ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក​ស៊ុ​ក សុភា រង​ការ​ចោទ​ថា ស៊ីដាច់​លុយ​ជំនួញ​ខ្មែរ​អូស្ត្រាលី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភរិយា​តារា​សម្តែង​លោក​ស៊ុ​ក សុភា អ្នក​នាង​សារី​ណា ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចោទ​ថា​ស៊ីដាច់​លុយ​របស់​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​បាន​បរិច្ចាគ​ជា​ជំនួយ​ដល់​ជនរួមជាតិ​នៅ​ក្នុងស្រុក ។

រាជធានី​ភ្នំពេញ ៖ ភរិយា​តារា​សម្តែង​លោក​ស៊ុ​ក សុភា អ្នក​នាង​សារី​ណា ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចោទ​ថា​ស៊ីដាច់​លុយ​របស់​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​បាន​បរិច្ចាគ​ជា​ជំនួយ​ដល់​ជនរួមជាតិ​នៅ​ក្នុងស្រុក ។

ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ផ្សាយដំណឹង​នោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​ចោទ​អ្នក​នាង​សារី​ណា​ថា ជា​សកម្មជន​គណបក្ស​ប្រជាជន ជាមួយ​តារា​សម្តែង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា​ទៀត​ផង ។ ហ្វេ​ស​ប៊ុ​ក​ដែល​ដាក់​ឈ្មោះ​«​កូន​ខ្មែរ​»​បាន​សរសេរ​អម​ជាមួយ​រូបថត​ក្រុម​គ្រួសារ​លោក​ស៊ុ​ក សោភា ថា « ប្រយ័ត្ន​នាង​នេះ​ឈ្មោះ​ថា សារី​ណា កូន​ប្រាំ ។ នាង​ជា​ប្រពន្ធ​របស់​លោក​ស៊ុ​ក សុភា នាង​តែង​ស៊ីដាច់​លុយ​មហាជន​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​ជួយ​អ្នក​ក្រីក្រ​នៅ​ប្រទេស​ខ្មែរ ។ នាង​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន និង​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា » ។

បន្ទាប់​ពី​មានការ​ចោទ​បែប​នោះ អ្នក​នាង​សារី​ណា បាន​ឆ្លើយ​តប​ភ្លាម​ដោយ​នាង​ចាត់​ទុក គឺជា​ការ​មួលបង្កាច់​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​ចរិត​ទៅ​រក​និន្នាការ​នយោបាយ​យ៉ាង​ពិតប្រាកដ ។

អ្នក​នាង​សារី​ណា សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ទីបំផុត​ទើប​ខ្ញុំ​ដឹង​ថា បក្ស​នេះ​ជា​មនុស្ស​យ៉ាងណា ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ស៊ូ​ទ្រំ​នឹង​សម្ដី​របស់ account ឈ្មោះ​នេះ​ដែល​តែងតែ​ប្រើ account ក្លែងក្លាយ​ឈ្មោះ ខុស​ៗ​គ្នា​មក​ខាំ ខ្ញុំ​ៗ​អត់​ដែល​ខ្វល់ ព្រោះ​ខ្ញុំ​ដឹង​ថា​មនុស្ស​ខ្ញុំ​បែប​ណា តែ​ថ្មើរ​នេះ​ខ្ញុំ​គិត សព្វ​ៗ​ទៅ ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់ខ្ពើម​បក្ស​នេះ​ខ្លាំង​ណាស់ ។

តាំង​តែ​ពី​ដើម គឺ​មនុស្ស​ស្រី​ម្នាក់​នេះ​ដែល មានឈ្មោះ Sarina Lucky Luy តែងតែ​ជួយ​ឈឺឆ្អាល​ដល់​ប្រជាជន​ក្រីក្រ ទោះជា​នាង​រវល់​ឬ​ក៏​មាន​បន្ទុក​ច្រើន​ដូច​ជា កូន​ៗ​ដែល​ត្រូវ​មើលថែ តែ​នាង​ឆ្លៀត​ឱ្យ​តែ​បាន​ជួយ​ខ្មែរ នាង​ឆ្អៀ​ត​ឱ្យ​តែ​បានឃើញ​ស្នាមញញឹម​របស់​ខ្មែរ តែ​ថ្ងៃនេះ​នាង​យល់​ច្បាស់​ថា ទោះ​ខំ​ធ្វើ​យ៉ាងណា ទោះ​ខំ​បន្ថែម​លុយ​ខ្លួន​យ៉ាង ណា ទោះ​បាន​កែខៃ​មនុស្ស​ដែល​មើលឃើញ​អាក្រក់​ថា​ត្រូវ​ឱ្យ​បាន​មក​ជា​មនុស្ស​ឃើញ​ខុស​ថា​ខុស ក៏​នៅ​តែ​នាង​ជា​មនុស្ស​អាក្រក់ ។

ពេល​នេះ​ដឹង​ច្បាស់​ហើយ​ថា មនុស្ស​នៃ​បក្ស​ប្រឆាំង​ជា​មនុស្ស​អគតិ​ចំពោះ​ខ្ញុំ ដែល​នាង​ខ្ញុំ​ធ្វើអំពើ​មនុស្សធម៌​សោះ គេ​យក​នយោបាយ​មក​លាយឡំ លាប​ពណ៌​ឱ្យ​នាង​ខ្ញុំ ។ អ្វី​ដែល​ខ្ញុំ​ឃើញច្បាស់​នៅ​ពេល​នេះ គឺ​មនុស្ស​នៃ​បក្ស​កាន់​អំណាច​មិន​ដែល​រំខាន​ឬ​លាប​ពណ៌​ឱ្យ​ខ្ញុំ​ទេ សូ​ម្បី​តែ​គេ​ដឹង​ថា​ខ្ញុំ​សរសេរ​រិះគន់​ដៀល​ថា គេ​យ៉ាងណា តែ​មនុស្ស​នៃ​បក្ស​ប្រឆាំង​តាម​ឈ្នានីស​ខ្ញុំ​មិន​ចេះ​ឈប់ មិន​ចេះ​ចប់ មិន​ចេះ​ហើយ សូ​ម្បី​តែ​ថ្ងៃនេះ​» ។

អ្នក​នាង​សារី​ណា បញ្ជាក់​ថា «​លុយ​ដែល​ខ្ញុំ​ចំណាយ​ជួយ ហើយ​កម្លាំងកាយ​ចិត្ត​គឺ​បាន​វិញ​ដោយ​លទ្ធផល​បែប​នេះ បើ​ខ្ញុំ​បាន​លេប​លុយ​គេ​មែន​សូម​ឱ្យ​ខ្ញុំ​ក្រ​មួយ​ជីវិត តែបើ​ខ្ញុំ​មិន​បាន​លេប​លុយ​គេ​ទេ សូម​ឱ្យ​អ្នក​ដែល​មក​ដៀល​ថាឱ្យ​ខ្ញុំ​នេះ​ជួប​កម្ម​ពៀរ​ដែល​គេ​បាន​សាង​មក​លើ​ខ្ញុំ ។ គឺ​សុំ​ឱ្យ​គេ​រលត់​រលាយ​ចាប់ពី​ពេល​នេះ​ទៅ​អស់​មួយ​ជីវិត ។ ខ្ញុំ​សុំ​ដកខ្លួន​ដោយ​សុំ​មិន​ធ្វើ​ការងារ​មនុស្សធម៌​ទៀត​ទេ ។ ដូច្នេះ​បើ​បងប្អូន​ណា​ចង់ឱ្យ​ខ្ញុំ​ជួយ​ឬ​ក៏​ជួយ តាម​រយៈ ខ្ញុំ​ៗ​សុំ​ឈប់​នា​ពេល​នេះ​តទៅ​។ សូ​ម្បី​តែ​កម្មវិធី ឬ​ក៏ concert ធានា​តារា​ក៏​សុំ​បញ្ចប់ ។ កូន​ៗ​ខ្ញុំ​ត្រូវការ​រូប​ខ្ញុំ​ណាស់ តែ​ខ្ញុំ​នៅ​តែ​ចែករំលែក​ឱ្យ​សង្គម​មួយ​នេះ តែ​ពេល​នេះ​ខ្ញុំ​ឃើញ​លទ្ធផល​ច្បាស់ សុំ​ដកខ្លួន​វិញ​ល្អ​ជាង ទុក​ពេលវេលា​ឱ្យ កូន​ៗ​ខ្ញុំ​វិញ​ប្រសើរ​ជាង ។

ជាទី​បញ្ចប់​សូម​អរគុណ​ដល់​បងប្អូន​ដែល​តែងតែ​គំ​ទ្រ​និង​ជឿជាក់​ផ្ដល់​ជំនួយ​តាម​ខ្ញុំ ពេល​នេះ​ពួក​ខ្ញុំ​សុំ​បញ្ចប់​ហើយ​» ៕