ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយមេឃ​ខ្មៅ​ងងឹត​ ​​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​ធំ​នៅ​ប៉ៃលិន​ ​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ម៉ោង​៧​​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន គេ​សង្កេត​ឃើញ​ផ្ទៃមេឃ​ប្រែ​ទៅ​ជា​ខ្មៅ​អួរ​អាប់ងងឹតស្លុប​សូន្យសុង ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​បង្ក​ទៅ​ជា​ភ្លៀង​១​មេ​យ៉ាង​ធំ…

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ម៉ោង​៧​​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន គេ​សង្កេត​ឃើញ​ផ្ទៃមេឃ​ប្រែ​ទៅ​ជា​ខ្មៅ​អួរ​អាប់ងងឹតស្លុប​សូន្យសុង ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​បង្ក​ទៅ​ជា​ភ្លៀង​១​មេ​យ៉ាង​ធំ ហើយ​បន្ត​ធ្លាក់​រហូត​ដល់​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃដដែល នៅ​មិន​ទាន់​រាំងភ្លៀង​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​ព្រួយបារម្ភពី​ជំនន់​ទឹកភ្លៀង​កើតឡើង ធ្វើ​ឱ្យ​លិចលង់​ផ្នែក​ខាងក្រោម​សារ​ជា​ថ្មី​ម្តងទៀត ចំពោះ​លំនៅ​ឋាន និង​​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិនបាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ចុងខែ​សីហា ឆ្នាំ​២០២២​នេះ មាន​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា ហើយ​ក៏​មាន​រយ​:​ពេល​យូរ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ មានការ​ព្រួយបារម្ភ ព្រោះ​កម្លាំង​ទឹកភ្លៀង ពេល​នេះ កំពុង​ហូរ​ត្របាញ់​ចុះ​ពីលើ​ភ្នំ ប្រមូលផ្តុំ​គ្នា ធ្លាក់​ចូល​ទៅ​ក្នុង​ដងស្ទឹង ធ្វើ​ឱ្យ​កំពស់​ទឹកស្ទឹងហក់​ឡើង​យ៉ាង​ខ្ពស់ត្រដែត​ស្ទើរតែ​ដល់​បាត​ស្ពាន​តែ​ម្តង​។

ប្រភព​បន្ត​ទៀត​ថា បើសិនជា​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជាប់​ជា​និច្ច​បែប​នេះ​ទៀត អាច​នឹង​បង្ក​ជា​ជំនន់​ទឹកភ្លៀង​លិច​ភូមិ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​សាលា​ក្រៅ​ជាក់​ជា​មិន​ខាន​។ ប្រភព​ដ​ដែល​បញ្ជាក់​ទៀត​ថា ដូច្នេះ ពួក​គាត់​ក៏​មានការ​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព បើសិនជា​ទឹក​ជន​ន់​លិច​លំនៅ​ឋាន​ពេល​យប់​នេះ​។ ចំណែកអ្នក​ដែល​បាន​ចេញ​ទៅ​ចម្ការបាន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​អស់ហើយ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ក្រែង​មាន​បញ្ហា​គ្រោះ​ធម្មជាតិ​កើតឡើង ក្រោយ​ភ្លៀង​ខ្លាំង​នៅ​ថ្ងៃនេះ​។

ចំណែក​ខាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​ចាប់ផ្តើម​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ចុះ​ទៅ​តាមដាន​មើល​សកម្មភាព​ទឹកភ្លៀង ដែល​កំពុង​តែ​ធ្លាក់​ខ្លាំង អស់​រយ​:​ពេល​ជា​ច្រើន​ម៉ោង​គួរ​ឱ្យ​កត់សម្គាល់​នេះ​ ។ បើសិនជា​មានការ​លិចលង់ នៅ​ត្រង់​តំបន់​ណាមួយ ក្នុងស្រុក​សាលា​ក្រៅអាជ្ញា​ធរ​មូលដ្ឋាន​នឹង​ឱ្យ​ក្រុមការងារ​ចុះ​ទៅ​ជួ​យស​ង្ក្រោះ​ប្រជាពលរដ្ឋ និង​សត្វ​ចិញ្ចឹម​ភ្លាម​ៗ យក​ទៅ​ដាក់​នៅ​កន្លែង​ខ្ពស់ ដើម្បី​រក្សា​សុវត្ថិភាព​ផង​ដែរ​។

សូម​បញ្ជាក់​ថា កាលពីដើម​ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ មាន​ករណី​គ្រោះ​ធម្មជាតិ ដោយ​ជំនន់​ទឹកភ្លៀងបាន​កើតឡើង បណ្តាល​ឱ្យ​លិចលង់​ភូមិ​មួយ​ចំនួន​ក្នុងស្រុក​សាលា​ក្រៅ បង្ក​ឱ្យ​ខូចខាត​ដំណាំ​ពោតក្រហម ដំឡូង​មី និង​លិច​ទ្រុង​សត្វ​ជ្រូក​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ​។ តែ​មិនបង្ក​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ ឬ​សត្វ​នោះ​ទេ ​។

អត្ថបទសរសេរ ដោយ