ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឈ្មោះ​សម្រាប់​វគ្គ​ជម្រុះ​តាម​តំបន់ Tiger Street Football Festival 2017 ចាប់ផ្តើម​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍ Tiger Street Football Festival វិល​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្តងទៀត​ហើយ​ក្នុង​ឆ្នាំ​២០១៧ នេះ ! នេះ​គឺជា​ឆ្នាំ​ទី​៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ​នេះ​ដែល​រៀបចំ​ឡើង​ដោយ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍ Tiger Street Football Festival វិល​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្តងទៀត​ហើយ​ក្នុង​ឆ្នាំ​២០១៧ នេះ !  នេះ​គឺជា​ឆ្នាំ​ទី​៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​អស្ចារ្យ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ។ ក្រុម​ចូលរួម​ប្រកួត​កាន់តែ​ច្រើន ! ការ​ប្រកួត​កាន់តែ​ច្រើន !  ប្រាក់​រង្វាន់​កាន់តែ​ច្រើន​អស្ចារ្យ  $15.000 សម្រាប់​ក្រុម​ជើងឯក Tiger Street Football Festival 2017 ! សរុប​ប្រាក់​រង្វាន់​ទាំងអស់ រហូត​ដល់ $39.500 សម្រាប់​ក្រុម​ឈ្នះ​ទាំង​ការ​ប្រកួត​ជំ​រុះ​តាម​តំបន់ និង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ។

ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​កម្មវិធី Tiger Street Football Festival 2017  បាន​ចាប់ផ្តើម​ហើយ​នៅ​ខេត្ត​ព្រះ​សីហ​នុ បាត់ដំបង សៀមរាប  កំពង់ចាម និង​រាជធានី​ភ្នំពេញ រំពឹង​នឹង​ជ្រើសរើស​ចំនួន​៣៤០​ក្រុម ចូលរួម​ប្រកួត ដើម្បី​សំរាំង​យក​៤០ ក្រុម​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ​ខាង​មុខ​សាល​មហោស្រព ថៃ្ង​ទី​១២ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ជើងឯក Tiger Street Football Festival 2017 ។

ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ កីឡាករ​ទាំងអស់​ត្រូវជា​បុរស​ដែល​មាន​អាយុ​ចាប់ពី​១៨​ឡើង​ទៅ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែមករា ២០១៧ ។ កីឡាករ​ទាំងអស់​អាច​រក​ពាក្យសុំ​ប្រកួត​បាន​ដែល​មាននៅ​តាម​ការិយាល័យ​ក្រុមហ៊ុនស្រា​បៀរ Tiger នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ព្រះ​សីហ​នុ ឬ​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ស្ថិត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ឬ​ទាញ​យក​ពី​បណ្តាញ​សង្គម Facebook Tiger Beer (KH) ។