ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​សាហា.វ ! វាយ​ទាត់​ធាក់​ប្រពន្ធ​វ័យក្មេង​រហូត​សន្លប់​រួច​រឹត​ករ​ហូត​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ត្រូវ​ប្ដី​វាយ​ទាត់​ធាក់​រហូត​សន្លប់​បាត់ស្មារតី រួច​រឹត​.​ករ​ហូត​ស្លា.ប់ ហើយ​យក​ទៅ​ចង​ជាប់​នឹង​សសរផ្ទះ​ទៀត …

ខេត្តពោធិ៍សាត់ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ត្រូវ​ប្ដី​វាយ​ទាត់​ធាក់​រហូត​សន្លប់​បាត់ស្មារតី រួច​រឹត​.​ករ​ហូត​ស្លាប់ ហើយ​យក​ទៅ​ចង​ជាប់​នឹង​សសរផ្ទះ​ទៀត ។ ករណី​ឃាតកម្ម​នេះ​អាច​កើតឡើង​អំឡុង​ម៉ោង​៤ ឬ​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ប៊ូ​ស្រងែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ប៉ុន្តែ​ម៉ោង​៤ និង​៣០​នាទី​រសៀល ទើប​គេ​ប្រទះ​ឃើញ និង​មានការ​ភ្ញាក់ផ្អើល​។

លោក​វរៈសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ហ៊ា​ង ម៉ា​រី អាយុ​១៩​ឆ្នាំ ចំណែក​ប្ដី​កំណាច​ជា​ឃាតករ​ឈ្មោះ គង់ ជីវ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ហើយ​ប្តី​ប្រពន្ធ​នេះ​ទើបតែ​រៀប​ការ​បាន​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ។

លោក​អធិការ​ស្រុក ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ កុម្ភៈ ប្អូនស្រី​របស់​នារី​រង​គ្រោះ​បាន​បើកទ្វារ​ឃើញ​បងស្រី​របស់​ខ្លួន​ស្លាប់​ដោយ​ចង​ជាប់​នឹង​សសរផ្ទះ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ក៏​រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឃាតកម្ម​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា នារី​រង​គ្រោះ​ស្ថិត​ក្នុង​សំលៀក​បំពាក់​ចងពុង​សារុង ពុំ​មាន​ស្លៀកខោ​លី​អូ និង​ពាក់អាវ​ទេ ។

លោក​វរៈសេនីយ៍ទោ នាង វុ​ធ នារី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ប្រើ​ខ្សែរឹត​.​ក​៣​ជាន់​វាយ​សម្លាប់ រួច​យក​ទៅ​ចង​ជាប់​សសរផ្ទះ ។ នៅ​ត្រង់​ប្រដាប់​ភេទ​មាន​ឈាមរដូវ​ហូរ ហើយ​នៅ​លើ​ដងខ្លួន​មាន​ស្នាម​ជាំ​ពេញ​ខ្លួន និង​មាន​ឈាម​ហូរ​តាម​មាត់​ដែល​ជន​ដៃដល់​ប្រើ​កណ្ដាប់ដៃ​វាយ និង​ជើង​ទាត់​ធាក់​មិន​ប្រើ​ដំបង ឬ​ឧបករណ៍​មុត​ស្រួច​នោះ​ទេ ។ សាកសព​ស្លាប់​ជាង​១២​ម៉ោង​ទៅ​ហើយ អាច​ចន្លោះ​ម៉ោង​៤ ឬ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧​នោះ ព្រោះថា ប្អូនស្រី​របស់​នារី​រង​គ្រោះ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ឃាតកម្ម​ប្ដី​សម្លាប់​ប្រពន្ធ​នេះ ទី​១-​អាច​បណ្ដាល​មក​ពី​ភ្លើង​ប្រចណ្ឌ​, ទី​២-​អាច​ទំនាស់​ផ្ទៃក្នុង​គ្រួសារ និង ទី​៣-​អាច​សុំ​ប្រពន្ធ​រួម​រ័ក្ស ប្រពន្ធ​មិន​ព្រម ព្រោះ​ប្រពន្ធ​មក​រដូវ ធ្វើ​ឲ្យ​ប្ដី​អន្ទះអន្ទែង​កម្រោលចូល កើតជា​រឿង​ងងឹតងងល់​បែប​នេះ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្ដី​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន​ផង​ដែរ ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​១៧ កុម្ភៈ គេ​ឃើញ​ជិះ​ម៉ូតូ​នៅ​ម្ដុំ​ផ្សា​របឹង​ខ្នារ​នៅឡើយ​ទេ ។

ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​សហការ​គ្នា​ដុតដៃដុតជើង​តាម​ប្រមាញ់​ជន​ដៃដល់​ជា​ប្ដី ដើម្បី​ចាប់ខ្លួន​យក​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់ ៕