រាជធានីភ្នំពេញ ៖ ស្រីស្អាត ពេជ្រ សារ៉ាវឌ្ឍី Miss Grand Cambodia ខេត្តព្រះសីហនុ 2022 និងហង្ស សុរិយ៉ាន់ Miss Grand Cambodia 2022 តំណាងអោយ (ខ្មែរកម្ពុជាក្រោម) បានបង្ហាញឈុតសម្លៀកបំពាក់ហែលទឹក បញ្ចេញរូបរាងជះដោយភាពសិចស៊ី និងសម្រស់ទាក់ទាញ។ ហើយបេក្ខភាពទាំង២រូបនេះ ត្រូវបានឆក់ការឃ្លាំមើលពីទស្សនិកជនណាស់ ទាំងតាមបណ្តាញសង្គមផងដែរ។
រាល់ការចេញបង្ហាញខ្លួន តាមវគ្គនីមួយៗ ឃើញថា មានការហ៊ោរពីអ្នកទស្សនាគ្រប់វគ្គ ដោយរុញអោយ២រូបនេះ ជាការទាក់ទាញ រដូវកាលថ្មី២០២២។ ហើយកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បេក្ខភាព Miss Grand Cambodia 2022 ជាង៣០រូបបានបង្ហាញនូវវិញ្ញាសាឈុតហែលទឹកដោយម្នាក់ៗហ៊ានគ្រងឈុតបែបប៊ីគីនី បង្ហាញរាងដងខ្លួន និងសាច់សរលោងមួយបែបៗម្នាក់ ដោយមើលទៅពិតជាស្រស់ស្អាត។
ចំណែក ពេជ្រ សារ៉ាវឌ្ឍី និង ហង្ស សុរិយ៉ាន់ បេក្ខភាព Miss Grand Cambodia 2022 តំណាងអោយ (ខ្មែរកម្ពុជាក្រោម) ក្នុងវគ្គប្រកួតបឋម ឈុតសម្លៀកបំពាក់ហែលទឹក នៅតែធ្វើបាននាំឱ្យមានការចាប់អារម្មណ៍ ខណៈបេក្ខភាពនារីតំណាងខេត្តផ្សេងទៀតឃើញថា មិនអន់នោះឡើយ។
ទាំង វឌ្ឍី និងសុរិយ៉ាន់ ព្រមទាំងនារីស្រស់ស្អាតផ្សេងៗទៀតពិតជាព្យាយាមដើរកាច់រាង រកស្ទីលប្លែកៗ ដើម្បីឆក់ចិត្តគណៈកម្មាការ។ ហើយបេក្ខភាព២រូបនេះ សុទ្ធតែមានប្រវត្តិប្រឡងបវរកញ្ញាឆ្អិន និងការឡើងឆាក ។
វឌ្ឍី ធ្លាប់ជាប់លំដាប់រងទី១ ក្នុងការប្រឡងស្រីស្អាត នៅកម្មវិធីមួយ។ ឯ ហង្ស សុរិយ៉ាន់ ប្រឡងក៏ច្រើនដងទាំងនៅក្រៅប្រទេស ហើយកាលប្រកួតកញ្ញាឯកចក្រវាឡ ២០២២ សុរិយ៉ាន់ ចូលដល់បេក្ខភាព១០រូបចុងក្រោយទៀត។ នាងជាបេក្ខភាពមានហ្វេនតាមដានច្រើន ហើយនេះជាការត្រឡប់មកជាថ្មីលើកម្មវិធីនេះ ដើម្បីតបការគាំទ្ររបស់បណ្តាមិត្តអ្នកគាំទ្រនាង។
ជាការកត់សម្គាល់ ឃើញថាមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាហាក់មានហុងស៊ុយច្រើនក្នុងការចេញទៅប្រកួតបុរសឯក កញ្ញាឯក នៅឯក្រៅប្រទេស។ យើងទទួលបានការគាំទ្រ រហូតបើកទំព័រប្រវត្តិសាស្ត្រ មានស្រីស្អាតម្នាក់ក្លាយជាម្ចាស់មកុដ នៅប្រទេសម៉ាឡេស៊ី គឺនាងកញ្ញា សារី ស្រីពេជ្រ ក្នុងនោះបុរសឯកយើងខ្លះ ឈ្នះទាំងប្រជាប្រិយភាព ថតរូបស្អាត ឈុតតំណាងជាតិក៏បានពាន ពោលគឺទាំងស្រីទាំងប្រុស ប្រមូលយកបានច្រើនធ្វើអោយប្រទេសជិតខាងផ្តើមកោតសរសើរថា ស្រុកយើងឥឡូវ អភិវឌ្ឍខ្លួនលឿន មិនខ្សោយដូចមុនជឿជាក់ ហើយអ្នកមកប្រកួត មិនត្រឹមតែស្អាត ក៏ឆ្លាត ពូកែ យល់សាច់ការ គ្រប់វិញ្ញាសា»។
រង់ចាំមើលថា តើ Miss Grand Cambodia 2022 ស្រីស្អាតខេត្ត-ក្រុងណាចូលដល់ Top 5? ហើយ២រូបណា កាន់ដៃគ្នាស្តាប់លទ្ធផល និងបំពាក់មកុដពីរៀមច្បង ប៉ូគីមថេង សុតធីតា?។
ចែករំលែកព័តមាននេះ