ហៅនគរបាលខេត្តប៉ៃលិនទាំងអស់មកពិនិត្យទឹកនោមរកសារធាតុញៀន
ខេត្តប៉ៃលិន ៖ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ រហូតមកដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលន បានរៀបចំត្រួតពិនិត្យទឹកនោមមន្ត្រីនគរបាល …
ខេត្តប៉ៃលិន ៖ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ រហូតមកដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលន បានរៀបចំត្រួតពិនិត្យទឹកនោមមន្ត្រីនគរបាល …
ខេត្តប៉ៃលិន ៖ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ រហូតមកដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលន បានរៀបចំត្រួតពិនិត្យទឹកនោមមន្ត្រីនគរបាលរបស់ខ្លួនដើម្បីរកសារធាតុញៀន ។ បើសិនជាពិនិត្យឃើញថា មន្ត្រីនគរបាលណាមានសារធាតុញៀនក្នុងខ្លួន អាចនឹងទទួលរងនូវការដកតំណែង ដកបុណ្យសក្តិ ហើយថែមទាំងបណ្តេញចេញពីអង្គភាពថែមទៀតផង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីបណ្តាខេត្តនានាជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបានថ្នាក់លើបញ្ជាឱ្យមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ធ្វើការត្រួតពិនិត្យ ឆែកឆេរលើខ្លួនម្នាក់ៗរុករកសារធាតុគ្រឿងញៀន ដើម្បីបោសសម្អាតករណីគ្រឿងញៀនដែលកំពុងតែរីកដុះដាលយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាភូមិនានាទូទាំងប្រទេស ជាពិសេសគ្រឿងញៀនកំពុងពង្វក់ស្មារតីយុវជនជាច្រើនឲ្យឆ្កួតវង្វេង ភ្លេចការងារ ភ្លេចការរៀនសូត្រ ប្រព្រឹត្តអំពើអបាយមុខ លួច ឆក់ ប្លន់ កាប់ សម្លាប់ បង្កអស្ថេរភាពសង្គម ទើបពេលនេះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានរៀបចំធ្វើការត្រួតពិនិត្យតែម្តង តែគេមិនដឹងថា ទទួលបានលទ្ធផលយ៉ាងណានោះទេ ដោយសង្ឃឹមថា មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់នឹងមិនមានពាក់ព័ន្ធគ្រឿងញៀនឡើយ ដើម្បីធ្វើជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា បច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកំពុងតែដុតដៃដុតជើងតាមចាប់អ្នកប្រើប្រាស់ និងអ្នកជួញដូរដូចភ្លៀងរលឹម ។ កិច្ចការទាំងនេះជាហេតុធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានមានការសប្បាយរីករាយយ៉ាងខ្លាំង ថែមទាំងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនេះផងដែរ ។ ម្យ៉ាងវិញទៀត ត្រូវតែអនុវត្តឲ្យបានច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ មិនត្រូវចោទប្រកាន់ជនសង្ស័យដោយគ្មានមូលដ្ឋាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ ៕
ចែករំលែកព័តមាននេះ