ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តណ្ហា​ពុះកញ្ជ្រោល​ខ្លាំង ចាប់​កូនបង្កើត​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ បន្តា​ប់​ពី​បុរស​រូប​នោះ …

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ បន្តា​ប់​ពី​បុរស​រូប​នោះ​ត្រូវ​បាន​ប្រពន្ធ​ប្ដឹង​ចោទប្រកាន់​ថា បាន​ព្យាយាម​ចាប់​កូនស្រី​បង្កើត​ខ្លួនឯង​រំលោភ តែ​មិន​បាន​សម្រេច ។

សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហេង ម៉ា​ប់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ជន​នេះ​ត្រូវ​ប្រពន្ធ​របស់​ខ្លួន​ប្ដឹង​ចោទប្រកាន់​ថា បាន​ប៉ុនប៉ង​ចាប់​កូនស្រី​បង្កើត​ដែល​មាន​ទើបតែ​អាយុ​៩​ឆ្នាំ​រំលោភ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៦ ខែមករា នៅ​ក្នុងផ្ទះ​របស់​ខ្លួន តែ​សំណាងល្អ​ត្រូវ​ប្រពន្ធ​មក​ទាន់ ហើយ​ក៏​មានការ​ឈ្លោះ​ប្រកែក​គ្នា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ទើប​ប្រពន្ធ​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​ដូច្នេះ​មែន ដោយសារ​ខ្លួន​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង ពេល​កំពុង​មើល​រឿង​សិច​នៅ​ក្នុង​ទូរស័ព្ទ ប៉ុន្តែ​ខ្លួន​ចាប់​កូនស្រី​មិន​ទាន់​បាន​សម្រេច​ទេ ដោយសារ​ប្រពន្ធ​មក​ទាន់ លុះ​ស្អែក​ឡើង​ក៏​ត្រូវ​សម​ត្កិ​ច្ច​ឃាត់ខ្លួន​តែ​ម្ដង ។