ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​លាក់​ទុក​ពលករ​ក្នុង​ដី​ថៃ​ដូច​ហែ​កឋិន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ដី​ថៃ ដើម្បី​រង់ចាំ​រថយន្ត​បន្តដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ឆ្លង​ព្រំដែន​ដោយ​រលូន​តាម​ស្ពាន​ដែល​គេ​ធ្វើ​ពី​ឈើ​កាត់​អូរ​ព្រំដែន​។

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ដី​ថៃ ដើម្បី​រង់ចាំ​រថយន្ត​បន្តដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ឆ្លង​ព្រំដែន​ដោយ​រលូន​តាម​ស្ពាន​ដែល​គេ​ធ្វើ​ពី​ឈើ​កាត់​អូរ​ព្រំដែន​។ គេ​មិន​ស្គាល់​ភូមិសាស្ត្រ​ខាង​ទឹកដី​ថៃ​ទេ ចំណែក​ខាង​ទឹកដី​ខ្មែរ គឺ​ភូមិ​បឹង​រាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ដែល​នៅ​ទីនោះ​គ្រប់គ្រង​ដោយ​យោធា (​ខ​2) សឹក​រង​ម៉ា​ឡៃ​។

ពលករ​ទាំងនេះ​មាន​ប្រហែលជា​40​ទៅ​50​នាក់ អង្គុយ​ព្រោងព្រៀត​តាម​មាត់​អូរ (​ខាង​ដី​ថៃ​) ប៉ុន្តែ​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ចំការ​អំពៅ ដោយ​មាន​សម្លេង​រញៀវ ហើយ​នៅ​ទីនោះ​មាន​ទាំង​អ្នកលក់​នំចំណី​ទៀត​ផង​។

ឆ្លើយ​នៅ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន ក្រុម​ពលករ​ទាំងនោះ​ខ្លះ​និយាយ​ថា ទៅ​ក្រុង​បាងកក ខ្លះ​ថា​ទៅ​ខេត្ត​ផ្សេង​ៗ ដើម្បី​រក​ការងារ​ធ្វើ​។ ពលករ​ម្នាក់ ភេទ​ប្រុស មិន​ប្រាប់​ឈ្មោះ​និយាយ​ថា ខ្លួន​មក​ពី​ភូមិ​អូរ​ម៉ា​ល់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឆ្លង​ព្រំដែន​តាម​រយៈ​មេខ្យល់​ក្នុង​គោលបំណង​ទៅ​ខេត្ត​ឈុ​ន​បូ​រី ដើម្បី​ធ្វើការ​ជា​កម្មករ​សំណង់​។ ដោយឡែក​ស្ត្រី​ម្នាក់​មានកូន​តូច​ទៅ​ជាមួយ​និយាយ​ថា ដោយសារ​គ្រួសារ​នាង​ជួប​បញ្ហា​ជីវភាព ទើប​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​នាំ​កូន​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​។ ក្រុម​ពលករ​បាន​និយាយ​ចេញពី​មាត់​ស្ទើរតែ​គ្រប់​គ្នា​យ៉ាង​ខ្លាំង​ៗ​ថា ការងារ​នៅ​ស្រុក​ខ្មែរ​មិន​អត់​ទេ ប៉ុន្តែ​បាន​តម្លៃ​ថោក ទើប​ពួក​ខ្លួន​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​វិញ​។

នៅ​កន្លែង​ដែល​ពលករ​លាក់ខ្លួន​គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ជា​សមត្ថកិច្ច ប៉ុន្តែ​ស្លៀកពាក់​ស៊ី​វិល​ដេក​ក្នុង​អង្រឹង​នៅ​ទីនោះ លុះ​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​បែរជា​ប្រតិកម្ម ដោយ​ឡូឡា​ថា គេ​និង​ប្រមូល​ពលករ​ទាំងនោះ ត្រឡប់​មក​ខ្មែរ​វិញ​ទាំងអស់​។

ជុំវិញ​ករណី​ខាងលើ មន្ត្រី​យោធា​ប្រចាំ​ភូមិសាស្ត្រ​នៅ​ទីនោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​ចុច​ចូល​គ្មាន​អ្នក​ទទួល​៕