្នុង​ការ​វិនិយោគ ស្រប​ពេល​ការ​ចូល​មក​ដល់​របស់​ក្រុមហ៊ុន​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ងាក​មក​ប្រើប្រាស់​អគារ​ការិយាល័យ​កាន់តែ​ច្រើន​ឡើង ។

លោក គុយ វ៉ា​ត អគ្គនាយក​ក្រុមហ៊ុន​VITRUST GROUP បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​ពេល​បញ្ចប់​ពិធី​ដាក់​សម្ពោធ​អគារ​ការិយាល័យ​VTRUST TOWER នា​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ថា នេះ​ជា​អគារ​ការិយាល័យ​ទី​៣​របស់​VTRUST​នៅ​ទីក្រុង​ភ្នំពេញ ។ ជា​អគារ​ការិយាល័យ​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​មាន​បទដ្ឋាន​ត្រឹមត្រូវ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិ​ភាពល្អ បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា ចំណត​យានយន្ត​ធំ​ទូលាយ និង​មាន​ទីតាំង​ល្អ នៅ​កណ្តាល​ក្រុង និង​ទីប្រជុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​សភាព​អ៊ូអរ​យ៉ាង​រស់​រវើក។

អគារ VTRUST TOWER មាន​កម្ពស់​១៥​ជាន់ និង​មាន​ផ្ទៃក្រឡា​សរុប​១,៨​ម៉ឺន​ម៉ែត្រការ៉េ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សាធារណៈ​ឆេ​ក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។
លោក គុយ វ៉ា​ត បាន​បន្ត​ថា ៖ « ទីផ្សារ​ការិយាល័យ​នៅ​តែ​មាន​សក្តានុពល​សម្រាប់​វិនិយោគ ដោយសារ​មិនសូវ​មាន​អ្នក​វិនិយោគ​ចាប់អារម្មណ៍​ច្រើន​លើ​វិស័យ​នេះ ហើយ​ពួក​គេ​វិនិយោគ​លើ​ខុន​ដូ ឬ​អគារ​លំនៅ​ឋាន​ច្រើន »​។

លោក​បន្ត​ថា​៖ « តាម​ធម្មតា ពេល​អ្នក​វិនិយោគ​ចូល​មក​រកស៊ី​នៅ​កម្ពុជា គឺ​មាន​ត្រូវការ​អគារ​ការិយាល័យ​មុនគេ ហើយ​ក្រុមហ៊ុន​ក្នុងស្រុក​ក៏​បាន​ងាក​មក​ប្រើប្រាស់​អគារ​ការិយា​ល័យ ជា​ជាង​បើក​ការិយាល័យ​នៅ​តាម​ផ្ទះល្វែង ឬ​ផ្ទះ​វីឡា​ដែរ » ។

បច្ចុប្បន្ន អគារ​VTRUST TOWER មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ជួល​រួច​ហើយ ដូច​ជា ធនាគារ​CIMB ក្រុមហ៊ុន​ធានា​រ៉ាប់រង​Prudential ក្រុមហ៊ុន​ភ្នំពេញ​Securities ក្រុមហ៊ុន​Robert Bosch ក្រុមហ៊ុន​VTRUST KAIAI និង​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ និង​សវន​ករ​កម្ពុជា ជាដើម ។

លោក ហុ​ន ម៉េ​ង​ហៀ​ង ប្រធាន​គ្រប់គ្រង​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​VTRSUT TOWER​បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ អគារ​នេះ​ទទួល​បានការ​ជួល​គ្របដណ្តប់​បាន​៦៥​ភាគរយ​ហើយ ក្នុង​ចំណោម​ផ្ទៃក្រឡា​១,៨​ម៉ឺន​ម៉ែត្រការ៉េ​។ អគារ​នេះ​បាន​និង​កំពុង​ដាក់​ជួល​ក្នុង​តម្លៃ​ចន្លោះ​ពី​១៦​ដល់​២០​ដុល្លារ បូក​សេវា​គ្រប់គ្រង​ចំនួន​៤​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។ លោក​បន្ត​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​អគារ​នេះ ហើយ​ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល ចរចា​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ ដែល​គ្រោង​ជួល​រហូត​ដល់​១​ជាន់​នៃ​អគារ​នេះ ។

លោក​បន្ត​ថា ៖ « ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​កំពុង​មានការ​កក្រើក​ឡើង​កាន់តែ​ខ្លាំង​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ ដោយសារ​ការ​បើក​ការិយាល័យ​នៅ​អគារ​ការិយាល័យ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល មិនបាច់​បារម្ភ​ពី​ការ​ដាច់​ភ្លើង និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ គួរ​ឲ្យ​មាន​ទំនុកចិត្ត​ខ្ពស់ » ៕