ឃើញផ្អែមល្ហែមរហូត! ស្រាប់តែពេលនេះស្រីស្អាត ផន សុផារី ហែកកេរ្តិ៍ស្វាមីអស់រលីង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាង ផន សុផារី អតីតតារាកំប្លែងមួយរូប និងជាកូនស្រីរបស់ម្ចាស់វង្សលោ្ខនបាសាក់ ភី សុគន្ធី ដ៏ល្បី ដែលតែងតែបង្ហាញនូវភាពផ្អែមល្អែមជាមួយស្វាមី និងកូនស្រីមុខខ្យូតៗទាំងពីររបស់នាងនោះ ស្រាប់តែលាតត្រដាងការពិតមួយអំពីស្វាមីរបស់នាងតាមបណ្តាញសង្គម រហូតប្រិយមិត្តអ្នកគាំទ្ររបស់នាងលាន់មាត់ថា «ឃើញតែផ្អែមល្អែមសុខៗ ស្រាប់តែហែកកេរ្តិ៍ប្តីគ្មានសល់»។

តាមរយៈសំណេរដ៏វែងអន្លាយដែលអ្នកនាង ផន សុផារី បានបង្ហោះលើបណ្តាញសង្គម គឺពិតជាគួរអោយចាប់អារម្មណ៍ណាស់ ហើយនាងបានសរសេររៀបរ៉ាប់ពីជីវិតអតីតកាលរបស់អ្នកនាង និងស្វាមីបណ្តូលចិត្ត ដោយអ្នកនាងសរសេររៀបរាប់ថា «នាងសុំហែកកេរ្តិ៍ប្តីរបស់នាងម្តង។

អតីតារាកំប្លែងស្រីដែលជាអ្នកម្តាយកូន២ តែសម្រស់សាច់នៅសខ្ចី ជារឿយៗតែងតែបង្ហោះវីដេអូខ្លីៗបង្ហាញពីសកម្មភាពកូនៗរបស់នាងនៅលើបណ្ដាញសង្គមធ្វើឱ្យមានការចែករំលែកតៗគ្នាព្រោងព្រាត។ តែសំណេរថ្មីៗចុងក្រោយនេះ នាងបានរៀបរាប់យ៉ាងដូច្នេះថា «នាទីហែកកេរ្តិ៍ប្តី… អ្នកណាថាប្តីខ្ញុំស្លូត ប្តីខ្ញុំល្អ ? កាលនុងលួចញ៉ែស្រី ម្តង៣ក្នុងពេលតែមួយ ដល់ពេលគេចាប់បាន គេសុំបែក សុំអង្វរគេ រត់ទៅសាក់ឈ្មោះគេ ទុកជាសាក្សី ប្តេជ្ញាថាឈប់ក្បត់ មួយខែក្រោយប្រាប់ម៉ែ ចូលស្តីគេហ្មង ឥឡូវកូន២ហើយ តែក្អកតិចក៏មិនហ៊ានផង ព្រោះលើកនេះ តែហ៊ានឆ្វេចឆ្វាច ទោះសាក់លើថ្ងាសក៏អស់ឱកាសអោយដែរ សាក់ឈ្មោះអូនលើដៃដើម្បីបញ្ជាក់ចិត្តស្នេហ៍ បើថ្ងៃមុខចិត្តបងប្រួលប្រែ កុំសាក់រូបឆ្កែនៅលើឈ្មោះអូន លឺនៅ?»។

ជាការពិតណាស់ ក្រោយជួបព្យុះភ្លៀងនៃរឿងស្នេហាជូរចត់ រហូតក្លាយជាស្វាមី-ភរិយាដែលមានបុត្រី២រូបគួរឱ្យខ្នាញ់នេះ អតីតតារាកំប្លែងស្រី និងជាតួស្រីផ្នែកល្ខោនបាសាក់រូបនេះ បានបង្ហើបប្រាប់សារព័ត៌មានកោះសន្តិភាពថា រម្លឹកដល់អតីតកាលដែលធ្វើឱ្យអ្នកនាងចុកទ្រូងថា កាលនោះប្តីគាត់ពិតជាបានលួចឆាតជាមួយស្រីផ្សេង ដោយរូបអ្នកនាងផ្ទាល់ជាអ្នកចាប់បាន ហើយកាលពីពេលនោះ ពួកគាត់ទាំងពីរនាក់មិនទាន់រៀបការជាមួយគ្នានៅឡើយទេ។

អ្នកនាង សុផារី បានបន្តថា ដោយនាពេលបច្ចុប្បន្ននេះ ពួកគាត់មានកូនស្រី២នាក់ដ៏គួរអោយស្រឡាញ់ ដោយកូនស្រីទី១ មានឈ្មោះថា វណ្ណារ៉ា រីបេឡា និងកូនស្រីទី២ វណ្ណារ៉ា រីអេឡា។
អ្នកគាំទ្រ ប្រាកដជាបានស្គាល់ហើយថា កូនស្រីទី២របស់ សុផារី ពិតគួរឲ្យខ្នាញ់ និងមានដុងសិល្បៈមិនចាញ់ម្តាយឡើយ។ នាពេលថ្មីៗនេះ អ្នកនាង ផន សុផារី បានបង្ហើបប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អ្នកនាងបានឈប់ពីសិល្បៈហើយ ដោយអ្នកនាងរវល់ជាមួយនឹងអាជីពថ្មី គឺ ការលក់អនឡាញ និងចង់មានពេលវេលាអោយបានច្រើនជាមួយកូនៗ និងស្វាមីបណ្តូលចិត្តរបស់អ្នកនាង។ កូនស្រី ល្ខោនបាសាក់ដ៏ល្បីឈ្មោះរូបនេះ ក៏បានបន្តថា ពេលខ្លះគាត់ក៏ចុះខេត្ត ដើម្បីទៅសម្តែងល្ខោនបាសាក់ជាមួយម្តាយគាត់ម្តងម្កាលផងដែរ។

ជាការពិតប្រិយមិត្តនៅឯជនបទ តាមភូមិស្រុកជាច្រើន ពិតជាពេញចិត្តនឹងការសម្តែងរបស់ វង្ស ភីសុគន្ធី ល្ខោនបាសាក់ ដោយតែងតែបំពេរអារម្មណ៍ប្រិយមិត្តគ្រប់ៗគ្នា។ បើយើងងាកមកមើលអ្នកនាង សុផារី និងស្វាមី នាពេលបច្ចុប្បន្ននេះវិញ ក្រោយពេលជួបបញ្ហាខាងលើរួចមក ឃើញថា ទំនាក់ទំទងស្នេហារបស់ពួកគេទាំងកាន់តែផ្អែមល្អែមល្អូកល្អិនជាមួយគ្នា ដោយទទួលបានចំណងដៃកូនស្រីពីរនាក់។

















ចែករំលែកព័តមាននេះ