ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត ៤​លាន​នាក់​ត្រឹម​ជិត ៨​ខែ​ ឆ្នាំ២០២២​នេះ

1 ឆ្នាំ មុន

ថៃ ៖ ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣,៧៨​លាន​នាក់​ចាប់ពី​ខែមករា ដល់​ថ្ងៃ​ទី ១៧ ខែ

ថៃ ៖ ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣,៧៨​លាន​នាក់​ចាប់ពី​ខែមករា ដល់​ថ្ងៃ​ទី ១៧ ខែសីហា​នេះ និង​រកបាន​ប្រាក់​ចំណូល ៤,៩៣​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ ទី ១៩ សីហា​នេះ​។

លោក Taweesin Visanuyothin អ្នកនាំពាក្យ​នៃ​ក្រុមការងារ COVID-19 របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​មក​ពី​ម៉ា​ឡេ​ស៊ី ឥណ្ឌា និង​សិង្ហ​បុរី​។

លោក​បញ្ជាក់​ថា ថៃ​នឹង​ពង្រីក​រយៈពេល​ទិ​ដ្ឋ​ការ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ឥណ្ឌា ចិន និង​អា​រ៉ា​ប៊ី​សា​អូឌីត ចាប់ពី ១៥​ថ្ងៃ ទៅ ៣០​ថ្ងៃ​។ វិធានការ​នេះ​គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ខណៈ​វា​កំពុង​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ ១៩​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​ថៃ​មាន​ត្រឹមតែ ៤២៨.០០០​នាក់​ប៉ុណ្ណោះ​ដោយសារ​ការ​រាតត្បាត​វីរុស ធៀប​ទៅ​នឹង​ចំនួន​ជិត ៤០​លាន​នាក់​កាលពី​ឆ្នាំ ២០១៩​។

ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចន្លោះ​ពី ៨ ទៅ ១០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២២​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ