ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈុ​ល ! នាំ​គ្នា​មើលទៅ​ច្រាំង​ទន្លេ​កោះ​ពេជ្រ​គ្រប់​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​ច្រាំង​ទន្លេ​កោះ​ពេជ្រ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន …

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​ច្រាំង​ទន្លេ​កោះ​ពេជ្រ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ខណៈ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​មក​ទើរ​នៅ​ចំណុច​នោះ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា សាកសព​បុរស​អណ្តែត​ទឹក​នេះ​មាន​អាយុប្រមាណ​ជា​ជាង​៣០​ឆ្នាំ ពាក់អាវ​ពណ៌​ខ្មៅ​ដៃ​វែង ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង មាន​សភាព​ហើម​ស្អុយ​មើល​មុខ​លែង​ស្គាល់ ហើយ​មិនដឹង​ថា​អណ្តែត​មកពីណា​ឡើយ​បានជា​មក​ទើរ​នៅ​ចំណុច​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​បាន​អណ្តែត​មក​ទើរ​នៅ​លើ​ច្រាំង​ទន្លេ​នៅ​ចំណុច​ខាងលើ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​កម្លាំង​សន្តិសុខ​កោះ​ពេជ្រ​ឲ្យ​ដឹង ហើយ​សន្តិសុខ​កោះ​ពេជ្រ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឲ្យ​ដឹង​ពី​រឿង​នេះ​ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រង់​សាកសព​ឡើង​លើគោក​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក រួច​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរមាស ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕