ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​ជូនដំណឹង​​ឱ្យម្ចាស់​អាជីវកម្ម​កំពង់​ទូក​រុះរើ​ចេញជាលើកទី៣

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ រដ្ឋបាល​ក្រុង​បាត់ដំបង ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ហើយ​ថែម​ទាំង​ប្រើ​ប្រាស់​កម្លាំង​ចុះ​រុះរើ​រឹបអូស​យក​សម្ភារ​នានានៅ​លើ​ទីតាំង​ចំណតទូក ប្រសិនបើ​ម្ចាស់​អាជីវកម្ម​នេះ មិន​ព្រម​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង ដែល​ប្រកាស​ជូនដំណឹង​ជា​លើក​ទី​៣ ដោយ​ទុកឱ​សាន​នុ​វាទ​ឲ្យ​រយះ​ពេល​០៧​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​។…

ខេត្តបាត់ដំបង​ ៖ រដ្ឋបាល​ក្រុង​បាត់ដំបង ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ហើយ​ថែម​ទាំង​ប្រើ​ប្រាស់​កម្លាំង​ចុះ​រុះរើ​រឹបអូស​យក​សម្ភារ​នានានៅ​លើ​ទីតាំង​ចំណតទូក ប្រសិនបើ​ម្ចាស់​អាជីវកម្ម​នេះ មិន​ព្រម​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង ដែល​ប្រកាស​ជូនដំណឹង​ជា​លើក​ទី​៣ ដោយ​ទុកឱ​សាន​នុ​វាទ​ឲ្យ​រយះ​ពេល​០៧​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​។

តាម​រយៈ​សេចក្ដីជូនដំណឹងចុះ​ពី​ថ្ងៃ​ទី១៧ សីហា ឆ្នាំ​២០២២ អភិបាលក្រុង​បាត់ដំបង លោក ផេង សិ​ទ្ធី បាន​ថ្លែង​ថា នេះ​ជា​ការ​ជូនដំណឹង​លើក​ទី​៣ដល់​ម្ចាស់​អាជីវកម្ម​ «​ចំណតទូក​» ដែល​មា​នទី​តាំងនៅ​ក្បែរ​ផ្សារ​រាត្រី នាគ​បាញ់​ទឹក តាម​បណ្ដោយ​ច្រាំង​ស្ទឹង​សង្កែ ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវ​រុះរើ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​អស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២២ ជា​កំហិត​។

បាន​ន័យ​ថា សម្រាប់​សេចក្ដីជូនដំណឹង​លើក​ទី​៣ នេះ លោក​អភិបាលក្រុង​បាត់ដំបង ទុក​ពេល​ឲ្យ​ម្ចាស់​ចំណតទូក បើក​លក់​គ្រឿង​ស្រវឹង​នេះ ត្រឹម​រយៈ​ពេល​០៧​ថ្ងៃ​ប៉ុណ្ណោះ ឲ្យ​រុះរើ​ចេញពី​ច្រាំង​ស្ទឹង​ឲ្យ​អស់​។ នៅ​ក្នុង​សេចក្ដីជូនដំណឹង​លើក​ទី​៣ នេះ លោក ផេង សិ​ទ្ធី បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា «​ក្នុង​ករណី​ម្ចាស់​អាជីវកម្ម មិន​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​ខាងលើ​នេះ រដ្ឋបាល​ក្រុង​នឹង​ធ្វើការ​រុះរើ​យក​មក​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ជា​ធរមាន​»​។

មិនតែប៉ុណ្ណោះ លោក​អភិបាលក្រុងបាន​បញ្ជាក់​ថា «​រាល់​ការ​រុះរើ​ជា​បន្ទុក​របស់​សាមី​ម្ចាស់​អាជីវ​កម្ម ហើយ​រាល់​ការ​ខូចខាត​បាត់បង់ រដ្ឋបាល​ក្រុង​មិន​ទ​ទួល​ខុស​ត្រូវ​ឡើយ​»​។ កំពង់ទូក​ឬ​ចំណត​ទូក ដែល​មា​នទី​តាំងនៅ​ចំណុច​ខាងលើ​នេះ ត្រូវ​គេ​ចាំ​បាន​ថា បាន​សាងសង់​ឡើង នៅ​ក្នុង​អំឡុង​រាជ​កាល​របស់ លោក ច័ន្ទ សុផល នៅ​កាន់​តំណែង​អភិបាលខេត្ត​បាត់ដំបង ក្រោម​គំនិត​ផ្ដូ​ច​ផ្ដើម​របស់​មន្ទីរ​ទេសចរ​ណ៍ខេត្ត សាងសង់​ធ្វើ​ជា​ចំណតទូក ដើម្បី​ស្វា​គម​ន៍ភ្ញៀវ​ទេសចរ​​។

ប៉ុន្តែ​ក្រោយ​ចំណតទូក​នេះ ​កើត​ចេញ​ជា​រូបរាង បែរជា​ក្លាយទៅជា​កន្លែង​លក់ដូរ​គ្រឿងក្លែម និង គ្រឿង​ស្រវឹង​ទៅ​វិញ​។ ហើយ​គេ​ក៏​មិន​ដែល​ប្រទះ​ឃើញ​មាន​ទូក ឬ កាណូត ដឹក​ភ្ញៀវ​ទេសចរ​​​ចូល​ចត​ចំណតទូក​មួយ​នេះ​មួយ​គ្រឿង​ណា​ឡើយ​។ ផ្ទុយ​ទៅ​វិញ គេ​ឃើញ​តែ​ភ្ញៀវ​ទេសចរ​​ចូល​ផឹកស៊ី ក្រោម​ពន្លឺ​ភ្លឺ​ព​ណ៌ចម្រុះ​។ បើ​តាម​ប្រវត្តិ​ដែល​គេ​បានដឹង ក្រោយ​បើក​អាជីវកម្ម​លក់​គ្រឿង​ស្រវឹង​បាន​មួយ​ដង្ហើមចង្រិត ដែល​ទំនង​ខាង​មន្ទីរ​ទេសចរ​ណ៍ រង​នូវ​ការ​រិះគន់​ពី​មហាជន​ខ្លាំង​ពេក មន្ទីរ​នេះ​ក៏​បាន​ខ្សឹម​ខ្សៀវ​គ្នា​ប្ដូរ​ការ​គ្រប់គ្រង​ទៅ​ឲ្យ​ឯកជន​វិញ​ជា​បន្ត​បន្ទាប់​។

បើ​គិត​ត្រឹមថ្ងៃនេះ ខែ​នេះ ឆ្នាំ​នេះ គេ​មិនដឹង​ថា តើ​ម្ចាស់​អាជីវកម្ម​ចំណតទូក​នេះ​ជា​នរណា​ពិត​ប្រាកដ​ទេ ដែល​កំពុង​ធ្វើ​អាជីវក​កម្ម​សព្វថ្ងៃ ? ពីព្រោះ​ហាង​ផឹកស៊ី​នៅ​ចំណតទូក​ដែល​គេ​អះអាង​ពី​ដំបូង​ថា ជា «​ចំណតទូក សម្រាប់​ស្វា​គ​មន៍​ភ្ញៀវ​ទេសចរ​​» នេះ ត្រូវ​បាន​គេ​ជួល​បន្ត​គ្នា​ពី​ម្ចាស់​មួយ ទៅ​ម្ចាស់​មួយ​ជា​ហូរហែ ដើម្បី​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ជន លក់​គ្រឿងក្លែម និង គ្រឿង​ស្រវឹង ដោយ​រាប់​ចាប់ពី​ម្ចាស់​ដើម ​គឺ​មន្ទីរ​ទេសចរ​ណ៍ខេត្តរហូត​មក​។ រដ្ឋបាល​ខេត្ត និង​រដ្ឋបាល​ក្រុង​បាត់​ដំបង បាន​និង​កំពុង​មមារញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​រៀបចំ​សណ្ដាប់​ធ្លាប់​នៅ​ក្នុង​ក្រុង​បាត់ដំបង​។

ជា​ពិសេស ​សណ្ដាប់ធ្នាប់​នៅ​តាម​បណ្ដា​ដងផ្លូវ​នានា ក្នុង​សង្កាត់​ស្វាយប៉ោ ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​អគារ​«​បេ​តិក​ភ័ណ្ឌ​» ដែល​អាជ្ញារ​ត្រូវ​រៀបចំ​ទៅ​តាម​ផែនការ​របស់​ថ្នាក់​ជាតិ​។ ការ​រៀបចំ​សណ្ដាប់​ធ្លាប់​នេះ មាន​ដូច​ជា ការ​រៀបចំ​តាម​ដងផ្លូវ​នានា កាត់​ទម្លាក់​ផ្ទាំង​ប៉ាណូ​នានា​នៅ​ខាង​មុខ​ផ្ទះ រុះរើ​ខ្សែភ្លើង ខ្សែកាប ឬ បណ្ដាញ​ខ្សែ​អ៊ី​ធឺ​ណិ​ត​នានា ដែល​បំពាក់​ធ្លាក់​រយីក​រយៀក​នៅ​តាម​បង្គោល​ភ្លើង​។ ជាមួយនឹង​ចំណាត់ការ​នេះ រដ្ឋបាល​ខេត្ត ក៏​កំពុង​ពិភាក្សា​អំពី​ការ​កំណត់​ទីតាំង​អគារ ​«​បេ​តិក​ភណ្ឌ​» ទាំងនេះ ​ក្នុង​ការ​ប្រើប្រាស​ព​ណ៏​ថ្នាំ ដើម្បី​លាប​លំអរ​ទៀត​ផង ​។

បើ​តាម​រដ្ឋបាល​ខេត្តមន្ត្រី​ជំនាញ​ក៏​កំពុង​រៀបចំ​ឲ្យ​មានការ​លើក​ស្លាក​យីហោ តាម​លំនៅ​ឋាន​ដែល​មាន​ធ្វើ​អាជីវកម្ម​នានា​ឡើង​វិញ​ផង​ដែរ តែ​ត្រូវធ្វើ​ទៅ​តាម​ទំ​ហុំ ខ្នាត ដែល​កំណត់​ដោយ​ក្រុមការងារ​ជំនាញ​។ យ៉ាងណា​ក្ដី ពាក់ព័ន្ធ​នឹង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង ដាក់​កំហិត​ឲ្យ​ម្ចាស់​អាជីវកម្ម​ចំណតទូក ធ្វើការ​រុះរើ​ទីតាំង​ចេញពី​មាត់​ស្ទឹង​សង្កែ​ខាងលើ បើ​គិត​ត្រិ​ម​រសៀល​ថ្ងៃ​ទី ១៩ សីហា នេះ​គេ​មិន​ទាន់​ឃើញ​ម្ចាស់​ទីតាំង កំរើក​ដៃជើង ឬ ភ្ញាក់រលឹក​នាំ​កម្លាំង​ចុះ​ធ្វើការ​រុះរើ​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ក្រុង នៅឡើយ​ទេ ​។ មហាជន​ក៏​កំពុង​រង​ចាំ​តាមដាន​មើល​ដែរ​ថា តើ​នរណា ជា​អ្នក​ចេញ​មុខ​រុះរើ​ចំណតទូក​នេះ ?

ព្រោះ​អ្នក​ផ្ដូ​ច​ផ្ដើម​សាងសង់​ដំបូង គឺជា​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​។ ប៉ុន្តែ​យ៉ាងណា បើ​យោង​លើ​ខ្លិ​ម​សារ នៃ​លិខិត​ជូនដំណឹង​របស់​លោក ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង គិត​ត្រិ​ម​ថ្ងៃ​ទី ១៩ សីហា នេះ​ម្ចាស់​អាជីវកម្ម​ចំណតទូក​នេះ នៅ​សល់​ពេល​ត្រឹ​ម​តែ​០៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​បើ​មិន​ព្រម​អនុវត្ត​ទេ រដ្ឋបាល​ក្រុង នឹង​ចាត់វិធានការ​ក្ដៅ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ