ស្ទះចរាចរណ៍កំណាត់ផ្លូវជាតិលេខ៣(វាលរេញ-ត្រពាំងរពៅ) ដោយសាររថយន្តធុនធំច្រើនគ្រឿង ជាប់ផុង
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ បានអោយដឹងថា ក្នុងនាមអាជ្ញាធរស្រុកព្រៃនប់ លោកសុំការអធ្យាស្រ័យ ពីសំណាក់បងប្អូនដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ- ត្រពាំងរពៅ) ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ មានការលំបាកខ្លាំងប្រវែងប្រមាណ ២០គីឡូម៉ែត្រ ជាពិសេសនៅចំណុចមុខរោងចក្រ័កាប់គោ ក្នុងឃុំទឹកថ្លា ដោយសារនៅថ្ងៃនេះ មានរថយន្តធុនធ្ងន់មួយចំនួន បានជាប់ផុង ជាបន្តបន្ទាប់ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ លើផ្លូវ ។
ជុំវិញករណីនេះ អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា លោកបានសុំគោលការណ៍ទៅថ្នាក់លើ រួចហេយ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងមានការឈូសឆាយសម្រួលដល់ការធ្វើចរាចរណ៏ជាបឋមសិន មុននឹងក្រសួងសាធារណការ និងដឹកជញ្ជូន ជួសជុលឡើងវិញជាផ្លូវការ ៕
ចែករំលែកព័តមាននេះ