ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដ​ប្រេ​ស៊ីល​រៀប​ការ​ជាមួយ​អ្នកជំនួញ​តាម​ទំនៀមទម្លាប់​ថៃ

7 ឆ្នាំ មុន

គូស្នេហ៍​បរទេស​មួយគូ​បាន​ជ្រើស​យក​ខេត្ត​Krabi​រៀប​អាពាហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​របស់​ថៃ កាលពី​ថ្ងៃ​១២ កុម្ភៈ ២០១៧ ។ នោះ​គឺ​អាពាហ៍ពិពាហ៍​រវាង​តារា​បង្ហាញ​ម៉ូ​ដ​ប្រេស៊ី​ល​ជាមួយ​អ្នកជំនួញ​នៅ​តំបន់ឆ្នេរ​លើ​កោះ

គូស្នេហ៍​បរទេស​មួយគូ​បាន​ជ្រើស​យក​ខេត្ត​Krabi​រៀប​អាពាហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​របស់​ថៃ កាលពី​ថ្ងៃ​១២ កុម្ភៈ ២០១៧ ។ នោះ​គឺ​អាពាហ៍ពិពាហ៍​រវាង​តារា​បង្ហាញ​ម៉ូ​ដ​ប្រេស៊ី​ល​ជាមួយ​អ្នកជំនួញ​នៅ​តំបន់ឆ្នេរ​លើ​កោះ «Lanta»​ប្រទេស​ថៃ ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នៅ​បរិវេណ​ឆ្នេរ​ខាង​មុខ​សណ្ឋាគារ​ Pimalai Resort &Spa ​ស្ថិត​ក្នុងស្រុក ​Lanta ខេត្ត​ Krabi លោក​ទ្រី​ត​ថា​វ៉ា​ច រ៉ាក់​មឿង ចៅហ្វាយស្រុក​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​មង្គលការ​រវាង​គូស្នេហ៍​ជនជាតិ​ប្រេ​ស៊ីល ​គឺ​លោក ​Breno Lima​ អាយុ​៣៥​ឆ្នាំ ជា​អ្នកជំនួញ និង​នាង​ Larissa da Silva​ជា​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​២៥​ឆ្នាំ រួម​ជាមួយ​អាជ្ញាធរ​ផ្សេង​ទៀត​នៅ​ក្នុងស្រុក និង​បុគ្គលិក​សណ្ឋាគារ​ច្រើន​កុះករ​ធ្វើ​ជា​សាក្សី​នៃ​ក្តី​ស្រឡាញ់ ។

ពិធី​មង្គលការ​នោះ រៀបចំ​តាម​បែប​ប្រពៃណី​បុរាណ​របស់​ថៃ និង​បង្កើត​ការ​ពេញចិត្ត​ដល់​អ្នកចូលរួម ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​នៅ​មាន​គូស្នេហ៍​ពី​ប្រទេស​ឆែក​មួយគូ​ទៀត​ដោយ​កូនក្រមុំ ​គឺ​នាង​Andrea Bezdekova​បវរកញ្ញា​ឆែក​ឆ្នាំ​២០១៦ និង​លោក​Martin Svach​រៀប​ការ​តាម​បែប​បុរាណ​របស់​ថៃ​ដែរ ។ ពិធី​នេះ​លោក​ស៊ូ​រី​យ៉ា​ន ណា​រុង​គូ​ល ចៅហ្វាយស្រុក​មឿង​ក្រា​ប៊ី ចូលរួម​ជា​កិត្តិយស និង​មាន​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ​ដូច​គ្នា ៕