ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​បុត្រា​ផលិត​បទ​ចម្រៀង​សម្រាប់​រាំ​កម្សាន្ត​បុណ្យចូលឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ផលិតកម្ម​«​បុត្រា​» កំពុង​រៀបចំ​ផលិត​បទ​ចម្រៀង​ថ្មី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ខែមេសា ២០១៧ ។ បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​២០​បទ​ត្រូវ​ផលិតកម្ម​បុត្រា​ចង.ក្រង​សម្រាប់

រាជធានី​ភ្នំពេញ​៖ ផលិតកម្ម​«​បុត្រា​» កំពុង​រៀបចំ​ផលិត​បទ​ចម្រៀង​ថ្មី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ខែមេសា ២០១៧ ។ បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​២០​បទ​ត្រូវ​ផលិតកម្ម​បុត្រា​ចងក្រង​សម្រាប់​ឱកាស​ដ៏​រីករាយ​នោះ ។

តារា​សម្តែង និង​តារាចម្រៀង​ជា​ច្រើន​ដួង​ទាំង​ថ្មី​ទាំង​ចាស់​បាន​ចូល​សម្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ពាន​ទី​២៥ ។

កញ្ញា​ឃិ​ត សំ​ម៉ា​លី​ស ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​បុត្រា និង​ជា​ជំនួយការ​ផលិតកម្ម​ឱ្យ​ដឹង​ថា ផលិតកម្ម​បាន​ចំណាយ​ដើមទុន​ប្រមាណ​១​ម៉ឺន​ដុល្លារ ផលិត​បទ​ចម្រៀង​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ ។ តារា​ថ្មី​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ត្រូវ​បាន​ប្រមូល​ឱ្យ​ចូលរួម​សម្តែង រាំ​កម្សាន្ត​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​យើង ។ បទ​ចម្រៀង​ដែល​ផលិត​មាន​២០​បទ​សម្រាំង​ជូន​ទស្សនិកជន​ដោយ​គ្រោង​ចេញ​លក់​នៅ​លើ​ទីផ្សារ​នៅ​អំឡុង​ពាក់កណ្តាល​ខែមីនា​ឬ​ចុងខែ​មីនា ។

កញ្ញា​ឃិ​ត សំ​ម៉ា​លី​ស និយាយ​ថា «​រំពឹង​ថា ទស្សនិកជន​នឹង​ជួយ​គាំទ្រ​វ៉ុល​ចម្រៀង​ពិសេស​នេះ​។ ក្រៅពី​វ៉ុល​ចម្រៀង​ប្រពៃណី​ខ្មែរ ផលិតកម្ម​បុត្រា​ក៏​មាន​បទ​ចម្រៀង​បែប​ស្នាដៃ​កូន​ខ្មែរ​និពន្ធ ស្រប​តាម​ទីផ្សារ​បច្ចុប្បន្ន​នេះ​ផង​ដែរ ធានា​ថា​នឹង​ទាក់ទាញ ។

តារា​ចូលរួម​សម្តែង​រួម​មាន​លោក​រតនៈ ពិសិដ្ឋ​, លោក​បញ្ញា សិ​ដ្ឋ​, លោក​ម៉ា​ដូ​ណា​, លោក​ជុំ ជឿន​, លោក​សុវណ្ណ នេ​ត​, លោក​ឆា​យ៉ា ឆា​នុ​ន​, លោក​យូ​រី​, កញ្ញា​ដួង ម៉ា​និច្ច​, កញ្ញា​លី ច័ន្ទ​សីហា​, អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា​, កញ្ញា​ហេង ស្រី​ពេជ្រ និង​កញ្ញា​កុ​ល ដា​វី​ជាដើម​។ តារា​សម្តែង​ទាំងនោះ​បាន​បង្ហាញ​ទឹកចិត្ត​រីករាយ​ចំពោះ​ការ​សម្តែង​សម្រាប់​កម្មវិធី​ពិសេស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ៕