ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់ ! លាក់​ទុក​នៅ​ក្នុងផ្ទះដល់​ទៅ​២​ដើម

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ថ្នល់កែង …

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បន្ទាប់​ពី​ឆែកឆេរ​ឃើញ​ថា បុរស​រូប​នោះ​បាន​លាក់​ទុក​អាវុធ​ដោយ​ខុសច្បាប់​ចំនួន​២​ដើម ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ពេញ សា​រិ​ទ្ធ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស  ។ លោក​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា បុរស​ខាងលើ​នេះ​មាន​លាក់​អាវុធ​ខុសច្បាប​ចំនួន​២​ដើម​នៅ​ក្នុង​លំនៅ​ដ្ឋា​ន លោក​ក៏​បាន​ដឹកនាំ​កម្លាំង ទៅ​សាកសួរ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាមួយ​អាវុធ​២​ដើម​ដែល​បុរស​រូប​នោះ​បាន​លាក់​ទុក​ក្នុង​លំនៅ​ដ្ឋា​ន ។ អាវុធ​២​ដើម​ដែល​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​នោះ​គឺ អាវុធ​ខ្លី​ម៉ាក​ប៉េ​ស្ហេ​រ៉ូ​វីត  (P.08)  ១​ដើម មាន​បង់​១ គ្រាប់​៤​គ្រាប់ និង អាវុធ​ម៉ាក​វាំង​ឌឺ​ឡុ​ង​១​ដើម មាន​បង់​១ គ្រាប់​៩​គ្រាប់ និង​សឺ​មែ​ល​(​កែវឆ្លុះ​)១ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕