ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​សម្រាប់​ស្ត្រី​វះកាត់​មហារីក​សុដន់

7 ឆ្នាំ មុន

ស្ត្រី​ដែល​ឆ្លងកាត់​ជំងឺមហារីក​សុដន់ និង​ភាគច្រើន​បាន​កាត់​សុដន់​ទាំង​សងខាង​ចោល បាន​ប្រមូលផ្តុំ​គ្នា​បង្ហាញ​ម៉ូ​ដ​លើ​វេទិកា​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ ស្ត្រី​ទាំងនោះ​បង្ហាញ​ឈុត​

ស្ត្រី​ដែល​ឆ្លងកាត់​ជំងឺមហារីក​សុដន់ និង​ភាគច្រើន​បាន​កាត់​សុដន់​ទាំង​សងខាង​ចោល បាន​ប្រមូលផ្តុំ​គ្នា​បង្ហាញ​ម៉ូ​ដ​លើ​វេទិកា​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ ស្ត្រី​ទាំងនោះ​បង្ហាញ​ឈុត​«The Ana Ono Intimates»​ដែល​ច្នៃ​ម៉ូ​ដ​ដោយ​នាង​Dana Donofree​ជនជាតិ​អា​មេ​រិ​ក​ជានា​រី​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​មហារីក​សុដន់ ។

បណ្តា​តារា​បង្ហាញ​ម៉ូ​ដ នៅ​លើ​វេទិកា​នោះ​មាន​ជិត​ពាក់កណ្តាល​បាន​វះកាត់​សុដន់​ចោល ។ ពួក​នាង​នាំ​គ្នា​បង្ហាញ​ឈុត​ក្នុង​ស្ត្រី​គួរ​ឱ្យ​គយគន់ ។

ចំណែក​នាង​Donofree​អ្នក​ច្នៃ​ម៉ូ​ដដែល​បាន​វះកាត់​សុដន់​ទាំង​សងខាង ឱ្យ​ដឹង​ថា​នាង​ចាប់ផ្តើម​ចេញ​ម៉ូ​ដ​ឈុត​ក្នុង​ស្ត្រី​ដែល​ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​សុដន់ ព្រោះ​នាង​ប្រទះ​ឃើញ​ថា​ឈុត​ក្នុង​ស្ត្រី​ធម្មតា​មិន​សក្តិ​សម​ទៅ​លើ​អ្នក​កើត​មហារីក​សុដន់​ទេ ។

ចំពោះ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​បង្ហាញ​ម៉ូ​ដ​នោះ​នឹង​ប្រគល់​ជូន​មូលនិធិ​សប្បុរសធម៌​«Cancer Land»​សហរដ្ឋអាមេរិក ៕