ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​បែប​ចម្លែក​2​រឿង​ផលិតត្រៀម​បញ្ចាំង​នៅ​ខ្មែរ និង​អា​មេ​រិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​នាង សា​វុន ម្ចាស់​ផលិតកម្ម​ក្រៅ​ស្រុក និង​ជា​អ្នកជំនាញ​ផ្នែក​យន្តហោះ​ជា​ច្រើន​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក បាន​ប្រកាស​បោះទុន​រាប​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែភាពយន្ត​ពីរ​រឿង​មាន​ចំណងជើង​ថា

រាជធានី​ភ្នំពេញ ៖ លោក​នាង សា​វុន ម្ចាស់​ផលិតកម្ម​ក្រៅ​ស្រុក និង​ជា​អ្នកជំនាញ​ផ្នែក​យន្តហោះ​ជា​ច្រើន​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក បាន​ប្រកាស​បោះទុន​រាប​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែភាពយន្ត​ពីរ​រឿង​មាន​ចំណងជើង​ថា «​កូនក្រក​ខ្មៅ​» និង «​កូន​ទិព្វ​សូ​ដា​ច័ន្ទ​» ។

លោក​នាង សា​វុន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា  ដោយសារ​ឃើញ​ការ​ផលិត​ខ្សែភាពយន្ត​នៅ​កម្ពុជា​នៅ​មាន​កម្រិត និង​ចង់​លើក​ស្ទួយ ទើប​លោក​គ្រោង​បោះទុន​ដើម្បី​ផលិត​ខ្សែភាពយន្ត​ពាក់ព័ន្ធ​ទៅ​នឹង​រឿងនិទាន​របស់​ខ្មែរ ។ សាច់​រឿង​ទាំង​ពីរ​នេះ គឺជា​ការ​និពន្ធ​ផ្ទាល់​ដោយ​រូប​លោក​ក្រោម​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់ មុន​នឹង​ប្រកាស​ថា​រឿង​ដែល​មាន​សាច់​រឿង​ចម្លែក​របស់​លោក​ទាំង​ពីរ​នឹង​ជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

រឿង​«​កូនក្រក​ខ្មៅ​» និយាយ​ពីរ​កូនភ្លោះ​ពីរ​នាក់ ដែល​ម្នាក់​ជា​ពស់​កាច​សាហាវ និង​ម្នាក់​ទៀត​ជា​មនុស្ស​ធម្មតា ។ ចំណែក​រឿង «​កូន​ទិព្វ​សូ​ដា​ច័ន្ទ​» និយាយ​ពី​ការ​ឆ្លង​ភព​របស់​មនុស្ស​ក្នុង​រឿងនិទាន​សម័យ​ដើម ។ 

រឿង​«​កូនក្រក​ខ្មៅ​» នឹង​ចាប់ផ្តើម​ដំណើរការ​ថត​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៧ ដោយ​សាច់​រឿង​សំដៅ​ទៅ​លើ​កូនភ្លោះ​ម្នាក់ មាន​ចរិត​សុភាព​រាបសា​ត្រូវ​រក​មធ្យោបាយ​កម្ចាត់​ប្អូនប្រុស​ខ្លួនឯង ដែល​ជា​ពស់​ដ៏​កាច​សាហាវ ដើម្បី​សង្គ្រោះ​មនុស្សលោក ។ បន្ទាប់​ពី​ថត​រឿង​នេះ​ចប់ លោក​សា​វុន​នឹង​ចាក់​បញ្ចាំង​វាយលុក​នៅ​ក្នុង​ទីផ្សារ​ភាពយន្ត អា​មេ​រិ​កសិន មុន​នឹង​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​នាង សា​វុន បន្ត​ថា ចំពោះ​រឿង «​កូន​ទិព្វ​សូ​ដា​ច័ន្ទ​» ជា​រឿង​ចម្លែក​មួយ​ដែរ និយាយ​ពី​ដំណើរ​ជីវិត​កូន​របស់​ទិព្វ​សូ​ដា​ច័ន្ទ​នៅ​៨១៨​ឆ្នាំ​ក្រោយ ដែល​វង្វេង​ភព​មក​ដល់​ភ្នំពេញ ដែល​ជា​សម័យ​ស៊ី​វី​ល័យ ។ រឿង​នេះ​គ្រោង​ថត​បន្ទាប់​ពីរ​រឿង «​កូនក្រក​ខ្មៅ​» ហើយ​បញ្ចាំង​នៅ​អំឡុង​បុណ្យចូលឆ្នាំ​សាកល ឆ្នាំ​២០១៨​នៅ​កម្ពុជា និង​សហរដ្ឋអាមេ​រិក៕