ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​បូម​ខ្សាច់​ម្នាក់ ត្រូវ​ទុយោ​បូម​ខ្សាច់​បង្ហូរទឹកស្រូប​ចូល​បណ្តាល​ឲ្យ​កៀប​បាត់បង់ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​បូម​ខ្សាច់​ម្នាក់​បាន​ស្លា​.​ប់​ដោយសារ​មិន​ប្រយ័ត្ន ត្រូវ​ទឹក​ទុយោ​បង្ហូរទឹក​ស្រូប​ចូល នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​មួយ​កន្លែង​យីហោ « ប៊ុ​ន ហាក់ » ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ កម្មករ​បូម​ខ្សាច់​ម្នាក់​បាន​ស្លា​.​ប់​ដោយសារ​មិន​ប្រយ័ត្ន ត្រូវ​ទឹក​ទុយោ​បង្ហូរទឹក​ស្រូប​ចូល នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​មួយ​កន្លែង​យីហោ « ប៊ុ​ន ហាក់ » ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែសីហា​នេះ ។

ជន​រង​គ្រោះ​មានឈ្មោះ ផូ សុខ​ចើ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​បូម​ខ្សាច់ និង​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​បិត ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ រូបគេ​ទើប​ធ្វើការ​កន្លែង​កើតហេតុ បាន​១០​ថ្ងៃ​ប៉ុណ្ណោះ ។

យោង​តាម​ប្រភព​ព័ត៌មាន ពី​បុរស​ឈ្មោះ​មាស ហេង​វិ​ឆេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មេការ អោយ​ដឹង​ថា ៖ នៅ​មុន​កើតហេតុ រូបគេ​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ទៅ​មើល​ទុយោ​ប៊ូ​ម​ខ្សាច់​បង្ហូរទឹក នៅ​ខាងក្រោយ ក្រែង​មាន​ដីខ្សាច់​ហូរ​ចូល​ស្ទះ​ទុយោ ។ លុះ​រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ដដែល ដោយ​បាត់​យូរ​ពេក​មិនឃើញ​មក​វិញ បុរស​ជា​មេការ​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ចូល​តែ​មិន​លើក​ទើប​រូបគេ​ចម្លែក​ចិត្ត​ក៏​បាន​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ជាប់​មួយ​កំណាត់​ខ្លួន​ចូល​ទៅ​ក្នុង​ទុយោ​ប៊ូ​ម​ខ្សាច់​បង្ហូរទឹក ។

ភ្លាម​ៗ​នោះ បុរស​មេការ​បាន​ប្រាប់​ទៅ​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ​ឲ្យ​កាយ​យក​ទុយោ​ឡើង​មក​លើ​រួច​នាំ​គ្នា​ទាញ​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ ​តែ​អកុសល​ជន​រង​គ្រោះ​ស្លា​.​ប់​បាត់​ទៅ​ហើយ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​បាន​ចុះ​អន្តរាគមន៍ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ ។ ក្រោយ​ការ​ពិនិត្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​ស្លា​.​ប់​ដោ​យ​សារ​ឈ្លក់ទឹក និង​កៀប​ដើមទ្រូង​ដោយ​ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​នោះ​ឡើយ ។

ក្រោយ​ការ​ពិនិត្យ​រួច ស​.​ព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ក្នុង​នោះ​ដែរ ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់​ខាងលើ​ក៏​បាន​ជួយ​លុយ​មួយ​ចំនួន​ដល់​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​ជា​ការ​ចូលរួម​រំលែក​មរណៈទុក្ខ និង​បាន​យក​ទៅ​ធ្វើបុណ្យ​ផង។

គួរ​បន្ថែម​ថា តាម​មន្ត្រី​ជំនាញ​កោសល្យ​វិ​ច្ច័​យ បាន​បញ្ជាក់​ថា ស្លាកស្នាម​នៅ​លើ​ខ្លួន​សាក​ជន​រង​គ្រោះ​មាន ៖ នៅ​ក្នុង​ច្រមុះ មាត់​មាន​ដីខ្សាច់ , កែវភ្នែក​ឡើង​កន្ទួល​ក្រហម​, ផ្ទៃមុខ​ឡើង​កន្ទួល​ក្រហម , ពេល​ផ្អៀង និង​សង្កត់​ពោះ​មានទឹក​ហូរ​ចេញ​តាម​ច្រមុះ មាត់ , ស្នាម​ជាំ​ទ្រុឌ​កោស​រលាត់​នៅ​ដើមទ្រូង ពោះ ខ្នង ចំហៀង​ខ្លួន​សងខាង , ស្នាម​ដាច់​រយះ​នៅ​ក្លៀក​សងខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ