ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ HEINEKEN បើក​កម្មវិធី POOL PARTY នៅ​ថ្ងៃ​ទី​11 កុម្ភៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken បាន​ប្រកាស​កិច្ចសហការ​ពិសេស​មួយ​រវាង​ក្រុម EDM Cambodia និង​ទីភ្នាក់ងារ Code Red ក្នុង​ការ​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Heineken បាន​ប្រកាស​កិច្ចសហការ​ពិសេស​មួយ​រវាង​ក្រុម EDM Cambodia និង​ទីភ្នាក់ងារ Code Red ក្នុង​ការ​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​ដែល​មានឈ្មោះ​ថា Las Vegas Style Pool Party នៅ​ក្លិប DIB នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​សៅរ៍ ទី​11 ខែកុម្ភៈ នេះ​។

ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក​នឹង​ឧបត្ថម្ភ​កម្មវិធី Pool Party ជា​លើក​ដំបូង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ត្រើយ​ទន្លេមេគង្គ ដែល​ជា​អាង​ហាល​ទឹកធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក Leeroy Thornhill ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​តន្ត្រី​អេ​ឡិច​ត្រូ​និក​ដ៏​ល្បីល្បាញ​អស្ចារ្យ​ដែល​មានឈ្មោះ​ថា The Prodigy នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ និង​នាំ​យក​តន្ត្រី​អេ​ឡិច​ត្រូ​និក​អន្ដរជាតិ​ចម្រុះ​ផ្ទាល់ខ្លួន​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ រួម​ជាមួយនឹង​តន្ត្រីករ​មាន​ទេព​កោសល្យ​ចម្រុះ​ពូជសាសន៍​ល្បី​ៗ​ពេញ​និយម​ជា​ច្រើន​រូប​រួម​មាន​ដូច​ជា ៖

– LEFTY (​ហុង​គ្រី​)
– ​DJ RAKKY (​កម្ពុជា​)
– ​DJ YOKU (​ក្រុម EDM Cambodia)
– ​SAINT VINCENT (​បារាំង​)
– ​TIM COATES (​ចក្រភព​អង់គ្លេស​)