ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! មាន​វត្តមាន​តារាៗ លើស​​ការរំពឹងទុក​​​​ម្ចាស់​​ខួប​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ចាន់ រ​ដ្ឋា​ ជា​តារា​សម្តែង​​ដែល​មាន​ប្រភព​ចេញពី​ការ​ប្រឡង​ហ្វ្រេ​ស​ស៊ី​ប៊​យ ​ទោះបី​ជា​​លោក​មិន​បាន​ចេញ​មុខ​​ក្នុង​ពិភព​សម្តែង​ច្រើន​ ក៏​​ភាព​​ក្តាប់​បាន​ទំនាក់ទំនង​ក្នុង​ជួរ​សិល្បៈ​ នៅ​តែ​មានការ​រាក់ទាក់​​ពី​តារា​ល្បី​លំដាប់​ប្រទេស​យ៉ាងច្រើន​ផង​​ដែរ ​។

រាជធានីភ្នំពេញ ៖ លោក​ចាន់ រ​ដ្ឋា​ ជា​តារា​សម្តែង​​ដែល​មាន​ប្រភព​ចេញពី​ការ​ប្រឡង​ហ្វ្រេ​ស​ស៊ី​ប៊​យ ​ទោះបី​ជា​​លោក​មិន​បាន​ចេញ​មុខ​​ក្នុង​ពិភព​សម្តែង​ច្រើន​ ក៏​​ភាព​​ក្តាប់​បាន​ទំនាក់ទំនង​ក្នុង​ជួរ​សិល្បៈ​ នៅ​តែ​មានការ​រាក់ទាក់​​ពី​តារា​ល្បី​លំដាប់​ប្រទេស​យ៉ាងច្រើន​ផង​​ដែរ ​។

ជាក់​ស្តែង ​កាលពី​រាត្រី​ថ្ងៃ​ទី​២៥ មក​រា ​​នា​ភោជនីយដ្ឋាន​វី​ហ្រេ្វ​ន​ ​លោក​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​វ័យ​២៩​ឆ្នាំ​ ដោយ​មាន​វត្ត​មាន​សុទ្ធ​​តែ​តារា​ប្រុស​-ស្រី​ល្បីឈ្មោះ​ ចូលរួម​យ៉ាងច្រើន លើ​ពី​ការ​រំពឹង​ទុក ​ធ្វើ​ឲ្យ​សាមីខ្លួន​ជា​តួឯក​ដាច់​គេ ​មាន​អារម្មណ៍​កក់ក្តៅ​ចំពោះ​ការ​ស្រឡាញ់​រាប់អាន​ពី​មិត្ត​រួម​​អាជីព​ និង​ភ្ញៀវ​កិត្តិយស​ ។

បញ្ជាក់​ប្រាប់​​អ្នក​យក​ព័ត៌មាន​​នោះ ​លោក​ចាន់ រ​ដ្ឋា ​ដែល​រីកមុខ​មាន​អ្នកចូលរួម​យ៉ាងច្រើន ​បាន​ប្រាប់​ថា​ លោក​បាន​រៀបចំ​ពិធី​ខួប​កំណើត​ខ្នាត​ធំ​នេះ ​រយៈពេល​៤​លើក​មក​ហើយ​ ដើម្បី​លើករាសី​ និង​រឹត​ចំណងមិត្តភាព​​ជាមួយ​សិល្បករ​​ទាំង​ថ្មី​ទាំង​ចាស់​ និង​ភ្ញៀវ​ជា​ច្រើន​​ទៀត​ ក៏​​ដូច​ជា​លើក​ហុងស៊ុយ​ឲ្យ​ល្អ​ព្រោះ​ឆ្នាំ​នេះ​កៀក​ និង​បុណ្យចូលឆ្នាំ​ចិន​គឺ​គិត​ថា​ជា​រឿង​ចៃដន្យ​ល្អ​ ។

​ការ​ផ្តល់​វត្តមាន​​ពី​មិត្ត​រួម​អាជីព​កាន់តែ​ធ្វើ​ឲ្យ​លោក​សប្បាយចិត្ត​ ដែល​ពួក​គាត់​នៅ​តែ​ផ្តល់​ការ​ចូលរួម​ពេល​មាន​រវល់​ ។​ ចំពោះ​សិល្បៈ​វិញ​ លោក​នៅ​តែ​ស្រឡាញ់​ហើយ​ក្រោយ​ប្រឡង​ហ្វ្រេ​ស​ស៊ី​មក​លោក​បាន​ប្រឡូក​មួយ​រយៈ​បាត់​មុខ​ព្រោះតែ​ងាក​ទៅ​រៀនសូត្រ​យក​ចំណេះ​ខណៈ​ដែល​ប៉ា​ម៉ាក់​ចង់​ឲ្យ​គិត​រឿង​រកស៊ី​ជា​សំខាន់​មិន​ចង់​ឲ្យ​គិត​រឿង​សិល្បៈ​ខ្លាំង​ទើប​លោក​ងាក​ទៅ​រៀន​និង​បង្កើត​មុខរបរ​រកស៊ី​ ។

​លោក​ថា បើ​ទោះជា​លោក​រវល់​រៀន ​និង​រកស៊ីលោក​នៅ​តែ​ឆ្លៀតពេល​ប្រឡូក​ការងារ​សិល្បៈ​ ព្រោះតែ​ស្រឡាញ់​ ដោយ​មិន​ឲ្យ​ប៉ា​ម៉ាក់​ដឹង​នោះ​ទេ ​ធ្វើម៉េច​​នេះ​ជា​និស្ស័យ​ពី​តូច​មក ​តែ​យើង​មិន​ចោលការ​រៀនសូត្រ​ដែរ​ ។ ​ប្រឡូក​​សិល្បៈ​បាន​​មួយ​រយៈ​​លោក​បាន​សម្តែង​​រឿង​ថត​ខារ៉ាអូខេ ​និង​ថត​ស្ប៉ត​មួយ​ចំនួន​ ហើយ​ពេល​នេះ ​បើ​មាន​ពេល​លោក​នឹង​សម្តែង​បន្ត​ទៀត​ដោយ​មិន​បោះបង់​
ឡើយ​។

វត្តមាន​ចូលរួម​នា​រាត្រី​នោះ​ មាន​កញ្ញា​ទឹម រ​ដ្ឋា, ទឹម វ​ត្តី, ពេជ្រ អា​វី​ហ្សា, កញ្ញា​សាន សុ​ម៉ា​លី, កញ្ញា​គង់ វង្ស​យ៉ា​ទី, កញ្ញា​ប៉ុប​ ពី, កញ្ញា​លី អ៊ី​វ៉ា​ធី​ណា, កញ្ញា​សូ​ដា​នី​តា, ​លោក​សាយ សៀ​រ៉ា, លោក​ញែ​ម សុ​គ​ន្ធ,​ លោក​កុយ ស៊ី​ឌឿ​ន, លោក​អ៊ឹម ជីវ៉ា, លោក​ចាន់​ណា​រូ​ណា​ន់, លោក​ទ្រី តារា​វុ​ទ្ធ, លោក​បញ្ញា​សិ​ទ្ធិ, លោក​អិន សុ​ភិន, អ្នក​នាង​ភិន សុ​ដា​លី​ស, អ្នក​នាង​គី​ង សុ​រី​យា, កញ្ញា​យេ​រ យេ​រ, កញ្ញា​ផេង​ខេ​ក​កំប្លែង ​ព្រមទាំង​តារា​ល្បី​ចាស់​ថ្មី​មួយ​ចំនួន​ទៀង​ផង​ដែរ​។