មុនចូលឆ្នាំចិន ! ចុះពិនិត្យនៅផ្សារគគីរដើម្បីសុខភាពប្រជាពលរដ្ឋ
ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលបានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរ …
ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលបានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរ …
ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលបានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរសមត្ថកិច្ចស្រុកកៀនស្វាយ បានចុះត្រួតពិនិត្យផលិតផលទំនិញ ចំណីអាហារវេចខ្ចប់ ត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងកំប៉ុង ភេសជ្ជៈ ដែលបងប្អូនក្រុមអាជីវករដាក់តាំងលក់នៅលើទីផ្សារគគីរស្ថិតក្នុងឃុំគគីរ ស្រុកៀនស្វាយ នាឱកាសមុនបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍លក់នៅទំនិញ ចំណីអាហារ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទនៃការប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីតាមសាខាកាំកុងត្រូលទាំង២៥ខេត្ត-ក្រុង ពិសេសមន្ត្រីកាំកុងត្រូលដែលឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែ់ន ត្រូវយកចិត្ពទុកដាក់ពង្រឹង រឹតបន្តឹងបន្ថែមក្នុងការចុះទប់ស្កាត់ បង្ក្រាប ពិនិត្យទំនិញ និងចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទ ឲ្យបានជាប្រចាំ រៀងរាល់ថ្ងៃ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ។ ឥឡូវនេះ យើងសង្កេតឃើញថា មានការប្រែប្រួលជាវិជ្ជមានលើការទទួលខុសត្រូវខ្ពស់របស់បងប្អូនអាជីវករ អ្នកលក់ទំនិញចំណីអាហារវេចខ្ចប់ និងចំណីអាហារ ភេសជ្ជៈ គ្រឿងកំប៉ុងផ្សេងៗ នៅតាមបណ្តាហាងលក់ចាប់ហួយ តាមផ្សារតំបន់ជនបទ ឬតាមផ្សារទំនើបនានានៅទូទាំងខេត្តកណ្តាលនេះ ហើយដោយសារតែពួកគាត់មានការយល់ដឹងច្រើនតាមការពន្យល់ណែនាំរបស់មន្ត្រីជំនាញដែលបានចុះផ្សព្វផ្សាយជាប្រចាំ ។
លោកប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បញ្ជាក់បន្ថែមថា ចំពោះការដឹកនាំកម្លាំងចុះប្រតិបត្តិការពិនិត្យទំនិញ ចំណីអាហារ ភេសជ្ជៈ និងគ្រឿងកំប៉ុងផ្សេងៗនៅក្នុងផ្សារគគីរថ្ងៃនេះ គឺយើងបានប្រើរថយន្តមានម៉ាស៊ីនពិសោធទំនិញ ចំណីអាហារ ភេសជ្ជៈ និងគ្រឿងកំប៉ុងផ្សេង មកធ្វើការពិសោធន៍ជាក់ស្តែងនៅនឹងកន្លែងតែម្តង ។ ជាលិទ្ធផលក្នុងថ្ងៃនេះ មន្ត្រីជំនាញបានយកទំនិញ ចំណីអាហារ ភេសជ្ជៈ និងគ្រឿងកំប៉ុង ចំនួន៣៥មុខ ដើម្បីធ្វើការពិសោធន៍ភ្លាមៗ ប៉ុន្តែ៣២មុខធ្វើការពិនិត្យរួចហើយ ពុំឃើញមានសារធាតុគីមីអ្វីទេ នៅសល់៣មុខទៀតពិនិត្យមិនទាន់ដឹង រ់ងចាំយកទៅពិសោធនៅឡាបូ ។ ប្រសិនបើពិនិត្យឃើញថាមានខូចគុណភាព ហួសកាលបរិច្ឆេទ មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ កម្លាំងរបស់លោកនឹងរឹបអូសយកទៅរក្សាទុកដើម្បីដុតកម្ទេចចោល ។
ជាចុងក្រោយ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល សូមអំពាវនាវបន្ថែមដល់បងប្អូនអាជីវករទាំងអស់ កុំយកផលិតផល ចំណីអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ភេសជ្ជៈ និងគ្រឿងកំប៉ុងផ្សេងៗ ដែលមានជាតិគីមីមកដាក់តាំងលក់នៅលើទីផ្សារទៀត នាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ ៕
ចែករំលែកព័តមាននេះ