ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ជា​ភាព​លេចធ្លោ​នៃ​បណ្ដាប្រទេស​នៅ​លើ​ពិភពលោក?

7 ឆ្នាំ មុន

លោក​ដេ​វី​ដ ម៉េ​ក​ខេន​ឡេ​ស អ្នក​សារព័ត៌​មានបាន​ប្រមូលផ្ដុំ​ទិន្នន័យ​ស្រាវជ្រាវ​ពី​ប្រទេស​ដែល​លេចធ្លោ​លើ​ផ្នែក​អ្វីមួយ ដោយ​ផ្អែក​លើ​តួលេខ​ដែល​ប្រមូល​បាន​ពី​ប្រភព​ទិន្នន័យ​តាម​អីុន​ធើ​រ​ណេ​ត​, តាម​ប្រភព​ពី​អង្គការសហប្រជាជាតិ​,

លោក​ដេ​វី​ដ ម៉េ​ក​ខេន​ឡេ​ស អ្នក​សារព័ត៌​មានបាន​ប្រមូលផ្ដុំ​ទិន្នន័យ​ស្រាវជ្រាវ​ពី​ប្រទេស​ដែល​លេចធ្លោ​លើ​ផ្នែក​អ្វីមួយ ដោយ​ផ្អែក​លើ​តួលេខ​ដែល​ប្រមូល​បាន​ពី​ប្រភព​ទិន្នន័យ​តាម​អីុន​ធើ​រ​ណេ​ត​, តាម​ប្រភព​ពី​អង្គការសហប្រជាជាតិ​, ធនាគារពិភពលោក និង​ទិន្នន័យ​តាម​ហ្គូ​ហ្គ​ល កាលពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ ។

លទ្ធផល​ដែល​ទទួល​បាន​បង្ហាញ​ថា ប្រទេស​ថៃ​មាន​ភាព​លេចធ្លោ​លើ​ការ​នាំ​ចេញ​អង្ករ ខណៈ​ពេល​ប្រទេស​ជិតខាង​វៀតណាម គឺជា​ដៃគូ​ប្រកួតប្រជែង​លើ​អង្ករ​ជាមួយ​ថៃ លេចធ្លោ​លើ​ម្រេច ។

ដោយឡែក​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឈានមុខ​លើ​ផលិតផល​ដូង​, សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​ពលរដ្ឋ​មាន​សុខភាព​ល្អ រីឯ​ហ្វ៊ី​លី​ពី​ន ជា​ប្រទេស​មួយ​ឈានមុខ​ខាង​វេ​ប​សាយ និង​ម៉ា​ឡេ​ស៊ី ខាង​នាំ​ចេញ​ស្រោមដៃ ។

ចំពោះ​ប្រទេស​ដទៃ​ទៀត នៅ​លើ​ពិភពលោក​គឺ អា​មេ​រិ​ក ឈានមុខ​ខាង​ការ​បញ្ជូន​អីុ​ម៉េ​ល​, ជប៉ុន ផ្នែក​ម្ហូបអាហារ​ឆ្ងាញ់ រីឯ​កូរ៉េ​ខាងត្បូង​លេចធ្លោ​លើ​រឿង​ICT, អា​ហ្ស​ង់​ទី​ន មានកេរ្ដិ៍ឈ្មោះ​ខាង​នាំ​ចេញ​សាច់​សេះ ។

ដោយឡែក​ប្រទេស​វ៉ា​ន់​ដា ជា​ប្រទេស​មាន​ស្ដ្រី​ក្នុង​សភា​ច្រើន​បំផុត ។ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ជា​ប្រទេស​មាន​បុរស​ច្រើន​ជាង​ស្ដ្រី ។

ប្រទេស​ឡេ​តូ​នី មាន​ស្ដ្រី​ច្រើន​ជាង​បុរស​, អែ​ល​សាល់​វ៉ា​ឌ័​រ មាន​ប៉ូលិស​តិច​បំផុត ។ ចំណែក​ប្រទេស​ណា​មី​ប៊ី មាន​គ្រោះថ្នាក់​រថយន្ដ​ច្រើន ។ ប្រទេស​ដែល​មាន​សេចក្ដីសុខ​តិច​បំផុត គឺ​តូ​ហ្គោ ៕