ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្អាត​កម្ពុជា​ម្នាក់​ទៀត​ហើយ​ឈ្នះ​ពាន​២ ក្នុង​កម្មវិធី​ប្រកួត Man of The Year 2022

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រឿង​ល្អ​មួយទៀត​ហើយ​សម្រាប់​កម្ពុជា ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​លើ​ពិភព​លក​ក្នុង​ការ​ប្រកួត ផ្នែក​សម្រស់ និង​ភាព​ឆ្លាត​វៃ​។ ហើយ​បុរសឯក​ម្នាក់​ទៀត បាន ព្យាយាម​ប្រកួត​តតាំង​ជាមួយ​១៤​ប្រទេស​ផ្សេង​ទៀត នៅ​លើ​កោះ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ល្អ​មួយទៀត​ហើយ​សម្រាប់​កម្ពុជា ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​លើ​ពិភព​លក​ក្នុង​ការ​ប្រកួត ផ្នែក​សម្រស់ និង​ភាព​ឆ្លាត​វៃ​។ ហើយ​បុរសឯក​ម្នាក់​ទៀត បាន ព្យាយាម​ប្រកួត​តតាំង​ជាមួយ​១៤​ប្រទេស​ផ្សេង​ទៀត នៅ​លើ​កោះ​ឥណ្ឌូ​នេ​ស៊ី ហើយ​បាន​ឈ្នះ​ការ​តាមដាន រហូត​មាន​ចំណាត់ថ្នាក់​ល្អ គួរ​ជាទី​គាប់ចិត្ត និង​រំភើប​ម្តងទៀត​។

លោក អ៊ុ​ន ថា​រី​ដា (​ហៅ Jing Alex) អាយុ​២៧​ឆ្នាំ និង​មាន​កម្ពស់ ១.៧៥ ម៉ែត្រ ជា​បេក្ខភាព​បុរសឯក​ទី​ពីរ ដែល​ត្រូវ​តំណាង​ជាតិ​អោយ​កម្ពុជា ក្នុង​ការ​ប្រកួត Man of The Year ឆ្នាំ​២០២២ អបអរសាទរ​ម្ដងទៀត ទៅ​កាន់​បេក្ខភាព​កម្ពុជា​របស់​យើង គឺ​លោក UN Tharida ដែល​ជា​កូន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត ដែល​បាន​ឈ្នះ​ពានរង្វាន់​រហូត​ដល់​ទៅ​២ នៅ​ក្នុង​កម្មវិធី​ប្រកួត Man of The Year 2022 ក្នុង​កម្មវិធី​ប្រកួត​បែប​អន្ដរជាតិ​នៅ​ឯ​ប្រទេស Indonesia ។

ពានរង្វាន់​ដែល​គាត់​ឈ្នះ គឺ​មាន Top 3 Man of the year Spokesperson Top 3 Man of the Year Mindful​។ ហើយ​អ្នកគាំទ្រ ក៏​ដូច​ជា​សមាជិក​ក្រុម​បង្ហាញ​ម៉ូ​ដ បាន​ត្រេកអរ និង​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​ក្នុង​កំណត់​ត្រា​ល្អ ក្នុង​ឆ្នាំ​២០២២ ដែល​បេក្ខជន បេ​ក្ខ​នារី​បាន​សាង​អោយ​ជាតិ​តាម​រយៈ​វិស័យ​ប្រឡង បុរសឯក នារី​ឯក និង​ជា​ការ​ស្តែង​អោយ​ឃើញ​ពី​ការ​ប្រែប្រួល​ផ្នែក​នេះ​យ៉ាង​លឿន​។

ការ​តាំងចិត្ត​ប្រកួត​បាន​ផុស​ដោយ​ទឹកចិត្ត​ក្លាហាន​មិន​ខ្លាច​គេ ព្រោះ​បុរសឯក​នេះ មើលទៅ​មុខមាត់​បុគ្គលិកលក្ខណៈ គឺ​មិន​អន់​ជាងគេ​ឡើយ ពេល​ឈរ​ថត​បង្អួត​រូបរាង​ជាមួយ​បុរសឯក​ប្រទេស​ផ្សេង​ៗ គឺ​ចូល​ភ្នែក​តែ​ម្តង​។

កម្ពុជា បាន​យក​ឈុត​តំណាង​ជាតិ ក្នុង​ការ​ប្រកួត​បុរសឯក Man of the year លើក​ទី​៥ ឆ្នាំ​២០២២ នៅ​ឯ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រួច​ហើយ ដោយ​មើលទៅ​សមសួន​ជា​ឈុត​មេទ័ព​អង់អាច​ក្លាហាន​តែ​ម្តង​។

ជា​ការ​កត់សម្គាល់ ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​ហាក់​មាន​ហុងស៊ុយ​ច្រើន​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​បុរសឯក កញ្ញាឯក នៅ​ឯ​ក្រៅប្រទេស​។ យើង​ទទួល​បានការ​គាំទ្រ រហូត​បើក​ទំព័រ​ប្រវត្តិសាស្ត្រ ដោយ​មាន​ស្រី​ស្អាត​ម្នាក់ ក្លាយជា​ម្ចាស់​មកុដ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​នាង​កញ្ញា សារី ស្រី​ពេជ្រ ។ ក្នុង​នោះ​បុរសឯក យើង​ខ្លះ ឈ្នះ​ទាំង​ប្រជាប្រិយភាព ថតរូប​ស្អាត ឈុត​តំណាង​ជាតិ ក៏​បាន​ពាន ។ ពោល​គឺ​ទាំងស្រី ទាំងប្រុស ប្រមូល​យក​បាន​ច្រើន ធ្វើ​អោយ​ប្រទេស​ជិតខាង​ផ្តើម​កោតសរសើរ​ថា ស្រុក​យើង​ឥឡូវ​អភិវឌ្ឍ​ខ្លួន​លឿន មិន​ខ្សោយ​ដូច​មុន ជឿជាក់ ហើយ​អ្នក​មក​ប្រកួត​មិន​ត្រឹមតែ​ស្អាត ក៏​ឆ្លាត​ពូកែ យល់​សាច់​ការ គ្រប់​វិញ្ញាសា​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ